02/07/2019 12:34 GMT+7 Email Print Like 0

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និង IPA គឺសក្តិសមនឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង EU


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA និង IPA នៅរដ្ឋធានីហាណូយកាលពីថ្ងៃទី៣០ ខែមិថុនា (រូបថត៖ VOV)
 

នៅទី​នេះ ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីអត្ថន័យនៃការចុះហត្ថលេខា លើ EVFTA ក៏ដូចជា IPA នោះ រដ្ឋមន្រ្តី​ក្រ​សួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានអះអាងថា នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ក្នុង​ទំនាក់​ទំនង​ រវាងវៀតណាមនិង EU ដែលនាំទំនាក់ទំនងរវាងភាគីទាំងពីរឈានឡើងកំពស់ថ្មី ដ៏សក្តិ​សម​នឹង​​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។ ចំពោះប្រទេស វៀត ណាម លោក Tran Tuan Anh បាន​ចាត់​ទុក​ថា​៖
 
 “រួមជា​មួយ​កិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីផ្សេងៗទៀត ដែលវៀតណាម បានចូលរួមនោះ គឺEVFTA និង IPA នឹងបន្តបង្កើតឡើងមូលដ្ឋានគ្រឹះដើម្បីជួយ វៀតណាម​កសាង​និង​បំពេញ​ទិសដៅនិង​យុទ្ធសាស្ត្រ​សហប្រតិ​បតិ្តការ​ជាមួយ​ EU ក៏ដូចជាក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យរបស់ វៀតណាមផង​ដែរ​។ ជាពិសេសគឺ តាមការវាយតម្លៃជាជំហានដំបូងបានអោយ ដឹងថា ក្នុងវិស័យពាណិជ្ជកម្ម EVFTA នឹង​រួម​ចំណែក​បង្កើន​កំណើនពាណិជ្ជកម្ម របស់វៀត ណាមឡើង២០%នៅឆ្នាំដំបូង ហើយបន្តកើនឡើង​ថែមទៀត​នៅឆ្នាំ​ ក្រោយ​ៗផងដែរ”។
 
ចំណែកឯខ្លួន​វិញ ឧត្តមស្នងការពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom បានសង្កត់ធ្ងន់​ថា៖ “កិច្ច​ព្រមព្រៀង​នេះនាំមកជូន​យើងទាំង​អស់គ្នា​នូវឱកាស​ដ៏ធំធេង​ដើម្បី​បន្ត​អភិវឌ្ឍន៍​ទំនាក់ទំ​នងភាព​ជាដៃគូ​អោយបាន​យូរអ​ង្វែង ជាពិសេសគឺក្នុងវិស័យ ​ពាណិជ្ជកម្ម។ កិច្ច​ព្រមព្រៀង​ទាំងពីរនេះ​នឹង​ជំរុញការ​រីកចម្រើន​សេដ្ឋកិច្ច​អោយ​ បោះជំហានទៅមុខ បង្កលក្ខណៈងាយស្រួលថែមទៀ​តសម្រាប់សហគ្រាសនៃ ភាគីទាំង​ពីរ ក៏ដូច​ជារួម​ចំណែក​លុបចោលឧបសគ្គកាល​ពីមុននេះទៀតផង”។
 
ក្រោយពីបាន​ចុះហត្ថលេខា កិច្ចព្រមព្រៀង EVFTA និង IPA នឹងត្រូវបាន ដាក់ជូនរដ្ឋ​សភា​វៀត​ណាម​និង​សភា​អឺរ៉ុ​ប​ពិចារណាអនុម័ត។ ចំពោះកិច្ចព្រម ព្រៀង IPA នោះគឺត្រូវមានការ​អនុម័ត​ដោយ​សភានៃ​ប្រទេស​សមាជិក​ EU​ ទាំង​​ឡាយ​ថែមទៀត។
 
កិច្ចព្រមព្រៀងទាំងពីរ​ពោលខាងលើគឺចំណែកមួយ ដែលមិ​នអាចខ្វះបាន ក្នុងក្របខ័ណ្ឌនៃកិច្ចព្រម​ព្រៀង PCA​ ដែលជាកិច្ចព្រមព្រៀងសម្របសម្រួល ទំនាក់ទំនងទ្វេភាគីជាទូទៅរវាងវៀតណាមនិង EU លើ​គ្រប់​វិស័យ​ដូច​ជា​កិច្ច សហប្រតិបតិ្តការអភិវឌ្ឍ សន្តិភាពនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ និង បញ្ហាសង្គមនានា ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ