24/07/2015 10:43 GMT+7 Email Print Like 0

ការឃោសនាអំពីធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិត្រូវឆ្ពោះទៅតំបន់និងសហគ្រាស


ការឃោសនាអំពីធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិត្រូវឆ្ពោះទៅតំបន់និងសហគ្រាស

នាព្រឹកថ្ងៃទី២៣​ខែកក្កដាឆ្នាំ២០១៥ នៅទី​ក្រុង Da Nang (ភាគកណ្ដាលវៀតណាម)​ បើកការ​សន្ទនា​៖ យក​មតិ​លើ​គំរោង​ការណ៍បង្កើនការងារផ្សព្វផ្សាយព័ត៍មានឃោសនា អំពីសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិ និង​ផ្សព្វ​ផ្សាយ​ អំពី FTA ដែល​ទើបបានចុះហត្ថលេខា។ ដំណើរ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អន្តរ​ជាតិ ក្នុងរយៈ​ពេល៣០​ឆ្នាំកន្លង​ទៅ បាន​នាំវៀត​ណាម ក្លាយ​ទៅជាសមាជិក​ពេញសិទ្ធិ​របស់អង្គ​ការ​ពាណិជ្ជកម្មពិភពលោក ( WTO) ។ វៀត​ណាមកំពុង​ចរចា​ និងចូលរួមកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្ដា​ប្រទេស​មាន​ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍន៍ និង​តំបន់​EU ។ ការងារនេះ បានទាមទារ​គ្រប់ក្រ​សួង ស្ថាប័ន ជាពិសេស គឺក្រសួងឧស្សាហ​ពាណិជ្ជកម្ម​​ត្រូវ​តែបង្កើន​ថែមទៀត​ នូវការងារផ្សព្វផ្សាយព័ត៍មាននិងឃោសនា។ តាមនោះ ជួយគ្រប់តំបន់ សហ​គ្រាស និង​ប្រជាជន ក្តាប់​ជាប់គោលការណ៍ធ្វើ​សមាហរណកម្ម និង​បញ្ហាទាក់​ទិន​នានា។ លោក Nguyen Cam Tu អនុ​រដ្ឋមន្ត្រី​ក្រសួងឧស្សាហ ពាណិជ្ជកម្ម​វៀតណាម បាន​អោយ​ដឹង​ថា៖​

“​យើងខ្ញុំរៀបចំការយកមតិពីអង្គការ នៅតំបន់និមួយៗ ដែលមានលក្ខណះ​​ពិសេស​ដោយ​ឡែក។ យើង​ខ្ញុំមាន​គោល​បំណង​យក​មតិ​របស់​បណ្ដាស្ថាប័ន​គ្រប់​គ្រង​ថ្នាក់​ខេត្ត នៅក្នុងតំបន់​ភាគកណ្ដាល និង Tay Nguyen ដើម្បី​ធ្វើ​ឃោសនា អំពី​ការធ្វើសមាហរណ​កម្ម នា​ពេលខាង​មុខ​នេះ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ