23/07/2018 11:11 GMT+7 Email Print Like 0

ការងារការពារសត្វព្រៃ នៅប្រទេសវៀតណាម

ក្នុង​អំឡុងពេលជាងទសវត្សរ៍​កន្លង​ទៅ ប្រទេស​វៀតណាម​មាន​គោល​នយោបាយ​និង​សកម្មភាព​ជាក់​ស្តែង​​ត្រូវបាន​ពិភពលោក​វាយតំលៃ​ខ្ពស់ ​​​ ៖ ​ឃោសនា​ដើម្បីបង្កើន​ការ​យល់​ដឹង​​របស់​សហគមន៍ បង្កើត​មជ្ឈមណ្ឌល​​សង្គ្រោះ​សត្វ​ព្រៃ​ ប្រទេសវៀតណាម​​កំពុង​អនុវត្ត​បណ្តាការ​សន្យា​ស្តី​ពី​ការពារ​​ប្រភេទសត្វ​ព្រៃ​​​ និង​កម្រ​មាន​​ដែល​មាន​ឈ្មោះ​ក្នុង​សៀវ​ភៅ​ក្រហម។

ឃោសនានិងជួយសង្គ្រោះ

ដើម្បីស្វែងយល់នូវការងារឃោសនានិងបង្កើនការយល់ដឹងរបស់សហគមន៍អំពីបញ្ហាការពារសត្វព្រៃ យើងខ្ញុំបានរួមដំណើរជាមួយអង្គការសត្វអាស៊ី មកដល់ឃុំភុងធឿង (Phung Thuong) (ស្រុកភុកថ រដ្ឋធានីហាណូយ) (Phuc Tho -Ha Noi) ដើម្បីអនុវត្តកម្មវិធីឃោសនានូវការងារអភិរក្សសត្វខ្លាឃុំ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ឃុំភុងធឿង (Phung Thuong) បានស្គាល់គឺកសិដ្ឋានចិញ្ចឹមសត្វខ្លាឃុំធំបំផុតនៅភាគខាងជើង ដើម្បីយកប្រម៉ាត់។  ក្នុងរយៈពេលមួយ នៅតំបន់នេះបានមានកសិដ្ឋានចំនួន ៥៩ កន្លែងនិងចិញ្ចឹមបរិមាណសត្វខ្លាឃុំចំនួន ៣២៥ ក្បាល។

ហេតុនេះ ការជួបជុំបណ្តាគ្រួសារនៅទីនេះពិតជាពិបាកណាស់។ លោកបណ្ឌិត តួន(Tuan) Bendixsen ប្រធានអង្គការសត្វអាស៊ីប្រចាំនៅប្រទេសវៀតណាមបានសហការជាមួយអាធ្ញាធរឃុំ នឹងជ្រើសរើសតំបន់ប្រជាជនមួយ ដើម្បីឃោសនាព័ត៌មានអភិរក្សសត្វខ្លាឃុំ។ ជាពិសេស ប្រជាជនម្នាក់ៗ បានជូនថ្នាំបុរាណមួយដបដែលមានប្រសិទ្ធភាពដូចប្រម៉ាត់ខ្លាឃុំ តាមរយៈនោះកាត់បន្ថយការប្រើប្រាស់ប្រម៉ាត់ខ្លាឃុំ។ រហូតដល់បច្ចុប្បន្ននេះ អាស្រ័យទៅលើកម្មវិធីនេះ ប្រជាជនឃុំភុងធឿង (Phung Thuong) មានបំរែបំបួលការយល់ដឹងនិងការប្រព្រឹត្តតាមរយៈកម្មវិធីនេ។ ជាក់ស្តែង រហូតដល់ខែមេសា ឆ្នាំ២០១៨ ឃុំភុងធឿង (Phung Thuong) កំពុងចិញ្ចឹមសត្វខ្លាឃុំចំនួន ១៧៣ ក្បាល និងភ្ជាប់ chip ដើម្បីតាមដាន។

មិនត្រឹមតែឃោសនាដើម្បីប្រែប្រួលការយល់ដឹងរបស់សហគមន៍តែប៉ុណ្ណោះ នាឆ្នាំ១៩៩៦ ប្រទេសវៀតណាមបានបង្កើតឡើងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនិងបច្ចេកទេសការពារព្រៃ ស្ថិតនៅភូមិសាស្ត្រឃុំ ទៀនយឿក (Tien Duoc) ស្រុកសុកសើន (Soc Son) (រដ្ឋធានី ហា ណូយ) (Ha Noi) ដើម្បីបំពេញភារកិច្ចសង្គ្រោះសត្វព្រៃ នៅទូទាំងប្រទេស។ មជ្ឈមណ្ឌលនេះបានចាត់ទុកដូចជា“មន្ទីរពេទ្យ” ជួយសង្គ្រោះសត្វព្រៃធំៗនិងទំហំធំបំផុត នៅទូទាំងប្រទេស។

លោក ងបាអាញ់ (Ngo Ba Oanh) នាយកមជ្ឈមណ្ឌលនេះបាននិយាយឲ្យដឹងថា៖ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលបានជួយសង្គ្រោះចំនួន ៦៣៥ ករណី រួមមានសត្វ ១០០ ប្រភេទ ក្នុងនោះមានប្រភេទសត្វជាច្រើនដែលជាសត្វព្រៃដ៏កម្រមាន។

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងចិញ្ចឹមនិងអភិរក្សសត្វ ៣១ ប្រភេទ ស្មើនឹង ២៤៧ ក្បាល ក្នុងនោះសត្វខ្លាចំនួន ៣៩ ក្បាល សត្វខ្លាឃុំចំនួន ២៤ ក្បាល ទន្ទឹមនឹងសត្វស្វា ប្រភេទសត្វលូន អណ្តើក សត្វថ្លាន់ សត្វបក្សីផងដែរ...
នាំយើងខ្ញុំមកទស្សនាមជ្ឈមណ្ឌល លោក ងបាអាញ់ (Ngo Ba Oanh) បានរៀបរាប់អំពីរឿងរ៉ាវអំពីសត្វខ្លាមានឈ្មោះកាម (Cam) ដែលបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ នាឆ្នាំ២០០៨។

នៅពេលជញ្ជូនដល់មជ្ឈមណ្ឌល សត្វខ្លាកាម (Cam) មានជំងឺរលាកដកដង្ហើមយ៉ាងធ្ងន់ធ្ងរ រោមជ្រុះទាំងអស់ ស្គមស្បែកដណ្តប់ឆ្អឹង។ នាពេលនោះ លោក អាញ់ (Oanh) បានទាក់ទងនឹងអង្គការសត្វអាស៊ី ដើម្បីសហការព្យាបាលជំងឺសំរាប់សត្វខ្លានេះ។ អ្នកជំនាញនៃអង្គការសត្វអាស៊ីបានវាយតំលៃស្ថានភាពណ៍របស់កាម (Cam) អាចសង្ឃឹមរស់រាន ១% តែប៉ុណ្ណោះ។

លោក អាញ់ (Oanh) បន្តអញ្ជើញសហគមន៍អភិរក្សសត្វព្រៃពិភពលោក  (WCS) មកនិងផ្តល់យោបល់។ បន្ទាប់ពី ត្រួតពិនិត្យស្ថានភាពណ៍របស់ខ្លាកាម (Cam) WCS ប្រាប់លោក អាញ់ (Oanh) ថា សត្វខ្លាគ្មានក្តីសង្ឃឹមទេ។ ប៉ុន្តែ លោក អាញ់ (Oanh) មិនបោះបង់ចោលក្តីសង្ឃឹម លោករួមនឹងកម្មាភិបាល នៅមជ្ឈមណ្ឌលនេះមិនណាយចិត្ត ទាំងយប់ទាំងថ្ងៃថែទាំនិងសាកល្បងវិធីព្យាបាលខុសសំរាប់សត្វខ្លាកាម (Cam)។

ក្រៅពីភារកិច្ចស្នូល មជ្ឈមណ្ឌលបានសហការជាមួយឧទ្យានជាតិ ដូចជា៖ ឧទ្យានជាតិកាតទៀន (Cat Tien) ឧទ្យានជាតិបាបេ (Ba Be) កាតបា (Cat Ba) និងឧទ្យានជាតិ ប៊ូយ៉ាម៉ឹប (Bui Gia Map) តំបន់ព្រៃហឿងសើន (Huong Son)... ដើម្បីព្រលែងសត្វព្រៃត្រឡប់ចូលបរិស្ថានធម្មជាតិ។







ដោយស្ថានភាពណ៍ឃុំឃាំង នៅឃុំភុងកុង (Phung Cong) ទ្រុងចង្អៀត ថែមទាំងអនាម័យមិនស្អាត ដែរ
ដូច្នេះសត្វខ្លាឃុំបានជ្រុះរោមនិងមានជំងឺស្បែក។ រូបថត៖ កុងដាត


កុមារចាប់ចិត្តចំពោះសកម្មភាពឃោសនានូវការការពារសត្វខ្លាឃុំ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វខ្លាឃុំតាមដាវ
(Tam Dao) ។ រូបថត៖ កុងដាត


 សមាគមន៍ពេទ្យបុរាណសហការជាមួយមជ្ឈមណ្ឌលសង្គ្រោះសត្វខ្លាឃុំ រៀបចំចលនា ត្រួតពិនិត្យ ផ្តល់ថ្នាំ
ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃជូនដល់សង្កាត់ ឃុំក្នុងភូមិសាស្ត្រដែលបានជ្រើសរើស។
រូបថត៖ កុងដាត


លោកគ្រូពេទ្យសត្វ ឡឹមគីមហាយ (Lam Kim Hai) កំពុងឲ្យពង្រូលមួយក្បាលបៅទឹកដោះគោ។
រូបថត៖ មជ្ឈមណ្ឌលអភិរក្សពង្រូលអាស៊ីនិងសត្វព្រៃស៊ីសាច់


កម្មាភិបាលធ្វើការនៅអង្គការសត្វអាស៊ីកំពុងត្រួតពិនិត្យសុខាភាពសត្វខ្លាដែលទើបសង្គ្រោះដោយ
ស្ថាប័នសមត្ថកិច្ច។ រូបថត៖ ឯកសារពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃហាណូយ (Ha Noi)


កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលអភិរក្សសត្វស៊ីសាច់ទំហំតូច និងពង្រូលអាស៊ីកំពុងត្រួតពិនិត្យនិងរាប់
បរិមាណពង្រូលដែលបានទទួលពីស្ថាប័នសមត្ថកិច្ច។
រូបថត៖ ឯកសារពីមជ្ឈមណ្ឌលអភរក្សពង្រូលអាស៊ីនិងសត្វស៊ីសាច់


នាខែមេសា ឆ្នាំ២០១៨ មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ព្រៃ Four Paws Viet សហការ​ជាមួយ​សាខារដ្ឋាបាល​ព្រៃ​ខេត្ត​និញប៊ិញ (Ninh Binh)  បាន​សង្គ្រោះ​សត្វ​ខ្លា​ឃុំ​ពីរក្បាល​​ដែល​បាន​ចិញ្ចឹម​និង​ឃុំ​ឃាំង​​ក្នុង​ទ្រុង
ក្នុង​រយៈពេល ២០ ឆ្នាំ។ រូបថត៖ ង៉ុក​ថាញ


សត្វសំពោចមួយក្បាលដែលមជ្ឈមណ្ឌលព្រលែងត្រឡប់ទៅវិញបរិស្ថានធម្មជាតិ បន្ទាប់ពីបានស្តារសមត្ថភាពរបស់វា។ រូបថត៖ ឯកសារពីមជ្ឈមណ្ឌលអភរក្សពង្រូលអាស៊ីនិងសត្វស៊ីសាច់

“ផ្ទះធម្មជាតិ”

នាបច្ចុប្បន្ននេះ លើទូទាំងប្រទេសវៀតណាមមានមជ្ឈមណ្ឌលសង្គ្រោះ អភិរក្សសត្វព្រៃដែលបានវាយតំលៃខ្ពស់និងទទួលបានស្តង់ដារនៃតំបន់និងអន្តរជាតិ។ នេះគឺបណ្តា“ផ្ទះធម្មជាតិ” ជួយបណ្តាប្រភេទសត្វអាចស្តារទំនៀមទំលាប់ រេភ្លេចធម្មជាតិ ដើម្បីត្រឡប់ទៅវិញនឹងជីវភាពធម្មជាតិ ក្រោយរយៈពេលច្រើនថ្ងៃបានឃុំឃាំង។

“ផ្ទះធម្មជាតិ”ដ៏គំរូដំបូងបង្អស់នៅវៀតណាមគឺមជ្ឈមណ្ឌលសង្គ្រោះសត្វឃុំខ្លា នៅប្រទេសវៀតណាម (ឧទ្យានជាតិតាមដាវ (Tam Dao) ខេត្តវិញភុក (Vinh Phuc)) ចំណុះអង្គការសត្វអាស៊ី។ មជ្ឈមណ្ឌលសង្គ្រោះសត្វឃុំខ្លាចាប់ផ្តើមដាក់ឲ្យដំណើរការពីខែមេសា ឆ្នាំ២០០៨ ទំហំ ១,២ហិចតា និងបានវិនិយោគជាង ៣,៣ លានដុល្លារអាមេរិក ចីញ្ចឹមនិងថែទាំសត្វខ្លាំឃុំចំនួន ២០០ ក្បាល។


មជ្ឈមណ្ឌលសង្គ្រោះសត្វខ្លាឃុំតាមដាវ (Tam Dao) ដាក់ឲ្យដំណើរការចាប់ពីខែមេសា ឆ្នាំ២០០៨ ទំហំ ១,២
ហិចតា ដែលបានវិនិយោគជាង ៣,៣ លានដុល្លារអាមេរិក  និងអាចចិញ្ចឹមសត្វខ្លាឃុំចំនួន ២០០ ក្បាល។
រូបថត៖ កុងដាត


លោកស្រីគ្រូពេទ្យសត្វ Cahalane រួមនឹងគ្រូពេទ្យសត្វផ្សេងៗ ទៀតនៃអង្គការសត្វអាស៊ីកំពុងវះកាត់
សត្វខ្លាឃុំ Zebedee។ រូបថត៖ កុងដាត


បុគ្គលិកធ្វើអនាម័យនិងសម្អាតទ្រុងខ្លាឃុំ ដោយការបាញ់ទឹក ។
រូបថត៖ កុងដាត

នៅមជ្ឈមណ្ឌលសង្គ្រោះសត្វឃុំខ្លា សត្វខ្លាឃុំឈ្មោះ ជូមជូម (Chom Chom) មានវាសនាពិសេស។ សត្វខ្លាឃុំឈ្មោះ ជូមជូម (Chom Chom) របួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ពីព្រោះវាបានឃុំឃាំងក្នុងទ្រុង នៅខេត្តប៊ិញយឿង (Binh Duong) ក្នុងរយៈពេលច្រើនថ្ងៃ។

សត្វខ្លាឃុំឈ្មោះ ជូមជូម (Chom Chom) បានជញ្ជូនទៅដល់មជ្ឈមណ្ឌល និងបានរស់រួមគ្នានឹងសត្វខ្លាឃុំផ្សេងៗ ទៀត ក្នុងតំបន់ពាក់កណ្តាលធម្មជាតិនេះ ហេតុដូច្នេះស្មារតីរបស់វាបានធូរស្បើយបង្គួរ … ថ្ងៃដែលយើងខ្ញុំមកទស្សនាមជ្ឈមណ្ឌលនេះ គ្រូពេទ្យសត្វបានដាក់ថ្នាំសន្លប់ដើម្បីដកធ្មេញចង្កូម សំដៅវាអាចស៊ីយ៉ាងងាយស្រួលជាង។

ក្រៅពីឧទ្យាជាតិគុកភឿង (Cuc Phuong) (ខេត្តនិញប៊ិញ (Ninh Binh)) ជាទីកន្លែង“ឈរជើង”សំរាប់មជ្ឈមណ្ឌលសត្វព្រៃធំៗ ទាំងបី។ មជ្ឈមណ្ឌលសង្គ្រោះនិងអភិរក្សវានរសត្វកម្រមាន នាសព្វថ្ងៃនេះ ឧទ្យាជាតិគុកភឿង (Cuc Phuong) បានចញ្ចឹមសត្វ ១៦៥ ក្បាល បែងចែក ១៥ ប្រភេទ។ ក្នុងនោះអំបូរស្វាមាន ៦ ប្រភេទ ដែលកំពុងក្នុងស្ថានភាពណ៍កម្រមាន និងគ្មាននៅទីណាលើពិភពលោកអាចចិញ្ចឹមនិងអភិរក្សបានទេ៖ ស្វាក្រិសមាន​គូថ​ពណ៌​ស ស្វាក្រិសរស់នៅខេត្តហាទិញ (Ha Tinh) ស្វាក្រិសពណ៌ខ្មៅសុទ្ធ ស្វាក្រិសកាតបា (Cat Ba) ស្វាក្រិសក្រវាត់។

រីឯ នៅមជ្ឈមណ្ឌលអភិរក្សសត្វញ៉ាំសាច់ទំហំតូចនិងពង្រូលអាស៊ីវិញ នាសព្វថ្ងៃនេះកំពុងចិញ្ចឹមសត្វសំពោចពីរប្រភេទ។ មជ្ឈមណ្ឌលបានស្រាវជ្រាវរបៀបកំណើតសត្វសំពោចឆ្នូតប្រកបដោយជោគជ័យ។

ចំពោះពង្រូលអាស៊ី មជ្ឈមណ្ឌលកំពុងចិញ្ចឹមពីរប្រភេទក្នុងនោះមាន ៦៧ ក្បាល។ នាឆ្នាំ២០០៨ មជ្ឈមណ្ឌលបានអនុវត្តរបៀបកំណើតពង្រូលប្រកបដោយជោគជ័យ។ នេះគឺជាមជ្ឈមណ្ឌលពង្រូលដំបូងបង្អស់ នៅប្រទេសវៀត ណាមដែលបានពិភពលោកវាយតំលៃខ្ពស់ ពីព្រោះ ពង្រូលគឺជាប្រភេទសត្វពិបាកចិញ្ចឹម ក្នុងបរិស្ថានពាក់កណ្តាលធម្មជាតិ។


កូនអណ្តើកនៅមជ្ឈមណ្ឌលអភិរក្សអណ្តើកគុកភឿង (Cuc Phuong) ចំណីអាហារសំរាប់សត្វនេះ
សម្បូរ៍ជាតិកាល់ស្យូមដើម្បីស្នូកអភិរឌ្ឍ។ រូបថត៖ កុងដាត


កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលអភិរក្សអណ្តើកគុកភឿង (Cuc Phuong) កំពុងលាបថ្នាំអណ្តើកដែលមានជំងឺ។ រូបថត៖ កុងដាត

ទីកន្លែងដាក់ចំណីអាហារសំរាប់អណ្តើកពីរដល់បីក្បាល។ រូបថត៖ កុងដាត

កូនស្វាទើបបានសង្គ្រោះដែលបានចិញ្ចឹមក្នុងទ្រុងដោយឡែក ពីព្រោះវានៅតែភ័យខ្លាចនៅពេលឃើញ
មនុស្សមកជិត។ រូបថត៖ កុងដាត


ប្រភេទបក្សីកម្រមាន (helmeted hornbill)ចំពុះរបស់សត្វបក្សីនេះដែលមានតំលៃខ្ពស់ជាងពី ៣ ដល់ ៥
ដងប្រៀបនឹងភ្លុកដំរី ដូច្នេះប្រភេទបក្សីនេះបានជួញដូរយ៉ាងខុសច្បាប់និងប្រឈមមុខនឹង
បញ្ហាផុតពូជ។ រូបថត៖ កុងដាត


លោក ង្វៀនបាអាញ (Nguyen Ba Oanh)  ក្បែរសត្វខ្លាដែលមានឈ្មោះកាម (Cam) ។
រូបថត៖ ឯកសារពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃហាណូយ (Ha Noi)


ជនស្ម័គ្រចិត្តបរទេសសហការជាមួយកម្មាភិបាលនៅមជ្ឈមណ្ឌលកំពុងត្រួតពិនិត្យសុខភាពពង្រូល។
រូបថត៖កុងដាត


កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលអភិរក្សពង្រូលអាស៊ីនិងសត្វស៊ីសាច់ទើបវះកាត់ផ្នែកមួយនៃកន្ទុយ
ពង្រូលដែលបានរលួយហើយ។ រូបថត៖ កុងដាត


ជារឿងរាល់ឆ្នាំ មជ្ឈមណ្ឌលបានព្រលែងសត្វស៊ីសាច់ត្រឡាប់បរិស្ថានធម្មជាតិ បន្ទាប់ពីវាបានស្តារសមត្ថភាពរបស់វា ដូចជា៖ រកស៊ី ការពារ។ រូបថត៖ មជ្ឈមណ្ឌលអភិរក្សពង្រូលអាស៊ីនិងសត្វស៊ីសាច់

មជ្ឈមណ្ឌលសង្គ្រោះក្រុមស្វាដែលក្នុងស្ថានភាពណ៍គ្រោះថ្នាក់ គុកភឿង (Cuc Phuong) (EPRC)
បានដាក់ចំណីអាហារសំរាប់ស្វាក្រិសក្រវាត់។ រូបថត៖ កុងដាត


មជ្ឈមណ្ឌលសង្គ្រោះក្រុមស្វាដែលក្នុងស្ថានភាពណ៍គ្រោះថ្នាក់ គុកភឿង (Cuc Phuong) (EPRC) កំពុងចិញ្ចឹមសត្វស្វាកម្រមាន ៦ ប្រភេទដែលគ្មាននៅណាលើពិភពលោកចិញ្ចឹមនិងអភិរក្ស។ រូបថត៖ កុងដាត

នាំយើងខ្ញុំមកទស្សនាមជ្ឈមណ្ឌលអភិរក្សអណ្តើកព្រៃគុកភឿង (Cuc Phuong) លោក ដូថាញហាវ (Do Thanh Hoa) នាយកមជ្ឈមណ្ឌលនិយាយឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងចិញ្ចឹមនិងថែទាំអណ្តើកចំនួន ៦០០ ក្បាល ចំណុះ ២០ ប្រភេទ ក្នុងចំណោម ២៥ ប្រភេទអណ្តើករស់លើដីគោគ រស់នៅតំបន់ទឹកសាប នៅប្រទេសវៀតណាម។ មជ្ឈមណ្ឌលនេះបានអនុវត្តរបៀបកំណើតសំរាប់ ១៥ ប្រភេទ រួមមានជាង ៩០០ ក្បាល រស់ក្នុងបរិស្ថានពាក់កណ្តាលធម្មជាតិ។ ជាពិសេស អណ្តើករស់នៅភូមភាគកណ្តាលកំពុងថែទាំនិងចិញ្ចឹម នៅមជ្ឈមណ្ឌល ដែលជាក្រុមអណ្តើកធំបំផុតលើពិភពលោក រីឯ អណ្តើកក្បាលធំចិញ្ចឹមនៅមជ្ឈមណ្ឌលវិញគឺក្រុមអណ្តើកធំបំផុត នៅប្រទេសវៀតណាម។

សព្វថ្ងៃនេះ អណ្តើករស់នៅភូមភាគកណ្តាលមាន ២៦០ ក្បាល។ មជ្ឈមណ្ឌលបានគូសសញ្ញាសំគាល់ពុកម៉ែកូនអណ្តើក ដើម្បីជៀសវាងការពាក់គ្នារវាងសាច់ញាតិ។ តាមលោក ហាវ (Hoa) មជ្ឈមណ្ឌលបានឈានមុខគេលើពិភពលោកចំពោះការអនុវត្តកំណើតប្រភេទអណ្តើមស្នូកពណ៌លឿងដ៏កម្រមានក្នុងបរិស្ថានពាក់កណ្តលធម្មជាតិ./.

ប្រទេសវៀតណាមគឺជាសមាជិកសកម្មមួយសំរាប់កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការពារសត្វនិងរុក្ខជាតិព្រៃសំខាន់ៗ ដូចជា៖ អនុសញ្ញាជួញដូរអន្តរជាតិសត្វនិងរុក្ខជាតិព្រៃកំពុងប្រឈមមុខនឹងបញ្ហាផុតពូជ (CITES)  អនុសញ្ញាពហុជីវសាស្ត្រ (CBD) វេទិកាសត្វខ្លាពិភពលោក (GTF) គំនិតផ្តួចផ្តើមសត្វខ្លាពិភពលោក (GTI) បណ្តាញអនុវត្តច្បាប់នូវការការពារសត្វនិងរុក្ខជាតិព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍ (ASEAN-WEN)។ 


អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាតនិងឯកសារ

 
បណ្តាអត្ថបទបានផ្សាយ