18/09/2015 09:37 GMT+7 Email Print Like 0

កាត់ខ្សែបូរណ៍ដាក់ឲ្យដំណើរការទីស្នាក់ការថ្មីរបស់ក្រុមបេសកម្មវៀតណាមប្រចាំនៅស្វីស


ឧបនាយករដ្ឋមន្ត្រី Vu Van Ninhកាត់ខ្សែបូដាក់ឲ្យដំណើរការទីស្នាក់ការថ្មីរបស់
ក្រុម បេសកម្មវៀតណាមប្រចាំនៅហ្សឺណែវ

ថ្លែង​មតិក្នុងពិធី កាត់ខ្សែបូ​ដាក់ឲ្យដំណើរការ​ទីស្នាក់ការថ្មីរបស់ក្រុម​បេសកម្ម​វៀត​ណាម​ប្រ​ចាំ​នៅ​ហ្សឺណែវ​(ស្វីស)​ នាយប់​ថ្ងៃទី១៥ខែ​កញ្ញាឆ្នាំ២០១៥​ ឧប​នាយករដ្ឋមន្ត្រី​Vu Van Ninh បាន​អះអាង​ថា វៀត​ណាម​នៅ​តែ​រក្សា​អនុវត្ត គោល​មាគ៌ាសន្តិភាពឯករាជ្យ​ជាតិ ពហុភាគី ពហុបែប​ទំនាក់​ទំនងអន្តរជាតិ ម្ចាស់​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ ខំប្រឹង​ប្រែង​កសាង​ប្រទេស​វៀតណាម មួយសុខសាន្ត​ត្រាណ​និង​សម្បូ​ធូរ​ធារ។ លោក​ Vu Van Ninh បានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាម​នៅឯបរទេសជាផ្នែកមួយ​នៃ​ប្រទេស​ជាតិ​ដែល មិន​អាចកាត់ផ្តាច់​បានឡើយ។ បក្សនិងរដ្ឋាភិបាល វាយ​តម្លៃ​ខ្ពស់​ទៅ​លើការ​ខំ​ប្រឹង​ប្រែង​របស់​អាណិក​ជន​វៀត​ណាម ចំពោះការអភិវឌ្ឍន៍របស់ប្រទេស ព្រម​ទាំង​ជានិច្ច​កាល​លៃ​ទុក​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សហគមន៍​ជន​វៀត​ណាមនៅ​ឯបរទេស ក្នុងនោះមានជនវៀតណាម​នៅស្វីសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ