13/04/2015 11:36 GMT+7 Email Print Like 0

ការចរចារប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកនិងប្រធានរដ្ឋគុយបា

ក្នុងកាយវិការមានអត្ថន័យប្រវត្តិសាស្ត្រ នាថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៥ ប្រធានាធិបតី​អាមេរិក​ លោក Barack Obama បានប្រធារដ្ឋគុយបា លោក Raul Castro បានដំណើរការចរចារនៅប៉ាណាម៉ា។ នេះគឺ​ជា​ជំនួប​ជាផ្ទាល់ដំបូងរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ក្នុងរយៈពេល ៥៦ ឆ្នាំកន្លងមក។ ក្នុងការចរចារ​ប្រធានាធិប​តី​​អាមេរិកបានអះអាងជាថ្មីម្តងទៀតថា៖ គោលនយោបាយដែល វ៉ាស៊ីនតោនអនុវត្តជាមួយ  La Habana​ ក្នុងរយៈពេល ៥០ ឆ្នាំ កន្លងមក បានហួសម័យហើយមិននាំមកនូវប្រសិទ្ធភាពណាមួយឡើយ។ ទន្ទឹម​នឹងនោះ លោក Obama បានសង្កត់ថ្ងន់ថា៖ នេះគឺជាពេលវេលាបើកចេញទំព័រថ្មីមួយ​សំរាប់ទំនាក់​ទំនង​រវាង​ប្រទេសទាំង ២ នាអនាគត ជាពិសេសគឺការបើកស្ថានទូតនៅប្រទេសនិមួយៗ។ ក្រៅពីនោះ លោក Obama​ បានឲ្យដឹងថែមទៀតថា៖ លោកនឹងសម្រេចបញ្ហាដក La Habana ចេញពីបញ្ជីរាយនាម​បណ្ដា​ប្រទេស​គាំពារភេវកម្មក្នុងប៉ុន្មានថ្ងៃខាងមុខ។ ប៉ុន្តែ អ្នកប្រមុខសេតវិមាននៅទទួលស្គាល់ថា៖ នៅមានការ​ខ្វែង​​គំនិត​ដ៏ធំ​រវាង​ភាគីទាំង ២ ដូចជា បញ្ហាសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពខាងព័ត៌មាន។


សម្តែងការយល់ព្រមជាមួយទស្សនៈរបស់ប្រធានាធិបតី Obama ប្រធានរដ្ឋគុយបា លោក Raul Castro បាន​លើក​ច្បាស់នូវភាពចាំបាច់ត្រូវដំណើរការចរចារលើគ្រប់ វិស័យទាក់ទិនដល់ទំនាក់ទំងទ្វេភាគី រួមមាន ការ​ខ្វែង​គំនិតទៀតផង។ ប្រធានរដ្ឋ គុយបាបានអះអាងជាថ្មីម្តងទៀតថា៖ ទោះបីជានៅមានការខ្វែងគំនិត​ជា​ច្រើន​ក្នុងប្រវត្តិ សាស្ត្ររវាងប្រទេសទាំង ២ ក្តី ប៉ុន្តែ គុយបារត្រៀមខ្លួនជាស្រេចឈានទៅមុខ ព្រមទាំងសង្កត់​ធ្ងន់​​ទៅ​លើសាសរសំខាន់នៃការប្រក្រតីទំនាក់ទំនងការទូតទ្វេភាគី ក្នុងនោះមានការបើកស្ថានទូតនិងការ​ជួប​ប្រាស្រ័យ​រវាងប្រជាជននៃប្រទេសទាំង ២ ។ ប៉ុន្តែ ប្រធាន រដ្ឋគុយបាបានចាត់ទុកថា៖ ដំណើរប្រក្រតីទំនាក់​ទំនង​ទ្វេភាគីទាមទាភាគីនានាត្រូវអត់ ធ្មត់៕

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ