15/07/2015 09:47 GMT+7 Email Print Like 0

ការឃោសនាព័ត៌មានកិច្ចការបរទេសមានតួនាទីសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍និងការពារមាតុប្រទេស


អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien ផ្លាស់ប្ដូរមតិជាមួយ
ឯកអគ្គរដ្ឋទូត Truong Manh Son

ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន វិទ្យុសម្លេងវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការឃោសនាព័ត៌មានកិច្ចការបរទេស ដែលជួយឲ្យសហគមន៍ជនវៀតណាមនៅឯបរទេសនិងប្រទេសនានាយល់ច្បាស់ជាង​ទៀតអំពីទឹកដីមនុស្សនិងវប្បធម៌របស់វៀតណាមផ្សព្វផ្សាយរូបភាពនិងការជួបប្រាស្រ័យអន្តរជាតិ។ នេះ​​​ជាការអះអាងរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien នាពេលអញ្ជើញទៅសាក​សួរ​សុខទុក្ខនិងជួបធ្វើការជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅសាធារណៈឆែកនាថ្ងៃទី១៣ ខែ កក្កដា​ ឆ្នាំ២០១៥។ លោក Nguyen Dang Tien បានជួនដំណឹងជាមួយស្ថានទូតអំពីផែនការបើក សម្ពោធស្ថាប័នអចិន្ត្រៃរបស់វិទ្យុប្រចាំនៅរដ្ឋធានី Praha នាថ្ងៃទី១៤ ខែកក្កដា និង សុំឲ្យស្ថានទូតបន្តយកចិត្តទុក​ដាក់និងមានការជួយឧបត្ថម្ភទាន់ពេលវេលាដើម្បីស្ថានប័នអចិន្ត្រៃនោះធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធិភាព។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែកលោក​Truong Manh Son បានថ្លែងថា ការបង្កើនការងារ ឃោសនាព័ត៌មានកិច្ចការបរទេសដើរតួនាទីដ៏សែនសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍និងការពារមាតុប្រទេស។
ដូច្នេះហើយ ការបើកស្ថាប័នអចិន្ត្រៃរបស់វិទ្យុសម្លេងវៀតណាមនឹងរួមចំណែកបង្កើនកិត្យានុភាពរបស់​សហគមន៍​ជនវៀតណាមនៅឆែកនិងរួមវិភាគទានក្នុងវឌ្ឍនភាពរបស់ឆែកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ