21/01/2016 10:24 GMT+7 Email Print Like 0

ការចរចារ FTA ជប៉ុន-ចិន-កូរ៉េខាងត្បូងមិនទាន់ទទួលបានការរីកចំរើនឡើយ


ប្រធានក្រុមចរចារនៃប្រទេសទាំងបីនៅវង់ចរចារកាលពីថ្ងៃទី១៣ ឧសភា កន្លងទៅ។​(រូបថត៖Yonhap/TTXVN)​

នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ មន្ត្រីជប៉ុនមួយរូបបានឲ្យដឹងថា ក្នុងវង់ចរចារថ្មី​បំផុត​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​​សេរី (FTA) ត្រីភាគីរវាង​ជប៉ុន ចិននិងកូរ៉េខាង​ត្បូង បាន​ទទួល​បរាជ័យ​ក្នុងការ​ដាក់​គោល​ដៅសំរាប់​កំរិត​បើក​ទ្វារ​​ទីផ្សារ​ហើយ។ ប៉ុន្តែ តំណាងនៃភាគីទាំងបីបានឯកភាពថា នឹងបន្តពិភាក្សា​ ព្រមទាំងអះអាងជាថ្មី​ម្ដង​ទៀត​នូវការ​សន្យា របស់ថ្នាក់ដឹកនាំប្រទេសទាំងបីក្នុងការ​បញ្ចប់ការ​ចរចារយ៉ាង​ឆាប់​រហ័ស។ នាបច្ចុប្បន្ន ប្រទេស​ទាំង​បីកំពុង​គិតគូ អំពីលទ្ធភាពរៀបចំការសន្ទនា​និងជំនួប​ធ្វើការ​នាខែ​មេសា​ខាង​មុខ​នេះនៅ​កូរ៉េខាង​ត្បូង។ ក្នុង​ករណី​ត្រូវ​បាន​ចុះ​ហត្ថលេខា កិច្ចព្រមព្រៀង FTA ជប៉ុន ចិន កូរ៉េខាង​ត្បូង នឹងជាកិច្ចព្រម ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ធំបំផុត​ក្នុង​តំបន់ ដោយការតភ្ជាប់ខឿនសេដ្ឋកិច្ចចំនួន៣ក្នុង​ចំណោម ខឿន​សេដ្ឋកិច្ច​ចំនួន៤ធំបំ​ផុត​នៃទ្វីប​អាស៊ី។ ប៉ុន្តែគិត​តាំង​ពីពេល​ចាប់​ផ្ដើមចរចារនាចុងឆ្នាំ២០១២ មក ភាគីទាំងបីទទួលបានការរីកចំរើ​នយ៉ាងតិចតួច​ណាស់៕
 

តាម VOV5 - វិទ្យុសមម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ