23/12/2015 09:44 GMT+7 Email Print Like 0

ការចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អ៊ុយក្រែននិងរុស្ស៊ីទទួលបរាជ័យ


ការចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប-អ៊ុយក្រែននិងរុស្ស៊ីទទួលបរាជ័យ (Image: VNA)

នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥ សមាជិកគណៈកម្មាធិការអឺរ៉ុបទួទលបន្ទុក​ ពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom បាន​ប្រកាស​ថា៖ ការចរចារពាណិជ្ជកម្ម​រវាងរុស្ស៊ីសហភាពអឺរ៉ុប (EU) និងអ៊ុយ​ក្រែន​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង  Brussels បែលហ្ស៊ីក ទទួលបរាជ័យ។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ​លោកស្រី Malmstrom បាន​ឲ្យដឹង​ថា​៖ ភាគីនានាមិន​ទទួលបានកិច្ចព្រម​ព្រៀង​និងគ្មានការ ចរចា​ត្រីភាគីណាមួយដូច្នេះនឹងត្រូវរៀបចំ​ឡើងនៅ​ឡើយ​។ លោក​ស្រី Malmstrom  បានចាត់ទុកថា៖ មូលហេតុទទួលបរា​ជ័យគឺដោយសាររុស្ស៊ី អសកម្មក្នុងការចរចា​។ កាយ​វិការ​នេះបានប្រព្រឹត្ត​ទៅក្នុងកាលៈ​ទេសៈ EU ឯកភាពពន្យាពេលបទដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​រុស្ស៊ី​បន្ថែម​​៦ ខែទៀត។ ប្រតិកម្មចំពោះមុខសេចក្តីសម្រេចពោល​ខាង​លើរបស់ EU ក្រសួង​ការ​បរទេស រុស្ស៊ី​បាន​ប្រកាស​នាថ្ងៃដដែល​ថា៖ ការពន្យាពេលបទដាក់ទណ្ឌកម្មប្រឆាំងម៉ូស្គូ នឹងលើកទឹកចិត្ត Kiev រំលោភ​លើមាត្រា​ក្នុង​កិច្ចព្រម​ព្រៀង Minsk ហើយចាត់ទុក ថា៖ EU ភ្ជាប់បទដាក់​ទណ្ឌកម្ម​ទៅលើ​ម៉ូស្គូ​ជា​មួយកា​រ​ដោះស្រាយ​វិបត្តិ​នៅ​ភាគ អាគ្នេយ៍អ៊ុយ​ក្រែន គឺជាទង្វើដាក់សម្ពាធន៍និងគ្មានមូលដ្ឋានទេ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ