02/12/2015 09:51 GMT+7 Email Print Like 0

ការខ្វែងគំនិតគ្នាបានកើតឡើងនៅក្នុងថ្ងៃប្រជុំដំបូងរបស់COP 21

រាល់ការខ្វែងគំនិត​ដំបូងបានកើតឡើងនៅក្នុងថ្ងៃប្រារព្ធជាផ្លូវ កានៃ​សន្និសីទលើកទី២១ អនុសញ្ញាក្របខ័ណ្ឌនៃ​អ.ស.បស្តីពី​ការ​បម្រែ​​បម្រួលអាកាស​ធាតុ (COP-21) នាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ​២០១៥ នៅទីក្រុងប៉ារីសប្រទេស​​បារាំង។ តាម​នោះ ប្រ​ទេសក្រីក្របានសំណូមពរឲ្យប្រទេសអ្នកមាន ត្រូវ មានការទទួលខុសត្រូវច្រើន​ថែម​ទៀត​ចំពោះស្ថាន​ភាព​ឡើង​កំដៅលើស​កល​លោក ទាំងមូល​ដោយសារពួកគេ​បានប្រើប្រាស់ឥន្ធនៈ Fossilបម្រើគោលដៅ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ធ្វើមាន​។ ក្នុងពេលជាមួយគ្នានោះ អាមេរិកនិង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍បាន ចាត់ទុកថា ខឿន​សេដ្ឋកិច្ច​ទើប​នឹង​លេច ចេញដូចជាចិនត្រូវមានសកម្មភាពច្រើនថែមទៀតដែរ ដោយសារប្រទេសទាំង អស់នេះកំពុង​ចំណាយចំនួន​ឥន្ធនៈ Fossil ច្រើនបម្រើខឿន​សេដ្ឋកិច្ចកំពុង រីកធំធាត់របស់ខ្លួន។

​ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាន ចាត់ទុកថា ប្រទេស​ក្រីក្រ​នៅ​តែ​ត្រូវ​ការ​ប្រើ​ប្រាស់​ប្រភព​ថាម​ពល Fossil សំដៅរួចផុតពីភាគក្រីក្រ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ