02/01/2016 12:20 GMT+7 Email Print Like 0

ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយថៃឡាវនិងវៀតណាមជិតបានសម្រេច

សារព័ត៌មានប្រចាំថ្ងៃ “កម្ពុជាថ្មី” នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៥​ បានជូនដំណឹងថា ការងារបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយវៀតណាម ឡាវនិងថៃគឺសម្រេចបាន ៨២% ហើយភាគីនានាកំពុងពិភាក្សា​នូវចំណុចនៅសេសសល់ ដើម្បីបញ្ចប់ការងារនេះនាពេលខាងមុខ។ សារព័ត៌មានពោលខាងលើ បានដកស្រង់ពាក្យ សម្តីរបស់លោកស្រីគួយ ពីសី អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ទទួលបន្ទុក ការងារព្រំដែនកម្ពុជាបានឲ្យដឹងថា រហូតមកដល់ពេលនេះ ការងារខ័ណ្ឌសីមា​បោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយប្រទេសវៀតណាម ថៃនិងឡាវ​គឺទទួល បានលទ្ធផលវិជ្ជមានជាច្រើន។

ចំពោះថៃវិញ ភាគីទាំងពីរពុំបានបោះបង្គោលព្រំដែនថ្មីទៀតឡើយ គឺប្រើ​ប្រាស់បង្គោលខ័ណ្ឌសីមាចាស់ពីសម័យ​បារាំង ហើយភាគីទាំងពីរបានរកឃើញបង្គោលចំនួន៦២/៧៣ និងបង្គោលចំនួន១១ នៅសេសសល់នឹងបានស្វែងរកនាពេលខាងមុខ។

ចំពោះឡាវវិញ ការងារបោះបង្គោលព្រំដែន អនុវត្តបាន៨៦%ហើយ។ ក្នុងចំណោម បង្គោលព្រំដែនចំនួន១៤៥ រហូតមកដល់ពេលនេះភាគីទាំងពីរបានបោះបាន ១២១បង្គោល។

ចំពោះវៀតណាម ការងារបោះបង្គោលព្រំដែនគឺសម្រេចបាន៨៣,២%។ រហូតមកដល់ពេលនេះ ភាគីទាំងពីរបោះបាន៣១២បង្គោល ហើយបង្គោល ចំនួន៦៣ទៀតនឹងបានកំណត់បោះនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ