ការងារការពារសត្វព្រៃ នៅប្រទេសវៀតណាម
ឃោសនានិងជួយសង្គ្រោះ ដើម្បីស្វែងយល់នូវការងារឃោសនានិងបង្កើនការយល់ដឹងរបស់សហគមន៍អំពីបញ្ហាការពារសត្វព្រៃ យើងខ្ញុំបានរួមដំណើរជាមួយអង្គការសត្វអាស៊ី មកដល់ឃុំភុងធឿង (Phung Thuong) (ស្រុកភុកថ រដ្ឋធានីហាណូយ) (Phuc Tho -Ha Noi) ដើម្បីអនុវត្តកម្មវិធីឃោសនានូវការងារអភិរក្សសត្វខ្លាឃុំ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ឃុំភុងធឿង (Phung Thuong) បានស្គាល់គឺកសិដ្ឋានចិញ្ចឹមសត្វខ្លាឃុំធំបំផុតនៅភាគខាងជើង ដើម្បីយកប្រម៉ាត់។ ក្នុងរយៈពេលមួយ នៅតំបន់នេះបានមានកសិដ្ឋានចំនួន ៥៩ កន្លែងនិងចិញ្ចឹមបរិមាណសត្វខ្លាឃុំចំនួន ៣២៥ ក្បាល។ ហេតុនេះ ការជួបជុំបណ្តាគ្រួសារនៅទីនេះពិតជាពិបាកណាស់។ លោកបណ្ឌិត តួន(Tuan) Bendixsen ប្រធានអង្គការសត្វអាស៊ីប្រចាំនៅប្រទេសវៀតណាមបានសហការជាមួយអាធ្ញាធរឃុំ នឹងជ្រើសរើសតំបន់ប្រជាជនមួយ ដើម្បីឃោសនាព័ត៌មានអភិរក្សសត្វខ្លាឃុំ។ ជាពិសេស ប្រជាជនម្នាក់ៗ បានជូនថ្នាំបុរាណមួយដបដែលមានប្រសិទ្ធភាពដូចប្រម៉ាត់ខ្លាឃុំ តាមរយៈនោះកាត់បន្ថយការប្រើប្រាស់ប្រម៉ាត់ខ្លាឃុំ។ រហូតដល់បច្ចុប្បន្ននេះ អាស្រ័យទៅលើកម្មវិធីនេះ ប្រជាជនឃុំភុងធឿង (Phung Thuong) មានបំរែបំបួលការយល់ដឹងនិងការប្រព្រឹត្តតាមរយៈកម្មវិធីនេ។ ជាក់ស្តែង រហូតដល់ខែមេសា ឆ្នាំ២០១៨ ឃុំភុងធឿង (Phung Thuong) កំពុងចិញ្ចឹមសត្វខ្លាឃុំចំនួន ១៧៣ ក្បាល និងភ្ជាប់ chip ដើម្បីតាមដាន។ មិនត្រឹមតែឃោសនាដើម្បីប្រែប្រួលការយល់ដឹងរបស់សហគមន៍តែប៉ុណ្ណោះ នាឆ្នាំ១៩៩៦ ប្រទេសវៀតណាមបានបង្កើតឡើងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនិងបច្ចេកទេសការពារព្រៃ ស្ថិតនៅភូមិសាស្ត្រឃុំ ទៀនយឿក (Tien Duoc) ស្រុកសុកសើន (Soc Son) (រដ្ឋធានី ហា ណូយ) (Ha Noi) ដើម្បីបំពេញភារកិច្ចសង្គ្រោះសត្វព្រៃ នៅទូទាំងប្រទេស។ មជ្ឈមណ្ឌលនេះបានចាត់ទុកដូចជា“មន្ទីរពេទ្យ” ជួយសង្គ្រោះសត្វព្រៃធំៗនិងទំហំធំបំផុត នៅទូទាំងប្រទេស។ លោក ងបាអាញ់ (Ngo Ba Oanh) នាយកមជ្ឈមណ្ឌលនេះបាននិយាយឲ្យដឹងថា៖ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលបានជួយសង្គ្រោះចំនួន ៦៣៥ ករណី រួមមានសត្វ ១០០ ប្រភេទ ក្នុងនោះមានប្រភេទសត្វជាច្រើនដែលជាសត្វព្រៃដ៏កម្រមាន។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងចិញ្ចឹមនិងអភិរក្សសត្វ ៣១ ប្រភេទ ស្មើនឹង ២៤៧ ក្បាល ក្នុងនោះសត្វខ្លាចំនួន ៣៩ ក្បាល សត្វខ្លាឃុំចំនួន ២៤ ក្បាល ទន្ទឹមនឹងសត្វស្វា ប្រភេទសត្វលូន អណ្តើក សត្វថ្លាន់ សត្វបក្សីផងដែរ... នាំយើងខ្ញុំមកទស្សនាមជ្ឈមណ្ឌល លោក ងបាអាញ់ (Ngo Ba Oanh) បានរៀបរាប់អំពីរឿងរ៉ាវអំពីសត្វខ្លាមានឈ្មោះកាម (Cam) ដែលបានសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ នាឆ្នាំ២០០៨។ នៅពេលជញ្ជូនដល់មជ្ឈមណ្ឌល សត្វខ្លាកាម (Cam) មានជំងឺរលាកដកដង្ហើមយ៉ាងធ្ងន់ធ្ងរ រោមជ្រុះទាំងអស់ ស្គមស្បែកដណ្តប់ឆ្អឹង។ នាពេលនោះ លោក អាញ់ (Oanh) បានទាក់ទងនឹងអង្គការសត្វអាស៊ី ដើម្បីសហការព្យាបាលជំងឺសំរាប់សត្វខ្លានេះ។ អ្នកជំនាញនៃអង្គការសត្វអាស៊ីបានវាយតំលៃស្ថានភាពណ៍របស់កាម (Cam) អាចសង្ឃឹមរស់រាន ១% តែប៉ុណ្ណោះ។ លោក អាញ់ (Oanh) បន្តអញ្ជើញសហគមន៍អភិរក្សសត្វព្រៃពិភពលោក (WCS) មកនិងផ្តល់យោបល់។ បន្ទាប់ពី ត្រួតពិនិត្យស្ថានភាពណ៍របស់ខ្លាកាម (Cam) WCS ប្រាប់លោក អាញ់ (Oanh) ថា សត្វខ្លាគ្មានក្តីសង្ឃឹមទេ។ ប៉ុន្តែ លោក អាញ់ (Oanh) មិនបោះបង់ចោលក្តីសង្ឃឹម លោករួមនឹងកម្មាភិបាល នៅមជ្ឈមណ្ឌលនេះមិនណាយចិត្ត ទាំងយប់ទាំងថ្ងៃថែទាំនិងសាកល្បងវិធីព្យាបាលខុសសំរាប់សត្វខ្លាកាម (Cam)។ ក្រៅពីភារកិច្ចស្នូល មជ្ឈមណ្ឌលបានសហការជាមួយឧទ្យានជាតិ ដូចជា៖ ឧទ្យានជាតិកាតទៀន (Cat Tien) ឧទ្យានជាតិបាបេ (Ba Be) កាតបា (Cat Ba) និងឧទ្យានជាតិ ប៊ូយ៉ាម៉ឹប (Bui Gia Map) តំបន់ព្រៃហឿងសើន (Huong Son)... ដើម្បីព្រលែងសត្វព្រៃត្រឡប់ចូលបរិស្ថានធម្មជាតិ។
“ផ្ទះធម្មជាតិ”
នាបច្ចុប្បន្ននេះ លើទូទាំងប្រទេសវៀតណាមមានមជ្ឈមណ្ឌលសង្គ្រោះ អភិរក្សសត្វព្រៃដែលបានវាយតំលៃខ្ពស់និងទទួលបានស្តង់ដារនៃតំបន់និងអន្តរជាតិ។ នេះគឺបណ្តា“ផ្ទះធម្មជាតិ” ជួយបណ្តាប្រភេទសត្វអាចស្តារទំនៀមទំលាប់ រេភ្លេចធម្មជាតិ ដើម្បីត្រឡប់ទៅវិញនឹងជីវភាពធម្មជាតិ ក្រោយរយៈពេលច្រើនថ្ងៃបានឃុំឃាំង។ “ផ្ទះធម្មជាតិ”ដ៏គំរូដំបូងបង្អស់នៅវៀតណាមគឺមជ្ឈមណ្ឌលសង្គ្រោះសត្វឃុំខ្លា នៅប្រទេសវៀតណាម (ឧទ្យានជាតិតាមដាវ (Tam Dao) ខេត្តវិញភុក (Vinh Phuc)) ចំណុះអង្គការសត្វអាស៊ី។ មជ្ឈមណ្ឌលសង្គ្រោះសត្វឃុំខ្លាចាប់ផ្តើមដាក់ឲ្យដំណើរការពីខែមេសា ឆ្នាំ២០០៨ ទំហំ ១,២ហិចតា និងបានវិនិយោគជាង ៣,៣ លានដុល្លារអាមេរិក ចីញ្ចឹមនិងថែទាំសត្វខ្លាំឃុំចំនួន ២០០ ក្បាល។
នៅមជ្ឈមណ្ឌលសង្គ្រោះសត្វឃុំខ្លា សត្វខ្លាឃុំឈ្មោះ ជូមជូម (Chom Chom) មានវាសនាពិសេស។ សត្វខ្លាឃុំឈ្មោះ ជូមជូម (Chom Chom) របួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ពីព្រោះវាបានឃុំឃាំងក្នុងទ្រុង នៅខេត្តប៊ិញយឿង (Binh Duong) ក្នុងរយៈពេលច្រើនថ្ងៃ។ សត្វខ្លាឃុំឈ្មោះ ជូមជូម (Chom Chom) បានជញ្ជូនទៅដល់មជ្ឈមណ្ឌល និងបានរស់រួមគ្នានឹងសត្វខ្លាឃុំផ្សេងៗ ទៀត ក្នុងតំបន់ពាក់កណ្តាលធម្មជាតិនេះ ហេតុដូច្នេះស្មារតីរបស់វាបានធូរស្បើយបង្គួរ … ថ្ងៃដែលយើងខ្ញុំមកទស្សនាមជ្ឈមណ្ឌលនេះ គ្រូពេទ្យសត្វបានដាក់ថ្នាំសន្លប់ដើម្បីដកធ្មេញចង្កូម សំដៅវាអាចស៊ីយ៉ាងងាយស្រួលជាង។ ក្រៅពីឧទ្យាជាតិគុកភឿង (Cuc Phuong) (ខេត្តនិញប៊ិញ (Ninh Binh)) ជាទីកន្លែង“ឈរជើង”សំរាប់មជ្ឈមណ្ឌលសត្វព្រៃធំៗ ទាំងបី។ មជ្ឈមណ្ឌលសង្គ្រោះនិងអភិរក្សវានរសត្វកម្រមាន នាសព្វថ្ងៃនេះ ឧទ្យាជាតិគុកភឿង (Cuc Phuong) បានចញ្ចឹមសត្វ ១៦៥ ក្បាល បែងចែក ១៥ ប្រភេទ។ ក្នុងនោះអំបូរស្វាមាន ៦ ប្រភេទ ដែលកំពុងក្នុងស្ថានភាពណ៍កម្រមាន និងគ្មាននៅទីណាលើពិភពលោកអាចចិញ្ចឹមនិងអភិរក្សបានទេ៖ ស្វាក្រិសមានគូថពណ៌ស ស្វាក្រិសរស់នៅខេត្តហាទិញ (Ha Tinh) ស្វាក្រិសពណ៌ខ្មៅសុទ្ធ ស្វាក្រិសកាតបា (Cat Ba) ស្វាក្រិសក្រវាត់។ រីឯ នៅមជ្ឈមណ្ឌលអភិរក្សសត្វញ៉ាំសាច់ទំហំតូចនិងពង្រូលអាស៊ីវិញ នាសព្វថ្ងៃនេះកំពុងចិញ្ចឹមសត្វសំពោចពីរប្រភេទ។ មជ្ឈមណ្ឌលបានស្រាវជ្រាវរបៀបកំណើតសត្វសំពោចឆ្នូតប្រកបដោយជោគជ័យ។ ចំពោះពង្រូលអាស៊ី មជ្ឈមណ្ឌលកំពុងចិញ្ចឹមពីរប្រភេទក្នុងនោះមាន ៦៧ ក្បាល។ នាឆ្នាំ២០០៨ មជ្ឈមណ្ឌលបានអនុវត្តរបៀបកំណើតពង្រូលប្រកបដោយជោគជ័យ។ នេះគឺជាមជ្ឈមណ្ឌលពង្រូលដំបូងបង្អស់ នៅប្រទេសវៀត ណាមដែលបានពិភពលោកវាយតំលៃខ្ពស់ ពីព្រោះ ពង្រូលគឺជាប្រភេទសត្វពិបាកចិញ្ចឹម ក្នុងបរិស្ថានពាក់កណ្តាលធម្មជាតិ។
នាំយើងខ្ញុំមកទស្សនាមជ្ឈមណ្ឌលអភិរក្សអណ្តើកព្រៃគុកភឿង (Cuc Phuong) លោក ដូថាញហាវ (Do Thanh Hoa) នាយកមជ្ឈមណ្ឌលនិយាយឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងចិញ្ចឹមនិងថែទាំអណ្តើកចំនួន ៦០០ ក្បាល ចំណុះ ២០ ប្រភេទ ក្នុងចំណោម ២៥ ប្រភេទអណ្តើករស់លើដីគោគ រស់នៅតំបន់ទឹកសាប នៅប្រទេសវៀតណាម។ មជ្ឈមណ្ឌលនេះបានអនុវត្តរបៀបកំណើតសំរាប់ ១៥ ប្រភេទ រួមមានជាង ៩០០ ក្បាល រស់ក្នុងបរិស្ថានពាក់កណ្តាលធម្មជាតិ។ ជាពិសេស អណ្តើករស់នៅភូមភាគកណ្តាលកំពុងថែទាំនិងចិញ្ចឹម នៅមជ្ឈមណ្ឌល ដែលជាក្រុមអណ្តើកធំបំផុតលើពិភពលោក រីឯ អណ្តើកក្បាលធំចិញ្ចឹមនៅមជ្ឈមណ្ឌលវិញគឺក្រុមអណ្តើកធំបំផុត នៅប្រទេសវៀតណាម។ សព្វថ្ងៃនេះ អណ្តើករស់នៅភូមភាគកណ្តាលមាន ២៦០ ក្បាល។ មជ្ឈមណ្ឌលបានគូសសញ្ញាសំគាល់ពុកម៉ែកូនអណ្តើក ដើម្បីជៀសវាងការពាក់គ្នារវាងសាច់ញាតិ។ តាមលោក ហាវ (Hoa) មជ្ឈមណ្ឌលបានឈានមុខគេលើពិភពលោកចំពោះការអនុវត្តកំណើតប្រភេទអណ្តើមស្នូកពណ៌លឿងដ៏កម្រមានក្នុងបរិស្ថានពាក់កណ្តលធម្មជាតិ./.
ប្រទេសវៀតណាមគឺជាសមាជិកសកម្មមួយសំរាប់កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីការពារសត្វនិងរុក្ខជាតិព្រៃសំខាន់ៗ ដូចជា៖ អនុសញ្ញាជួញដូរអន្តរជាតិសត្វនិងរុក្ខជាតិព្រៃកំពុងប្រឈមមុខនឹងបញ្ហាផុតពូជ (CITES) អនុសញ្ញាពហុជីវសាស្ត្រ (CBD) វេទិកាសត្វខ្លាពិភពលោក (GTF) គំនិតផ្តួចផ្តើមសត្វខ្លាពិភពលោក (GTI) បណ្តាញអនុវត្តច្បាប់នូវការការពារសត្វនិងរុក្ខជាតិព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍ (ASEAN-WEN)។
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាតនិងឯកសារ
តំបន់ចិញ្ចឹមបង្គាធំបំផុត នៅប្រទេសវៀតណាម
គំនូរប្រជាប្រិយដុងហូ (Dong Ho) - ដង្ហើមរបស់ភូមិរបរមួយនៅប្រទេសវៀតណាម
ប្រឆាំងសំរាមប្លាស្ទិចដែលបន្លិច នៅមហាសមុទ្រ។
ហូយអាន (Hoi An) - មន្តស្នេហ៍ទីក្រុងបុរាណ
លីសើន (Ly Son) - បេតិកភណ្ឌវប្បធម៌ និង ភូគព្ភសាស្រ្ត
ភាពផូរផង់នៃក្បាច់គុនវៀតណាម
អភិវឌ្ឍន៍ថាមពលបៃតងលើតំបន់ដីភូមិភាគខាងត្បូងនៃប្រទេសវៀតណាម
មាគ៌ាព្រះពុទ្ធសាសនា
ពុទ្ធសាសនាគណៈមហានិកាយ - “បេះដូង” នៃសហគមន៍ជនជាតិខ្មែរនៅភូមិភាគខាងត្បូងវៀតណាម
ជួរភ្នំ ហ័ងលៀនសើន (Hoang Lien Son) - ទីកន្លែងមកកម្សាន្តដ៏ចាប់ចិត្តក្នុងឆ្នាំ២០១៩ លើពិភពលោក។
ខេត្ត យ៉ាឡាយ (Gia Lai) - មកទស្សនាតំបន់ធម្មជាតិមួយ
អាថ៍កំបាំងការសម្តែងសិល្បៈប្រពៃណី ល្បែង ស្វឹនផា (Xuan Pha)
សើនត្រា (Son Tra) - អំណោយព្រះជាម្ចាស់ប្រទាន
មកទស្សនាចំការដំណាំផ្លែឈើ នៅតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)
សុខសាន្តលើបណ្តាតំបន់មានអ្នកកាន់សាសនាកាតូលិក
ស្រុកហាយហៅ (Hai Hau) - តំបន់ជនបទថ្មីដ៏គំរូ នៅប្រទេសវៀតណាម
ពិរោះទំនុកចម្រៀងប្រជាប្រិយ Bai Choi ភូមិភាគកណ្តាលនៃប្រទេសវៀតណាម
លើតំបន់រាំងស្ងួត - ខេត្តនិញធ្វឹន (Ninh Thuan)
ពិធីការនិងការលេងល្បែងបានរៀបចំក្នុងអតីតព្រះបរមរាជវាំងហ្វេ (Hue)
ច្រៀង Xoan - បេតិកភណ្ឌមួយរបស់អង្គការ UNESCO
អាថ៌កំបាំងទំនៀមទំលាប់របស់ជនជាតិយ៉ាវ (Dao) ក្រហម នៅស្រុកបាតស្វាត (Bat Xat)
ធ្វើដំណើរបណ្តោយប្រទេសវៀតណាម តាមផ្លូវដែក។
“កូនសោរ” ងើបឡើងវិស័យកសិកម្មរបស់ប្រទេសវៀតណាម
ខេត្តដាណាំង (Da Nang) អបអរសាទរសន្និសីទកំពូល APEC ឆ្នាំ២០១៧
ខេត្តឡុងអាន (Long An) - ច្រកទ្វារចេញចូលរបស់តំបន់ខាងលិចនៃភូមិភាគខាងត្បូង