28/01/2015 11:57 GMT+7 Email Print Like 0

ការចរចារជួបប្រាស្រ័យសហប្រតិបត្តិការប្រជាជនវៀតណាម-អាមេរិក


ការចរចារជួបប្រាស្រ័យសហប្រតិបត្តិការប្រជាជនវៀតណាម-អាមេរិក (giaoduc.net.vn)

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ច​នៅវៀតណាម​របស់គណៈប្រតិ​ភូអង្គកា​រអតីត​ទាហាន​អាមេរិក​ចូល​រួម​សង្គ្រាម​​នៅវៀត​ណាម (VVA) នាថ្ងៃទី២៧​ខែមករា​ឆ្នាំ២០១៥ សមា​គម​វៀត​ណាម-អាមេរិក​បាន​រៀប​ចំ​ការ​ចរចារ​​ជួបប្រាស្រ័យ​សហប្រតិ​បត្តិការ​ប្រជាជន។ ចូល​រួមការ​ចរចារ​រួមមាន​ដំណាង​ក្រសួង​កា​រ​ពារប្រទេស គណៈកម្មា​ធិការ​កិច្ចកា​របរទេស​ប្រជាជន​មូលនិធិ​សន្តិភាព​និងអភិ​វឌ្ឍន៍​វៀត​ណាម​ សមាគម​ជនរង​គ្រោះនៃ​ជាតិគីមី​ពូលពណ៌​លឿង​ទុំសមាគម​អតីតយុទ្ធជន​វៀតណាម​និង​សមា​​ជិក​គណៈប្រតិភូVVA។ នៅ​ការចរចារ បណ្ដា​តំណាង​បានវាយ​តំលៃទំនាក់​ទំនង​នៃ​ប្រ​ទេស​ទាំង​​ពីរ​នាពេល​កន្លងមក យថា​ទស្សន៍​អភិវឌ្ឍន៍​ទំនាក់​ទំនងរ​វាងប្រទេស​ទាំងពីរនា​ពេលខាង​មុខ​។​ លោក​ស្រី  Marsha L Four អនុ​ប្រធាន VVA បាន​ចាត់​ទុក​ថា​៖​“ប្រទេស​​ទាំងពី​របានរៀន​សូត្រជា​ច្រើន​​​ពីគ្នា។ នេះជា​របៀប​ដើម្បីយើ​ងយល់​ជាងអំពី​គ្នា។ខ្ញុំ​ជឿជាក់​ថាតាម​រយៈ​ការ​សន្ទនា​និងសហ​ប្រតិ​​បត្តិ​ការក្នុង​សកម្ម​ភាព​នឹងនាំ​មកក្តី​សង្ឃឹម​សំរាប់​ប្រជាជន​នៃប្រទេ​ស​យើង​​ទាំង​ពីរ​៕​”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ