30/06/2015 10:29 GMT+7 Email Print Like 0

ការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 នៅមានលទ្ធភាពទទួលបាន​​កិច្ច​ព្រម​ព្រៀង


ការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 នៅមានលទ្ធភាពទទួលបាន កិច្ចព្រមព្រៀង(Image: VNA)

នាថ្ងៃទី២៨ខែមិថុនាឆ្នាំ​២០១៥ តំណាងជាន់​ខ្ពស់សហភាព​អឺរ៉ុប (EU) ទទួល​បន្ទុក​គោល​នយោបាយ​សន្តិ​សុខ​និង​កិច្ចការ​បរទេស លោកស្រី​ Federica Mogherini បាន​ឲ្យដឹង​ថា៖ ការ​ចារចា​រវាងអ៊ីរ៉ង់ និងក្រុម P5+1​ស្តីពី​កម្ម​វិធី​នុយក្លេ អ៊ែរ​របស់អ៊ីរ៉ង់នៅអាច​ទទួល​បានកិច្ច​ព្រមព្រៀង​មួយ។ ថ្លែងមតិជាមួយ​មជ្ឍដ្ឋាន អ្នក​សារព័ត៌មាន​នៅទី​ក្រុង Vienna (អូទ្រីស)​ លោកស្រី Federica Mogherini បានឲ្យដឹង​ថា៖ ក្នុង​ករណីចាំបាច់​ការចរចា​​នេះអាច​ពន្យា​ពេល​ប៉ុន្មាន​ថ្ងៃក្រោយ កាល​កំណត់​ទី ៣០ ខែមិថុនា ដើម្បី​ទទួលឲ្យបាន​នូវកិច្ចព្រម​ព្រៀងមាន​គុណភាព​មួយ។ លោក​ស្រីបាន​ទទួលស្គាល់​ថា៖ ការចរចា​កំពុង​ប្រព្រឹត្ត​ទៅ​ដ៏កកក្តៅ​គគុក។ សេចក្តី​ប្រកាស​ពោល​ខាង​លើ​របស់​លោកស្រី Federica Mogherini ត្រូវ​បាននាំចេញ​ក្នុងកាលៈទេសៈ អ្នកការទូតជាច្រើន​បាន​វាយ​តំលៃ​ថា៖ មានឱកាស​តូចតាច​ទទួលបាន​កិច្ចព្រមព្រៀង លើគ្រប់ជ្រុង​ជ្រោយ​ ស្តីពី​បញ្ហា នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែល​អាច​អសបន្លាយ​ដល់ខែ​កក្កដា​ឆ្នាំ​២០១៥៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ