16/05/2015 10:26 GMT+7 Email Print Like 0

ការចរចាការពារជាតិវៀតណាម-ចិន


ការចរចាការពារជាតិវៀតណាម-ចិន (VOV)

នា​ព្រឹកថ្ងៃទី១៥​ខែឧសភាឆ្នាំ​២០១៥ នៅ​ច្រកទ្វារព្រំដែន​អន្តរ​ជាតិ Lao Cai ​(ខេត្ត​Lao Cai) គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិវៀ​តណាម​ដឹកនាំ​ ដោយ​នាយឧត្តមសេនីយ៍ Phung Quang Thanh សមាជិក​ការិ​យាល័យ​នយោបាយ និងជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិបាន​រៀប​ចំពិធី​ទទួល​ស្វាគមន៍​ គណៈប្រតិភូជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​ចិន​ ដឹកនាំដោយឧត្តមសេនីយ៍​ឯក Chang Wanquan សមាជិក​រដ្ឋា​ភិបាល​និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន។ បន្ទាប់​ពីពិធី​ទទួល​គណៈ​ប្រតិភូ​ទាំងពីរ​ បាន​ដំណើរ​ការចរ​ចារ​នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​អន្តរ​ជាតិ Lao Cai។ នេះជាសកម្មភាព​ចាប់ផ្ដើម​ឲ្យកម្មវិធី​ជួប​ប្រាស្រ័យមិត្ត​ភាព ការពារជាតិព្រំដែន​វៀត​ណាម​-ចិន​លើកទី២​ឆ្នាំ២០១៥។ ថ្លែង​មតិនៅការ​ចរចា​នេះរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀត​ណាម Phung Quang Thanh បាន​សង្កត់​ធ្ងន់​ថា៖

“យើងខ្ញុំជៀជាក់ថាក្រោយ​ការជួប ប្រាស្រ័យ​សហប្រតិបត្តិការ​មិត្តភាព​ ការពារ​ជាតិ​ព្រំដែន​វៀត​ណាម-ចិន​លើក​ទី២ ​ដោយការងារ​ជាក់​ស្ដែង​នោះ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ សហគមន៍​អង្គភាព​អាជីវកម្ម​ នឹង​ទទួល​ដោយ​​សញ្ញា​សប្បាយ​រីក​រាយ។ ប្រការ​នេះបានបង្កលក្ខណៈ​សំរាប់ការ​បង្កើន កិច្ចសហប្រតិ​បត្តិការ​ពាណិជ្ជ​កម្ម​វិនិយោគ​ទេសចរណ៍ ដើម្បីផលប្រយោជន៍​របស់ប្រជាជន​ នៃប្រទេសទាំង​ពីរវៀត​ណាមនិងចិន។”

​នេះជាលើក​ដំបូងហើយ​ក្នុងអំឡុង៦៥​ឆ្នាំ ប្រវត្តិសាស្ត្រការទូតវៀតណាម-ចិន​​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​នៃ​ប្រទេស​ទាំង​​ពីរជួប​សន្ទនា​ នៅព្រំដែន​វៀត​ណាម-ចិន​សំដៅ​បង្ហាញ​ការប្តេជ្ញា​ចិត្ត​ ក្នុង​កិច្ច​សហប្រ​តិបត្តិ​ការ​រវាង​ក្រសួង​ការពារ​ជាតិ​ នៃ​ប្រទេស​ទាំងពីរតាម​ទិសសាមគ្គី​ភាព មិត្តភាព​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រជាជន​ នៃប្រទេសទាំង​ពីរវៀត​ណាម​និង​ចិន​៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ