18/07/2018 10:18 GMT+7 Email Print Like 0

ការចាប់ផ្ដើមថ្មីពីជំនួបកំពូលរវាងរុស្ស៊ីនិងអាមេរិក


  ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងជំនួបនៅប្រទេសហ្វាំងឡង់ (រូបថត៖ The Guardian)

 ជំនួបដែលត្រូវបាន​ទន្ទឹងរង់ចាំបំផុតក្នុងរដូវក្ដៅនេះរវាង​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Pu​tin ជាមួយ​សមភាគី​អាមេរិកលោក Donald ​Trump នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​​២០១៨ នៅប្រទេសហ្វាំងឡង់ ​បានទទួល​លទ្ធផល​លើសពីការ​រំពឹង​ទុក ដោយ​ទទួលបានបាន​ការស្រុះចិត្តគំនិតអំពីបញ្ហាគ​ន្លឹះជាច្រើន។ ​អ្នកជំនាញ​ជាច្រើន​រូប​ចាត់ទុកថា លទ្ធផលនៃ​ជំនួបនេះគឺជាបុព្វបទដើម្បីទំនាក់ទំ​នងរុស្ស៊ី អាមេរិក ឈានទៅទំព័រថ្មី ​បើទោះ​បីជានៅមា​ន​ឧបសគ្គជាច្រើនក្ដី​។

ក្នុង​រយៈពេលប៉ុន្មានម៉ោងជួបចរចាតែប៉ុណ្ណោះ​ បញ្ហាក្ដៅគគុកទាំង​អស់ក្នុងទំនាក់​ទំនងទ្វេភាគី​ក៏ដូចជា​បញ្ហាអន្តរជាតិ​ សុទ្ធតែបានថ្នាក់ដឹកនាំនៃមហាអំ​ណាចពិភពលោកទាំង២នេះ ​លើកយកមកពិភាក្សាគ្នា​។ ចាប់ពីការ​ដែលរុស្ស៊ីធ្វើអន្តរាគមន៍ទៅក្នុង​ការបោះឆ្នោតនៅអាមេរិក ការ​ដែលរុស្ស៊ីត្រៀម​ខ្លួនជាស្រេច​ពន្យាពេល​នៃសន្ធិសញ្ញា​ស្ដីពីការកាត់បន្ថយអាវុធយុទ្ធសា​ស្ត្រថ្មី (START ថ្មី) រហូតដល់ការដោះស្រាយវិ​បត្តិនៅស៊ីរី បញ្ហា​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់និងបញ្ហាឧបទ្វីបកូរ៉េផងដែ​រ។
 
ការស្រុះចិត្តគំនិតលើបញ្ហាគន្លឹះ
 
តាមរយៈការថ្លែងមតិនៅសន្និសីទកាសែត​បន្ទាប់ពីជំនួបខាងលើ អាច​ឃើញថា ថ្នាក់ដឹក​នាំទាំងពីរ​រូបទទួល​បានការស្រុះចិ​ត្តគំនិតជាច្រើន។ លេចធ្លោបំផុ​តគឺការចោទ​ប្រកាន់​រុស្ស៊ីធ្វើអន្តរាគមន៍​ទៅក្នុងការ​បោះឆ្នោត​អាមេរិក​។ ប្រធានាធិបតីអាមេរិក​លោក Donald Trump បានធ្វើឲ្យមជ្ឈ​ដ្ឋានអ្នក​នយោបាយ​អាមេរិក​ភ្ញាក់​ផ្អើល​​ នាពេលបញ្ជាក់យ៉ាង​ត្រង់ៗថា រុស្ស៊ីមិន​មាន​ឧបាយ​កលធ្វើ​អន្តរាគមន៍​ទៅក្នុង​ការបោះឆ្នោត​អាមេរិក​ដូច​ជា​ការចោ​ទប្រកាន់ឡើយ ហើយការ​អំពាវនាវ​ឲ្យមានការ​ស៊ើបអង្កេត​លើបញ្ហា​នេះគឺជា​មហន្តរាយ​មួយ។ លើសពីនេះទៅទៀត ម្ចាស់សេត​វិមានរូបនេះក៏បានប្រកាស​ថា ខ្លួនមិន​ដែលចាត់​ទុកប្រធានាធិបតី​លោក ​Putin ជាសត្រូវទេ តែនោះគឺជាគូប្រជែ​ងល្អមួយ​រូប​។
 
ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរ​បានឯកភាព​លើការបង្កើត​ក្រុមចម្រុះ​មួយដើម្បីប្រមូល​ផ្ដុំ​មហា​អំណាច​​នានាក្នុងមជ្ឈដ្ឋានសហគ្រិននៃ​ប្រទេសទាំងពីរ ​ព្រមទាំងអះ​អាងនូវសារ​សំខាន់នៃកិច្ច​សហការ​ក្នុង​​ការវិភាគសំណុំឯកសារន​យោបាយ យោធាទាំងឡាយ ក៏​ដូចជាបង្កើត​ក្រុមការងារ​រួមស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​ភេរ​វកម្មផងដែរ។ លោក Putin ក៏បញ្ជាក់ជាមួយ​លោក Donald Trump ថា រុស្ស៊ីត្រៀម​ខ្លួនជា​ស្រេច​ពន្យា​ពេល​សន្ធិសញ្ញាស្ដីពីការកាត់បន្ថយអាវុធយុទ្ធសា​ស្ត្រថ្មី (START ថ្មី) ដែលនឹងផុតកំណត់នាឆ្នាំ​២​០២១។
 
ចំពោះបញ្ហាអន្តរជាតិ​នានា ទាក់ទិនដល់សភាព​ការណ៍នៅស៊ីរី លោក Putin ចាត់ទុកថា ម៉ូស្គូនិងវ៉ាស៊ីន​តោនអាច​ដើរតួនាទីស្នូល​ក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅស៊ីរី។​ ថ្នាក់ដឹកនាំ​រុស្ស៊ីនិងអាមេរិក​ក៏ពិភាក្សាអំពី​បញ្ហាអ៊ី​រ៉ង់ ពិសេស​គឺការអនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពីការលុប​បំបាត់កាំ​ជ្រួច​រយៈចម្ងាយ​មធ្យមនិង​រយៈចម្ងាយ​ខ្លី។ ប្រធា​នាធិបតីលោក Putin បានវាយ​តំលៃខ្ពស់​ចំពោះការបោះជំហាន​ប្រកបដោយ​ប្រសិទ្ធភាព​នៅឧបទ្វីប​កូរ៉េដោយ​មានការចូលរួមរបស់ប្រធានាធិបតីលោក Tr​ump ខណៈដែលលោក Trump ជឿជាក់ថា ​លោក ​Putin និងសហព័ន្ធរុស្ស៊ី នឹងត្រៀមខ្លួនជា​ស្រេចសហការជាមួយអាមេ​រិក ដើម្បីដោះ​ស្រាយបញ្ហា​នុយក្លេអ៊ែរ​របស់ស​.ប.បកូរ៉េ ក៏ដូចជាសហការជាមួយអាមេរិក​និង​អ៊ីស្រាអែលក្នុងបញ្ហាស៊ីរីផងដែរ។
 
ដើម្បីវាយតំលៃលទ្ធផល​នៃជំនួបកំពូលរវាងរុស្ស៊ីនិងអាមេរិ​ក សូមដកស្រង់​អត្ថាធិប្បាយ​របស់ប្រធានាធិបតី​លោក Trump ដែលថា៖ “នេះជាការចាប់ផ្ដើ​មល្អសំរាប់ភាគីទាំងអស់។​ ទំនាក់​ទំនងរវាង​ប្រទេសទាំងពីរ​នឹង​ផ្លាស់ប្ដូរ​ក្រោយ​ពីជំនួប​នៅ Helsinki”។
 
ប្រតិកម្មអវិជ្ជមានពីមជ្ឈដ្ឋានមន្ត្រីអាមេរិក
 
ផ្ទុយទៅនឹងពាក្យពេជនិងសុឆន្ទៈដែលប្រធានា​ធិបតីលោក Donald Trum​p លៃទុក​ចំពោះប្រទេស​រុស្ស៊ីក៏ដូច​ជាបុគ្គលលោក​ Putin គឺមជ្ឈដ្ឋានមន្ត្រី​អាមេរិកបាន​ឡើងសម្លេង​រិះគន់អាកប្ប​កិរិយារបស់​ម្ចាស់​សេត​វិមាន​រូប​នេះ។​
 
បន្ទាប់ពីបញ្ចប់ជំនួបកំពូល សមាជិ​កសភា នៃទាំងគណៈបក្សប្រជាធិបតីនិងគណៈបក្ស​សាធារណៈ​រដ្ឋ និងអ្នក​នយោបាយជា​ច្រើន បានឡើងសម្លេងរិះគន់ដោយប្រើពាក្យ​សម្ដីខ្លាំងៗបំផុតដូចជា ខ្មាស់​អៀន អន់ខ្សោយ អាក្រ​ក់ ​រុស្ស៊ីមិនមែនជាសម្ព័ន្ធមិ​ត្ត ជាដើម។ ថ្នាក់ដឹក​នាគណៈបក្សប្រ​ជាធិបតេយ្យបា​នរៀបចំសន្និសីទកា​សែតដើម្បី​រិះគន់ជំនួបកំពូលខាងលើ ខណៈ​ដែលមជ្ឈដ្ឋានចារករអាមេរិ​ក ក៏ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រឆាំងជំទាស់​នឹងការប្រកាសរបស់លោក Tr​ump នាពេលលោក​រូបនេះបាន​បដិសេធការ​ធ្វើអន្តរាគមន៍​របស់រុស្ស៊ីទៅក្នុងការបោះឆ្នោតនៅអាមេរិកកាលពី​ឆ្នាំ២០១៦ក៏ដូចជាខឿន​ប្រជាធិបតេយ្យ​នៃប្រទេស​នេះផង​ដែរ​។
 
បម្រែបម្រួលទាំងអស់ខាងលើ បានបញ្ជាក់នូវទស្ស​នៈរបស់មជ្ឈដ្ឋានអ្នកវិភាគដែលចាត់ទុកថា រ​ដ្ឋសភា​អាមេរិក​​មានអាកប្បកិ​រិយាដ៏អវិជ្ជមានចំពោះរុស្ស៊ី។ ស​ម្បីតែ គេអាចទប់ស្កាត់​ការអនុវត្ត​កិច្ចព្រម​ព្រៀង​ដែល​លោក Trump សម្រេចបានជាមួយរុស្ស៊ី​។​
 
ដោយ​ហេតុនេះ វាដូចជាឆាប់ពេក ដើម្បីមា​នសុទិដ្ឋិនិយមអំពី​គម្រោងសហប្រតិបត្តិការរវាង​អាមេរិក​និង​រុស្ស៊ីនា​ពេ​លខាងមុខ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោ​យ ជំនួបកំពូលរវាងលោក ​Putin និងលោក T​rump នៅជាការ​បោះជំហានចាំ​បាច់ដើម្បីកសាងទំនុកទុកចិត្តរវា​ងរុស្ស៊ីនិងអាមេរិក៕

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ