25/02/2017 11:26 GMT+7 Email Print Like 0

ការកសាងនិងអនុវត្តក្របខ័ណ្ឌចំណេះដឹងជាតិនៅវៀតណាម


ការកសាងនិងអនុវត្តក្របខ័ណ្ឌចំណេះដឹងជាតិនៅវៀតណាម (VNA)

នាព្រឹកថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ វេទិការ​ពិភាក្សា​គោល​នយោបាយ ​ក្រោមប្រធានបទ៖ ការ​កសាង​និងអនុវត្ត​ក្របខ័ណ្ឌ​ចំណេះដឹង​ថ្នាក់​ជាតិ នៅវៀតណាមបានប្រារព្ធឡើង។ ចាប់ពីខែតុលា​ឆ្នាំ ២០១៦ រដ្ឋាភិបាល​វៀតណាម បាន​អនុម័ត​លើក្រប​ខ័ណ្ឌ​ចំណេះ​ដឹង​ជាតិ​វៀត​ណាម ដែល​រួម​មាន​កំរិត​ចំនួន ៨។ ក្រប​ខ័ណ្ឌ​នេះ​កំណត់​ច្បាស់​​នូវបទដ្ឋាន​ខាង​ចំណះ​ដឹង​បទពិសោធន៍ ដែលអ្នករៀន​ត្រូវទទួល​បនដើម្បី​សមស្រប​នឹង​​ក្រប​ខ័ណ្ឌ​កំ​រិត ​របស់​អាស៊ាន (AQRF)។ ដោយឈរលើក្របខ័ណ្ឌនេះ បណ្ដាមូលដ្ឋាន​បណ្តុះ​បណ្ដាល​កសាង​បទដ្ឋាន​ឲ្យសម​ស្រប។ ដើម្បីជួយឧបត្ថម្ភវៀតណាមអនុវត្តផែនកា​រពោលខាង​លើ អង់គ្លេស​និង​វៀតណាម​បាន​ចែក​​រំលែក​បទ​ពិសោធន៍ ក្នុង​ការអនុវត្តក្របខ័ណ្ឌចំ​ណេះដឹង​ជាតិ​​យន្ត​ការ ​ធានាការ​គ្រប់គ្រងប្រកប ដោយ​ប្រសិទ្ធ​ភាព​​និង​គុណ​ភាព​​ជាដើម​៕​
 

 តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ