05/09/2015 12:49 GMT+7 Email Print Like 0

ការងារសង្គមកិច្ចបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃតំបន់ព្រំដែនវៀតណាម-កម្ពុជា

ដើម្បីរួមចំណែកបង្កើនចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា តំបន់សឹករងខេត្ត Long An ភាគខាងត្បូងវៀតណាមបានសហការរៀបចំការពិនិត្យព្យាបាលជំងឺនិងផ្ដល់ថ្នាំសង្កូរសំរាប់ប្រជាជននៅឃុំចាមស្រុកត្របែក ខេត្តព្រៃវែង និងឃុំ កុយត្របែក ទីក្រុងស្វ័យរៀង ខេត្តស្វាយរៀងរបស់កម្ពុជា។ នេះជាឃុំក្រីក្រចំនួន២ ជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាកលំបិនជាច្រើន សេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍យឺតយ៉ាវ មូលដ្ឋានសុខាភិបាលក៏ដូចជាការរក្សាអនាម័យ បង្ការប្រឆាំងអាសន្នរោគរបស់ប្រជាជននៅមានកំហិតជាច្រើន។ តំបន់សឹករងខេត្ត Long An បានពិនិត្យជំងឺផ្ដល់ថ្នាំសង្កូរដោយឥតគិតថ្លៃនិងជូនអំណោយសំរាប់អ្នកមានជំងឺក្រីក្រជាង៦០០នាក់។សកម្មភាពនេះមិនត្រឹមតែមានអត្ថន័យមនុស្សធម៌ សុប្បរសធម៌ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ​វៀតណាម-កម្ពុជាទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ