26/09/2018 10:18 GMT+7 Email Print Like 0

ការកសាងវណ្ណៈកម្មកម្មវៀតណាមដ៏រឹងមាំក្នុង​សម័យកាលជម្រុញការ​ធ្វើ​ឧស្សាហូបនីយកម្ម​និង​ទំនើបភាវូបនីយកម្ម​គឺជាកិច្ចការ​សំខាន់​និង​បន្ទាន់​


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និបាត 

 មហា​សន្និបាតសហជីពវៀតណាមលើកទី១២ អាណត្តិ២០១៨-២០២៣ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែ​កញ្ញា​ ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (My Dinh) ទីក្រុងហាណូយនៃប្រទេសវៀតណាម។ អញ្ជើញ​ចូល​រួម​ក្នុង​មហា​សន្និបាតមានវត្តមានអគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រ​ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល​វៀត​ណាម តំណាងសហព័ន្ធសហជីពពិភពលោក អគ្គនាយកដ្ឋានសហជីពពិភពលោក សហជីព​អាស៊ាន​ និងអង្គការពាក់ព័ន្ធមួយចំនួនទៀត។
 
អញ្ជើញ​ថ្លែងមតិក្នុងមហាសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong  បានសង្កត់ធ្ងន់ថា៖ វណ្ណៈកម្មករ​ជានិច្ច​កាល​ជាអ្នកត្រួសត្រាយនៃបដិវត្តន៍វៀតណាម ហើយបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាល​ផ្តោតការយកចិត្តទុកដាក់ពិសេសដល់វណ្ណៈកម្មករនិងនិយោជិត។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ក្នុងដំណាក់កាលបដិវត្តន៍បច្ចុប្បន្ន  យើងបន្ត​ប្រកាន់​ឲ្យបាន​ខ្ជាប់​ខ្ជូន​​នូវ​ទស្សនៈ​របស់​វណ្ណៈកម្មករ ជាវណ្ណៈដឹកនាំបដិវត្តន៍ តាមរយៈក្រុមត្រួសត្រាយគឺបក្សកុម្មុយនិស្តវៀតណាម។ ក្រោម​ការ​​ដឹក​នាំរបស់បក្ស ការរឹងមាំរបស់វណ្ណៈកម្មករជាលក្ខខ័ណ្ឌចម្បង ដើម្បីធានា​ជោគ​ជ័យ​របស់​កិច្ច​ការ​ផ្លាស់​ប្តូរ​ថ្មី​ឧស្សាហូប​ នីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ តាមនោះ ការកសាងវណ្ណៈកម្មករ វៀតណាមរឹង​មាំក្នុង​សម័យជម្រុញឧស្សាហូបនីកម្មនិងទំនើបភាវូបនីយកម្មជាភារកិច្ចសំខាន់និងចាំបាច់របស់បក្សនិងរដ្ឋ និងរបស់​ប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជារបស់កម្មករម្នាក់ៗនិងសង្គមទាំងមូល ក្នុងនោះ អង្គការ​សហជីព​ដើរតួនាទី​ទទួលខុសត្រូវខ្ពស់”។
​ 
លោក​អគ្គលេខា​បក្ស Nguyen Phu Trong ក៏បាន​សង្កត់ធ្ងន់ថា ភារកិច្ច​សំខាន់​នៃមហាសន្និ​បាត​លើកនេះ គឺជ្រើស​តាំង​គណៈ​ប្រតិបត្តិសហព័ន្ធសហជីពវៀតណាម នីតិកាលថ្មី។ លោកក៏បានអះអាងថា មហា​សន្និ​បាត​សហជីព​លើកទី១២​ជាព្រឹត្តិការណ៍នយោបាយសំខាន់នៃវណ្ណៈកម្មករ​និងនិយោជិត ​បើកចេញ​ដំណាក់​កាល​អភិវឌ្ឍន៍​ថ្មីនៃអង្គការ​សហជីព​។ អគ្គលេខាបក្ស ​លោក Nguyen Phu Trong បាន​លើកច្បាស់ថា៖​ “ខ្ញុំជឿ​ជាក់​យ៉ាងមុត​មាំថា ​”ក្រោយមហាសន្និបាត​លើកនេះ ​ចលនា​សហជីព​កម្មក​រនិង​សហជីព​វៀត​ណាម​នឹង​មាន​ជំហាន​អភិវឌ្ឍន៍​យ៉ាងខ្លាំងក្លាជាង មានការច្នៃប្រ ​ឌិតថែមទៀត រួមចំ​ណែក​សក្តិសម​ថែម​ទៀត​ទៅក្នុង​បុព្វហេតុ​អនុវត្តន៍​ប្រកបដោយ​ជោគជ័យ រាល់សេចក្តីសម្រចចិត្តរបស់មហាស​ន្និបាតបក្ស។ ពិតណាស់ថា វណ្ណៈកម្ម​ករនឹង​លើក​កម្ពស់​ធាតុពិតនៃបដិវត្តន៍ ស្មារតីឈានមុខ ពង្រីកប្រពៃណីស្នេហាជាតិ សាមគ្គីភាព ដើម្បីរួម​ចំណែក​ជាមួយ​បក្សទាំង​មូល កងទ័ពទាំងមូលនិងប្រជាជនទាំង​មូល រក្សានិងពង្រីកនូវសមិទ្ធិបដិ​វត្តន៍ កសាង​និង​ការពារ​មាតុប្រទេស​វៀត ណាមកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”។
 
ទទួលយករាល់មតិ​បញ្ជាណែនាំរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានសហព័ន្ធ​សហជីព​វៀត​ណាម​លោក Bui Van Cuong បានសន្យាថា នឹងជម្រុញការផ្សព្វផ្សាយ កសាងវណ្ណៈកម្មករឹងមាំ រួមចំ​ណែក​ការពារ​និង​ការពារមាតុប្រទេសនិងអនុវត្តន៍ប្រក​បដោយជោគជ័យ ​សេចក្តី​សម្រេច​ចិត្ត​នៃម​ហាសន្និ​បាត​លើក​ទី ​១២របស់បក្ស រួមចំណែកអនុវត្តន៍ប្រ​កបដោយជោគជ័យ គោលដៅ​ “ប្រទេសជាតិ មាំមួ​ន ប្រជាជន​សម្បូរធូធារ​ យុត្តិធម៌ អរិយ្យធម៌ រឹងមាំឈានឡើ​ង សង្គមនិយម”៕​ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ