28/10/2014 09:15 GMT+7 Email Print Like 0

ការចរចារអំពី TPP នៅជួបការលំបាកជាច្រើន



ការចរចារអំពី TPP នៅជួបការលំបាកជាច្រើន (Image: VNA)

នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៤ សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មនៃបណ្ដាប្រទេសចំនួន ១២ ចូល​រួម​​ការចរចារ​អំពី​កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បានបិទបញ្ចប់នៅទីក្រុង Sydney អ៊ូស្រ្តាលី​​ក្រោយ​រយៈពេល​ ៣ ថ្ងៃធ្វើការ។ ទោះបីជាទទួល​បាន​ការបោះជំហាន​សកម្មមួយ​ចំនួន​ក្តីប៉ុន្តែ​ សន្និសីទ​​​មិន​អាច​ដោះ​ស្រា​យ​បញ្ហា នៅសេសសល់មុនពេល​ឆ្ពោះទៅកិច្ចព្រមព្រៀងនេះ​ឡើយ​។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ត្រូវបាននាំចេញ បន្ទាប់ពីសន្និសីទ​បណ្ដា​រដ្ឋ​មន្ត្រី​បាន​អះអាង​ថា៖ ប្រទេស​នានាទទួលបានការបោះជំហានយ៉ាងសកម្មអំពីបញ្ហាគយនិងការកំណត់​បណ្ដា​​គោលការណ៍ពាណិជ្ជកម្មតាមការផ្តើមគំនិត TPP។ ភាគីទាក់ទិននានាសង្ឈឹម​នឹង​ជួប​ជាមួយ​គ្នា​នៅទីក្រុងប៉េកាំង​របស់​ចិន​ នាខែវិច្ឆិកាខាង​មុខ​ នៅ​ខាង​ក្រៅ​វេទិការ​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​​អាស៊ី​-ប៉ាស៊ីហ្វិក។ ក្នុង​ពេល​នោះ អាមេរិកនិងជប៉ុន​មិនទាន់​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​អំពី ​TPP ទេ ដែលត្រូវបាន​ចាត់ទុក​ដើរ​តួនាទី​​សំខាន់ក្នុងការជំរុញដំណើរ ការចរចារ​​នៃប្រទេស​ជា​សមាជិក​ចំនួន ១២ យ៉ាងឆាប់ៗ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ