11/12/2015 09:28 GMT+7 Email Print Like 0

ការខ្វែងគំនិតជាច្រើនក្នុងពង្រាងច្បាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពិភពលោកស្តីពីបំរ៉ែបំរួល​អាកាសធាតុ


ការខ្វែងគំនិតជាច្រើនក្នុងពង្រាងច្បាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពិភពលោកស្តីពីបំរ៉ែបំរួលអាកាសធាតុ (Image: VNA)

នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​២០១៥ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabiusបាន​ប្រកាស​ពង្រាង​ធ្វើ​វិសោធន​កម្ម​ នៃកិច្ច​ព្រមព្រៀងពិភពលោកស្តីពីបំរ៉ែបំរួល​អាកាសធាតុ (COP​21)​។ បើប្រៀប​នឹង​សេចក្តី​ព្រាង​ចាស់​ដែល​មាន​​៤៨ ទំព័រ ដែលបាននាំចេញ​នាថ្ងៃទី ៥ ខែ​ធ្នូ សេចក្តីព្រាងថ្មីបង្រួញមកត្រឹម ២៩​ទំព័រ បាន​សឲ្យ​ឃើញ​ថា៖ ភាគី​ទាំងឡាយទទួលបានការព្រមព្រៀងមួយ​ចំនួន ប៉ុន្តែ​នៅមិន​ទាន់​ឆ្លង​ផុត​ពីការ​ខ្វែងគំនិត​លើ​បញ្ហា​សំខាន់ៗ​ផ្សេង​ៗទៀត។ រដ្ឋមន្ត្រីការ បរទេសបារាំងបានឲ្យដឹងថា៖ ការបែងចែកការទទួលខុសត្រូវ​រវាង​បណ្ដា​ប្រទេស​ភាគខាង​ជើង និងភាគខាងត្បូង បញ្ហាហិរញ្ញវត្ថុ មហិច្ឆតា​នៃកិច្ចព្រមព្រៀង​នៅតែ ជាបញ្ហាខ្វែង​គំនិត​ដែល​មិន​ទាន់​អាចដោះស្រាយ​បាន។ ប៉ុន្តែ បណ្ដាអង្គការក្រៅរដ្ឋាភិបាល (NGO) មានប្រតិកម្មអសកម្មដែល​បាន​ចាត់​ទុក​ថា៖ ពង្រាងវិសោធនកម្មលើកនេះបាននាំមកនូវក្តីអស់សង្ឃឹម​ និងមិនអាចឆ្លើយតបនឹងការរំពឹង​ទុក។ លោក​ Romain Benicchio តំណាង​នៃអង្គការ Oxfarm បានចាត់ទុកថា៖ ការផ្តល់ជំនួយប្រទេសដែលងាយរង​គ្រោះក៏ដូច​ជាបញ្ហាបំរ៉ែបំរួល​អាកាសធាតុ មិនលើកឡើងឲ្យបានច្បាស់​លាស់។ ក្រៅពីនោះ ការប្តេជ្ញា​នយោបាយ​មិន​ទាន់​ គ្រប់គ្រាន់ក្នុងការកាត់​បន្ថយឧស្ម័ន្ធ បញ្ចេញចោលក្រោយឆ្នាំ២០២០ក៏បានធ្វើឲ្យអង្គការក្រៅ​រដ្ឋាភិបាល​នានា​ព្រួយ​បារម្មណ៍ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ