26/07/2015 11:37 GMT+7 Email Print Like 0

ការកសាងសំណង់សិប្បនិម្មិតនៅសមុទ្រខាងកើតនិងការជះឥទ្ធិពលចំពោះ​សន្តិភាព​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្នុង​តំបន

ការកសាងសំណង់សិប្បនិម្មិតនៅសមុទ្រខាងកើតនិងការជះឥទ្ធិពលចំពោះ សន្តិភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន (Image: VOV)

ការកសាង់​សំណងសិប្បនិម្មិតនៅសមុទ្រខាងកើត និងការជះ​ឥទ្ធិពល​ចំពោះសន្តិភាព​សេដ្ឋកិច្ច​ និង​ពាណិជ្ជ​កម្ម​​​ក្នុងតំបន់​គឺជាប្រធាន​បទ​របស់ សិក្ខាសាលា​អន្តរជាតិ ដែលបានប្រព្រឹត្តទៅ​នៅ​ទីក្រុង​​ហូជី​មិញ (ភាគ​ខាង​ត្បូង​វៀតណាម) នាព្រឹកថ្ងៃទី២៥ខែ​កក្កដាឆ្នាំ​២០១៥​។ អ្នកប្រាជ្ញា​អ្នកស្រាវជ្រាវ​នៅ​ក្នុងនិង​ក្រៅ ប្រទេស​បាន​ចូល​រួមសិក្ខាសាលា​នេះជាច្រើនកុះករ។ នៅ​សម័យ​ពិភាក្សារ​ទី​១ ដោយ​ប្រធាន​បទ “ចរ​តិ​លក្ខណៈ​គត្តិយុត្តិ​ទាក់​ទិន​ដល់ការកសាង​កោះនិង​សំណង់ គ្រឿងឧបករណ៍សិប្បនិម្មិតតាមការ​កំណត់​របស់​អនុសញ្ញា អ.ស.ប. ស្តីពី​ច្បាប់​សមុទ្រឆ្នាំ ២៩៨២” បទ​អន្តរាគមន៍​របស់​បណ្ដាអ្នកប្រាជ្ញបានប្រមូលផ្តុំ​ទៅលើ ស្ថាន​ភាព​កសាង​កោះ​សិប្បនិម្មិត​របស់​ចិន​នៅប្រជុំកោះ Truong Sa ចំណុះ អធិបតេយ្យភាពរបស់វៀតណាម​ ហើយអះអាងថា៖ ទង្វើ​ររបស់ចិន​ដើរផ្ទុយទៅ នឹងច្បាប់អន្តរជាតិអនុសញ្ញា​របស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ​១៩៨២ និង បណ្ដាកិច្ច​សន្យារវាង​វៀតណាម​និងចិន ។​ បណ្ឌិត Ngo Huu Phuoc ប្រធាន​វិញ្ញាណ​សារ សន្ធិសញ្ញា​អន្តរជាតិ​ផ្នែក​ច្បាប់​អន្តរជាតិ នៅមហាវិទ្យាល័យច្បាប់ទីក្រុងហូជីមិញ បានវិភាគថា៖ “ខ្ញុំសង្កត់​ធ្ងន់​ថា៖ គោល​ដៅ​កសាង​កោះសិប្ប​និម្មិត​របស់ចិន នៅសមុទ្រខាង​កើតគឺ​ផែនការដោយមាន ៥​ជំហាន៖ ការវាយ​ប្រហារ ទន្ទ្រាន​កាន់​កាប់ កសាង​កោះសិប្បនិម្មិត ការទាមទារ​១២​ម៉ាយ៍ បញ្ជូន​មនុស្សទៅ​រស់នៅហើយ​ទន្ទ្រាន​កាន់​កាប់​និង​តភ្ជាប់​បណ្ដាកោះ ពីប្រជុំកោះ Hainan ដល់ប្រជុំកោះ Hoang Sa​សំដៅ​ត្រួត​ពិនិត្យ​នាវាចរណ៍ និង​សេដ្ឋកិច្ច​នៅ​សមុទ្រ​ខាង​កើត។” នៅសម័យពិភាក្សា​រទី ២ ដោយប្រធានបទ “ការកសាងសំណង់សិប្បនិម្មិត​នៅសមុទ្រ​ខាងកើត​ និង​ការជះ​ឥទ្ធិពល​ចំពោះសន្តិភាព​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ក្នុងតំបន់” បណ្ដា​តំណាង​បាន​បំភ្លឺ​ច្បាស់​ឥទ្ធិពល​អាក្រក់ នៃទង្វើររបស់ចិននៅ​សមុទ្រ​ខាងកើត​និង​ផលវិបាក​នៃទង្វើ​នេះចំពោះ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ