កាតបា – ប្រជុំកោះ“ពណ៌ផ្ទៃមេឃ”នៅកណ្តាលសមុទ្រ
នាថ្ងៃមួយនារដូវក្តៅនៅចុងខែមិថុនា យើងខ្ញុំជាមួយក្រុមយុវវ័យមកពីរដ្ឋធានីហាណូយបានស្វែងយល់ប្រជុំកោះកាតបា (ស្រុកកាតបា - ខេត្តហាផុង)។ ទីកន្លែងមកដល់ទស្សនាដំបូងរបស់យើងខ្ញុំគឺមណ្ឌលអេកូទេសចរណ៍ Little Cat Ba មានទំហំ ២.០០០ មែត្រការ៉េ ស្ថិតក្នុងអាងនឿកត្រុង ដែលមានអាកាសធាតុត្រជាក់និងស្រួលខ្លូន ដូច្នេះភ្ញៀវទេសចរណ៍ជាច្រើននាក់បានជ្រើសរើសទីនេះដើម្បីលំហែកាយនិងស្វែងយល់ប្រជុំ"កោះពេជ្រ"នេះ។
តាមការណែនាំរបស់បងង្វៀនថាញ់ហាយ ជាម្ចាស់ Little Cat Ba យើងខ្ញុំចាប់ផ្តើមធ្វើដំណើរជាមួយទេសចរណ៍ស្វែងយល់ “ឈូងសមុទ្រឡានហា - ភូមិវៀតហាយ - កោះកាតយឿ” គឺជាផលិតផលទេសចរណ៍ពិសេសបំផុតនៅកាតបា។ យើងខ្ញុំធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ចាប់ពីកំពង់កាយបែវទៅកាន់ឈូងសមុទ្រឡានហា។ ដោយបទពិសោធន៍របស់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ពីយូរឆ្នាំហើយ បងង្វៀនថាញ់ហាយឲ្យដឹងថា ឈូងសមុទ្រឡានហាស្ថិតនៅខាងកើតនៃកោះកាតបា ជាទីកន្លែងមានប្រជុំកោះជាច្រើន បង្កើតឲ្យផ្ទៃសមុទ្រក្លាយទៅជាឆ្នេរសមុទ្រចំនួន ១៣៩ ទីកន្លែង ដែលមានទឹកថ្លានិងត្រជាក់។
យើងខ្ញុំសម្រេចចិត្តចែវទូក kayak លើផ្ទៃសមុទ្រថ្លា ដើម្បីគយគន់ផ្កាថ្មនៅឆ្នេរវ៉ឹនបូយ វ៉ឹនហានិងស្វែងយល់បណ្តារូងដូចជារូងវ៉ែម រូងហាមរ៉ុង រូងយ៉ោគូងដោយចំណាប់អារម្មណ៍ពេញចិត្តនៅកណ្តាលរលកសមុទ្រ។ ទូកបណ្តែតតាមឈូងសមុទ្រឡានហា ជួនកាលយើងខ្ញុំឃើញក្រុមភ្ញៀវទេសចរណ៍បរទេសមួយចំនួនលើជញ្ជាំងភ្នំកំពុងជំនះឡើងដល់កំពូលភ្នំ។ បងវូទៀន ឡឹប - ប្រធានការិយាល័យវប្បធម៌ទេសចរណ៍ស្រុកកាតហាយឲ្យដឹងថា ស្រុកបានរៀបចំ ៩ ទីកន្លែងឡើងភ្នំ ដើម្បីបំរើភ្ញៀវទេសរណ៍ចូលចិត្តការផ្សងព្រេង។ ឧទាហរណ៍ មួយក្នុងបណ្តាទីកន្លែងត្រូវភ្ញៀវទេសរណ៍ជ្រើសរើសជាច្រើនបំផុតគឺកោះទៀនអូង ពីព្រោះនៅទីនេះជញ្ជាំងភ្នំមានទឹកថ្មដ៏ស្អាត។ ទីកន្លែងមកដល់បន្តរបស់យើងខ្ញុំគឺភូមិបុរាណវៀតហា ទីកន្លែងអេកូទេសចរណ៍សហគមន៍មួយទាក់ទាញភ្ញៀវទេសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ភូមិវៀតហាមាន ៩០០ គ្រួសាររស់នៅក្នុងបណ្តាផ្ទះបុរាណស្ថិតក្នុងជ្រលងដែលជុំវិញដោយភ្នំថ្មនិងព្រៃចាស់។ ប្រជាជននៅទីនេះរាប់អានភ្ញៀវ ពួកគេបានណែនាំក្រុមយើងខ្ញុំមកទស្សនាបណ្តាផ្ទះបុរាណនិងរួមគ្នាដាំបន្លែ ដាំស្រូវទឹក។ មកដល់ទីនេះ យើងខ្ញុំដូចជាមើលឃើញទំនៀមទំលាប់រស់នៅដ៏ចាស់នៃតំបន់ស្រុកស្រែនៅវាលទំនាបទន្លេខាងជើងនៅតែរក្សាទុកនៅកណ្តាលសមុទ្រ។ យើងខ្ញុំបន្តឡើងទូកមកដល់កោះកាតយឿ ឬហៅថាកោះស្វា ពីព្រោះនាសព្វថ្ងៃនេះនៅកោះនេះក៏មានសត្វស្វាធម្មជាតិ នៅពេលភ្ញៀវទេសចរណ៍មកដល់ទីនេះអាចថតរូប លេងកម្សាន្តជាមួយពួកស្វាគួរឲ្យស្រឡាញ់នេះ។ ក្នុងអង្កត់ផ្ចិតប្រវែង ៣ គីឡូម៉ែត្រនៅកោះកាតយឿ មានឆ្នេរខ្សាច់ពណ៌សម៉ដ្តក្រាលដ៏វែងនិងមានជម្រាលបន្តិចម្តងៗ ភ្ញៀវទេសចរណ៍អាចដេកហាលថ្ងៃលើឆ្នេរសមុទ្រពោរពេញខ្យល់និងកំដៅថ្ងៃ ឬដើរតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីរើសសំបកសត្វសមុទ្រ ។ នាពេលរសៀលគឺពេលវេលានាវាត្រឡប់ទៅកំពង់កាយបែវវិញ យើងខ្ញុំមកទស្សនាកេរ្តិ៍ដំណែលដាក់តាំងកាំភ្លើងធំថឹនកុងមានកម្ពស់ ១៧៧ ម៉ែត្របើសិនជាប្រៀបធៀបនឹងកំរិកទឹកសមុទ្រ។ ទីកន្លែងដាក់តាំងកាំភ្លើងធំថឹនកុងត្រូវកសាងពីឆ្នាំ១៩៤២ នៅទីតាំងយុទ្ធសាស្ត្រនៅច្រកទ្វារនៃសមុទ្រខាងកើត។ នេះគឺជាសាក្សីប្រវត្តិសាស្ត្ររបស់កងទ័ពនិងប្រជាជនស្រុកកោះកាតបាក្នុងភារកិច្ចរក្សាដែនសមុទ្ររបស់មាតុភូមិ។ ឈរលើនៃទីកន្លែងដាក់តាំងកាំភ្លើងធំនេះ យើងខ្ញុំគយគន់ទិដ្ឋភាពធម្មជាតិស្អាតអស្ចារ្យទាំងស្រុងនៃកាតបា នាពេលរសៀលដែលព្រះអាទិត្យក្រហមឆ្អៅ បញ្ចេញឡើងពីក្រោយកំពូលភ្នំ។ កាតបាលេចចេញយ៉ាងរស់រវើកនិងពោពេញទៅដោយមនោសញ្ចេតនា ជាមួយនឹងនាវានេសាទចត បណ្តាកប៉ាល់ភោជនីយដ្ឋានបណ្តែតលើផ្ទៃសមុទ្រនិងបណ្តាមណ្ឌលលំហែកាយស្ថិតក្រោមជើងភ្នំបានបើកភ្លើងជាបណ្តើរៗ ដូចជាផ្កាយលើសមុទ្រ។
នាសព្វថ្ងៃនេះ កាតបាមានភោជនីយដ្ឋានចំនួន ៧០ ហាង មណ្ឌលលំហែកាយអេកូចំនួន ៨ សណ្ឋាគានិងផ្ទះសំណាក់លំដាប់ពីផ្កាយមួយដល់ផ្កាយបួនចំនួន ១៧០ រួមជាមួយកប៉ាល់ភោជនីយដ្ឋាន ភ្ញៀវស្នាក់នៅ និងរថយន្តបំរើភ្ញៀវទេសចរណ៍មកទស្សនា និងចំនួន ១៥០ គ្រឿង។ នាឆ្នាំ២០១៤ បរិមាណភ្ញៀវទេសចរណ៍មកទេសចរណ៍នៅកាតបាប្រមាណជាង ១,៥ លាននាក់។ (តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនស្រុកកាតហាយ)
នាពេលរាត្រីចុងសប្តាហ៍ កាតបាតាន់តាប់ដោយរថយន្តប្រើអគ្គិសនីធ្វើដំណើរក្នុងទីរួមស្រុក ដឹកភ្ញៀវទេសចរណ៍ទៅយកខ្យល់អាកាសនិងទិញវត្ថុអនុស្សាវរីយ៍។ ក្រៅពីឆ្នេរសមុទ្រ ភ្លើងជំរុំរបស់ក្រុមភ្ញៀវទេសចរណ៍ឆេះសន្ធោនៅពេលពួកគេរៀបចំពិធីជប់លៀងក្រោមលំហរមេឃ។ ទ្រីញក្វឹកទ្រុង យុវវ័យម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនទទួលខុសត្រូវមានកំរិតច្នៃប្រឌិតបច្ចេកវិទ្យា FPT សកល ធ្វើដំណើរជាមួយក្រុមយើងខ្ញុំបានសប្បាយចែករំលែកថា៖ “នេះគឺលើកដំបូងខ្ញុំមកដល់កាបានិងមកទស្សនាឆ្នេរសមុទ្រស្អាតនិងពិសាគ្រឿងសមុទ្រស្រស់និងឆ្ងាញ់។ នាបច្ចុប្បន្ននេះ នៅពេលមកទស្សនាឧទ្យានជាតិកាតបា សង្ឃឹមថាយើងអាចមើលឃើញសត្វ langur ក្បាលពណ៌សគឺប្រភេទសត្វមាននៅទីនេះតែប៉ុណ្ណោះ”។
នាព្រឹកថ្ងៃបន្ទាប់ រថយន្តរបស់ខ្ញុំចេញដំណើរលើបណ្តាខ្សែផ្លូវចំណោតពត់ពែនទៅតាមមាត់សមុទ្រមានទិដ្ឋភាពពោរពេញមនោសញ្ចេតនា ដើម្បីមកដល់ឧទ្យានជាតិកាតបា។ ទៅខាងក្រោមម្លប់ព្រៃចាស់រាប់រយឆ្នាំ យើងខ្ញុំដូចជាឈានចូលពិភពសម្បូរជីវសាស្ត្រគ្រប់ពណ៌នៃឧទ្យានជាតិកាតបា។ នេះគឺជាបណ្តាប្រភេទថ្នាំរុក្ខជាតិមានតំលៃ ដើមឈើកប្បព្រឹក្សមានឫសធំរីកចំរើនគ្រប់ទិសទី បណ្តាប្រភេទក្តាមថ្ម ខ្យងប៉ារ៉ាព្រៃ ជីកចក់លួនចូលក្រោមដី។ មិនត្រឹមតែគយគន់សោភ័ណ្ឌភាពនៃប្រព័ន្ធរុក្ខជាតិនៅទីនេះ យើងខ្ញុំក៏បានស្តាប់សូរសម្លេងព្រៃភ្នំរួមមានសូរសម្លេងសត្វព្រៃទាំងឡាយនិងសូរសម្លេងស្លឹកឈើស្រោកស្រាក។
ឧទ្យានជាតិកាតបាមានទំ ហំព្រៃធម្មជាតិគឺ ១៦.១៩៨ ហិចតា រួមមានប្រព័ន្ធអេកូពិសេសត្រូវអ្នកជំនាញក្នុងនិងអន្តរជាតិវាយតំលៃមានតំលៃអំពីសម្បូរជីវសាស្ត្រខ្ពស់បំផុតវៀតណាម។ ក្នុងចំណោមសត្វរុក្ខជាតិចំនួន ៧៤៥ ប្រភេទ ដែលស្ថិតក្នុងបញ្ជីនាមកម្រមាន ត្រូវការពារដូចជា៖ គីមយ៉ាវ ( nageia fleuyri) copperpod កាល់ព្រឹក្សហាឡុង ប្រព័ន្ធសត្វជាសម្បូរ ដែលមាន ២៨២ ប្រភេទ រួមមានសត្វចំនួន ២០ ប្រភេទ បក្សីចំនួន ៦៩ ប្រភេទ សត្វលូនអាចរស់ក្នុងទឹកនិងលើដីគោកចំនួន ២០ ប្រភេទ កង្កែបចំនួន ១១ ប្រភេទ ជាពិសេសនៅទីនេះគឺជាទីកន្លែងរស់នៅតែមួយគត់នៅពិភពលោករបស់សត្វ langur ក្បាលពណ៌ស (លោកផាមវ៉ាន់ធឿង -នាយករងឧទ្យានជាតិកាតបា)
តាមបងស្រីគីមអាញ់ - មគ្គុទេលក៍ទេសចរណ៍ម្នាក់នៅឧទ្យានជាតិកាតបា ដោយការបង្កើតសុរិយោដីនិងសមុទ្រវាតដីគោកនាពេលប្រហែល ១០ ម៉ឺនឆ្នាំមុន ព្រៃនៅកោះកាតបាគឺជាព្រៃត្រូពិកសើមលើភ្នំថ្មកំបោរ។ ឧទ្យានជាតិកាតបាគឺជាការរួមផ្សំរវាងប្រព័ន្ធអេកូព្រៃលើគោក ព្រៃលិចទឹកប្រៃ នឹងផ្ទាំងផ្កាយថ្មជិតឆ្នេរសមុទ្រ។ តាមបណ្តោយផ្លូវមានប្រវែង ២,៥ គីឡូម៉ែត្រ យើងខ្ញុំជួបភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ ដែលចាប់ចិត្តនៅពេលពួកគេធ្វើដំណើរលើខ្សែផ្លូវពត់ពែនក្នុងឧទ្យានជាតិកាតបា។ បង David Butlin ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសម្នាក់ ដែលយើងខ្ញុំជួបនៅទីនេះបានចែករំលែកថា៖ “ ខ្ញុំពិតជាចូលចិត្តសោភ័ណ្ឌភាពធម្មជាតិរបស់ព្រៃភ្នំក្នុងឧទ្យានជាតិកាតបា។ ពិសេសគឺចំណាប់អារម្មណ៍ជំនះដល់កំពូលភ្នំងឹឡឹម ទីកន្លែងអាចគយគន់ទិដ្ឋភាពភ្នំព្រៃរួមដ៏មហិមានៅទីនេះ។” តាមផ្លូវលំក្នុងឧទ្យានជាតិ យើងខ្ញុំមកដល់រូងទ្រុងត្រាងដោយរថយន្ត។ ក្រោមពន្លឺពីបណ្តាអំពូលភ្លើងឆ្លុះក្នុងរូង យើងខ្ញុំត្រូវគយគន់សោភ័ណ្ឌភាពដ៏អាថ៌កំបាំងរបស់ផ្ទាំងតំណក់ទឹកថ្មភ្លឺផ្លេតដូចកែវផលិក តំណក់ទឹកថ្មសន្សំទុកក្លាយទៅជាសសរថ្ម ដែលចាត់ទុកដូចជាសសរមាស សសរប្រាក់ក្នុងរឿងព្រាងនិទានអំពីលោកស្រីទ្រុងត្រាង។ រូងទ្រុងត្រាង ដែលមានប្រវែង ៣០០ ម៉ែត្រ ឆ្លងកាត់ភ្នំ គឺរូងមួយបង្កើតដោយធម្មជាតិពីរាប់ពាន់ឆ្នាំមុន និងក៏មានប្រព័ន្ធអេកូក្នុងភាពងងឹតដ៏អាថ៌កំបាំង ជាទីកន្លែងរស់នៅរបស់ប្រភេទសត្វជាច្រើនដូចជា៖ សត្វប្រចៀវ សត្វបក្សី សត្វល្អិត សត្វលូន។ ទន្ទឹមនឹងនេះ ការស្វែងរកក្នុងក្រោមដីនៃប្រជុំកោះកាតបានិងគយគន់សោភ័ណ្ឌភាពនៃបណ្តាផ្ទាំងថ្មគ្របដណ្តប់ដោយតំណក់ទឹកថ្ម ដែលមានរូបរាងជាច្រើននៅរូងយ៉ាឡឹន រូងហ្វាកឿង រូងក្វឹនអ៊ី រូងធៀនឡុង … ធ្វើឲ្យភ្ញៀវទេសចរណ៍ដូចជាវង្វេងផ្លូវចូលក្នុងឋានសួគ៌នៅពិភពលោក។ ប្រព័ន្ធរូងតភ្ជាប់នឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះស្ថិតក្នុងព្រៃធម្មជាតិក្នុងឧទ្យានជាតិកាតបា ដែលក្លាយទៅជាទីមកដល់របស់ភ្ញៀវទេសចរណ៍ជាច្រើននាក់។ ស្ថិតនៅក្បែរបេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រហាឡុង (ខេត្តក្វាងនីញ) ប៉ុន្តែប្រជុំកោះកាតបា (ខេត្តហាផុង)នៅតែមានតំលៃដោយឡែកអំពីភាពសម្បូរជីវសាស្ត្រ ហើយការរួមផ្សំសមស្របរវាងប្រភេទទេសចរណ៍ព្រៃនិងប្រភេទទេសចរណ៍សមុទ្រ។ បើសិនជាប្រៀបធៀបឈូងសមុទ្រនៅខាងជើងដូចជា "ទេវតានៅមហាសមុទ្រប៉ាស៊ីហ្វិក" រីឯប្រជុំកោះកាតបាដូចជាគ្រាប់ពេជ្រអង្កាពណ៌ផ្ទៃមេឃតែងលំអបន្ថែមឲ្យសោភ័ណ្ឌភាពនេះ។ បានឲ្យុដឹងថា ទីក្រុងហាផុងនាសព្វថ្ងៃនេះកំពុងតែបញ្ចប់បណ្តាបែបបទចុងក្រោយដើម្បីបញ្ជូនដល់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្កការសហប្រជាជាតិ ដើម្បីទទួលស្គាល់ប្រជុំកោះកាតបាគឺជាបេតិកភណ្ឌពិភពលោកនាពេលអនាគតនាឆាប់ៗនេះ៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ង្វៀនថាំង ត្រឹនថាញ់យ៉ាង Neahga Leonard និងឯកសាររបស់ឧទ្យានជាតិកាតបា
ច្រៀង Xoan - បេតិកភណ្ឌមួយរបស់អង្គការ UNESCO
អាថ៌កំបាំងទំនៀមទំលាប់របស់ជនជាតិយ៉ាវ (Dao) ក្រហម នៅស្រុកបាតស្វាត (Bat Xat)
ធ្វើដំណើរបណ្តោយប្រទេសវៀតណាម តាមផ្លូវដែក។
“កូនសោរ” ងើបឡើងវិស័យកសិកម្មរបស់ប្រទេសវៀតណាម
ខេត្តដាណាំង (Da Nang) អបអរសាទរសន្និសីទកំពូល APEC ឆ្នាំ២០១៧
ខេត្តឡុងអាន (Long An) - ច្រកទ្វារចេញចូលរបស់តំបន់ខាងលិចនៃភូមិភាគខាងត្បូង
លក្ខណៈវប្បធម៌ជនជាតិខ្មែរ
ធ្វើឲ្យរស់ឡើងវិញបណ្តាជនជាតិមានទម្លាប់បន្លាស់ទីលំនៅ
មកទស្សនា“តំបន់ស័ក្តិសិទ្ធិ”នៃខេត្តតីនិញ (Tay Ninh)
គងឃ្មោះ - សម្លេងពិសេសបន្លឺឡើងនៅកណ្តាលតំបន់ព្រៃភ្នំ
ទឹកមុខថ្មីរបស់ “គ្រាប់ពេជ្រស្ថិតក្នុងតំបន់អាស៊ីបូព៌ា”
ខេត្តអានយ៉ាង (An Giang) - តំបន់សុខសាន្តមួយជាប់ខ្សែព្រំដែនវៀតណាម - កម្ពុជា
ជំនឿសក្ការៈបូជាព្រះម៉ែ - បេតិកភណ្ឌរបស់ក្តីជឿជាក់និងក្តីសង្ឃឹម
ចំណីអាហារសំរាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
ខេត្តកឹនថើ (Can Tho) - " មជ្ឈមណ្ឌល"នៅខាងលិចនៃភាគត្បូង
ចំណាប់អារម្មណ៍ចំពោះបណ្តាបុរីថ្មី ស្ថិតក្នុងរដ្ឋធានីហាណូយ (Ha Noi)
ផ្នែកផលិតស្បែកជើងត្រៀមខ្លូន ដើម្បីទទួលបណ្តា FTA ជំនាន់ថ្មី
សម្លេងលាន់រំពងពីប្រជុំកោះហ័ងសា (Hoang Sa) និងទ្រឿងសា (Truong Sa)
មកទស្សនាខេត្តសើនឡា (Son La) យើងអាចមកទស្សនាទីកន្លែងទាំងបី
ទីក្រុងហ្វេ (Hue) - ទីក្រុងមហោស្រពនិងទេសចណ៍
អត្តសញ្ញាណវប្បធម៌របស់បណ្តាប្រទេសក្នុងអាស៊ាន (ASEAN)
ដែនដីខេត្តភូអៀន (Phu Yen)
តស៊ូប្រឆាំងភាពរាំងស្ងួតនិងជាតិប្រៃ
ដាឡាត “អាណាចក្រ” បន្លែនិងផ្កា
ចូលឆ្នាំថ្មីវៀតណាម