22/01/2016 09:34 GMT+7 Email Print Like 0

ការជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយនិងជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ឆ្នាំវក​អដ្ឋ​ស័ក


ការជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយនិងជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវកអដ្ឋស័ក (Image: VOV)

នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ មន្ទីពេទ្យបេះដូងក្រុងហាណូយសហការ​ ជាមួយបញ្ជាការដ្ឋាន​យោធាខេត្ត Thanh Hoa បាន​រៀបចំការ​ពិនិត្យព្យាបាល​ជំងឺឥតគិតថ្លៃ និងជូនអំណោយសំរាប់មុខសញ្ញាគោលនយោបាយ​ អ្នកមាន​គុណូ បការៈ​ចំនួន​៣០០ នាក់នៅឃុំ Dong Tien ឃុំ Dinh Tan ខេត្ត Thanh​ Hoa។ នេះ គឺជាសកម្មភាព​ជាក់ស្តែង​សំដៅតប​ស្នង​សង​គុណគ្រួសារ​យុទ្ធ​ជនពលីយុទ្ធជន​ពិការ​ គ្រួសារមានគុណូបការៈជាមួយប​ដិវត្តន៍​ព្រមទាំ​ង​វីរៈ​មាតាវៀត​ណាម​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នាថ្ងៃដ​ដែល​សមាគមអ្នកកាសែតវៀតណ សហ​ការជា​មួយ​សម្ព័ន្ធ​ក្រុម​ហ៊ុន VINGROUP​ បានរៀបចំការសាកសួរសុខទុក និងជូនអំណោយដល់ ៥០០ គ្រួសារក្រីក្រ​ជនពិការ​ និងជនជាតិភាគតិចនៅស្រុក Ham Thuan Bac និងស្រុក Bac Binh​ ខេត្ត Binh Thuan (ភាគ​កណ្ដាល វៀតណាម) ក្នុងឱកាសបុណ្យតេតឆ្នាំវក​អដ្ឋស័ក​២០១៦។ ក៏ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្ស​មាតុភូមិ​ខ័ណ្ឌ Hai Chau ទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម បានរៀបចំពិធី​ប្រគល់​ជូន​អំណោយ​សំរាប់​គ្រួសារ​ក្រីក្រ​ចំនួន​៥០០គ្រួសារក្នុងតំបន់។ សំដៅជួយឧបត្ថម្ភកម្មករពកលរ ដែលមានស្ថានភាពលំបាកទទួលឆ្នាំ​ថ្មីឆ្នាំ​វក​អដ្ឋ​ស័ក ២០១៦ ចាប់ពីថ្ងៃទី ១៥ ដល់ទី២៥ ខែ​មករា សហជីពបណ្ដាមជ្ឈ​មណ្ឌល​ឧស្សាហកម្មទីក្រុង Da Nang បានប្រគល់​ជូនអំ​ណោយ​សំរាប់កម្មករ​ចំនួន ១១៦០ នាក់៕

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ