02/05/2021 14:39 GMT+7 Email Print Like 0

ការចែករំលែករបស់អតីតយុទ្ធជនរុស្ស៊ីអំពីទិវាវៀតណាមបង្រួបបង្រួម

រថក្រោះមានផ្លាកលេខ ៣៩០ (កណ្តាល)  ដែលបានបុកចូលខ្លោងទ្វារវិមានឯករាជ្យ (Dinh Doc Lap) នៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥  រូបថតៈ Francoise Demulder/TTXVN)
 

អតីតយុទ្ធជនរុស្ស៊ីទាំងអស់បានសម្តែងការសប្បាយរីករាយចំពោះជ័យជំនះដ៏មហិមារបស់ប្រជាជនវៀតណាមនិងមិនភ្លេចរំលឹកពីតួនាទីរបស់លោកប្រធានហូជីមិញក្នុងសង្គ្រាមដ៏យូរអង្វែងនេះឡើយ។

ក្នុងឱកាសរំលឹកខួបលើកទី ៤៦ នៃទិវារំដោះភាគខាងត្បូងទាំងស្រុងនិងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២១) អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅរុស្ស៊ីមានបទសម្ភាសន៍ជាមួយអតីតអ្នកជំនាញយោធារុស្ស៊ីក្នុងសម័យសង្គ្រាមវៀតណាម។ អតីតយុទ្ធជនរុស្ស៊ីទាំងអស់បានសម្តែងការរីករាយចំពោះជ័យជំនះដ៏មហិមារបស់ប្រជាជនវៀតណាមនិងមិនភ្លេចរំលឹកពីតួនាទីរបស់លោកប្រធានហូជីមិញក្នុងសង្គ្រាមដ៏យូរអង្វែងនេះឡើយ។

លោក Nikolai Kolesnik ប្រធានសមាគមអតីតយុទ្ធជនរុស្ស៊ីដែលធ្លាប់ធ្វើការនៅវៀតណាមបានអះអាងថា ជ័យជំនះនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ របស់កងកម្លាំងប្រដាប់អាវុធវៀតណាមគឺជាជ័យជំនះជាប្រវត្តិសាស្ត្រ ជួយវៀតណាមបង្រួបបង្រួមប្រទេសជាតិ ហើយលោកក៏បានបង្ហាញមោទនភាពដែលសហភាពសូវៀតបានជួយវៀតណាមឱ្យទទួលបានជោគជ័យនេះ។

ឧត្តមសេនីយ៍ទោ Anatoly Pozdeev អនុប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាមបានចាត់ទុកថា ប្រទេសទាំងពីរវៀតណាម - រុស្ស៊ីមានភាពស្រដៀងគ្នាច្រើនហើយថ្ងៃជ័យជំនះរបស់ប្រទេសទាំងពីរត្រូវបានធ្វើឡើងក្នុងអំឡុងពេលជិតគ្នាដែរ។  យោងតាមវរសេនីយ៍ឯក Alexey Skreblyukov ប្រធានសមាគមអតីតយុទ្ធជន Saint Petersburg ដែលធ្លាប់ធ្វើការនៅវៀតណាម ជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម  “គ្មានពាក្យណាដែលអាចពិពណ៌នាបានឡើយ”។ លោកវរសេនីយ៍ឯក Skreblyukov បានមានប្រសាសន៍ថា អតីតយុទ្ធជនទាំងអស់ដែលបានចូលរួមក្នុងសង្គ្រាមវៀតណាមកំពុងទន្ទឹងរង់ចាំឱកាសវិលត្រឡប់មកទស្សនាប្រទេសដែលពួកគេចាត់ទុកថាជាស្រុកកំណើតទី ២ របស់ខ្លួន គឺសាធារណរដ្ឋសង្គមនិយមវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



បណ្តាព័ត៌មានបានផ្សាយ