31/01/2017 09:00 GMT+7 Email Print Like 0

កាណាល់ទូរទស្សន៍អាមេរិក CNN ផ្សព្វផ្សាយទួរទេសចរណ៍នៅទីក្រុងហាណូយ


កាណាល់ទូរទស្សន៍អាមេរិក CNN ផ្សព្វផ្សាយទួរទេសចរណ៍នៅទីក្រុងហាណូយ (VNA)

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានចុះហត្ថលេខាលើ​កិច្ច​សន្យា​សហប្រតិបត្តិការ​ផ្សព្វផ្សាយទេសចរណ៍ ក្នុងដំណាក់កាលឆ្នាំ ២០១៧-​២០១៨ ជាមួយកាណាល់ទូរទស្សន៍អាមេរិក CNN។ ប្រការនេះត្រូវបានចាត់ទុក​ជាការ​បោះជំហាន​លោតផ្លោះ ដែលជួយទីក្រុងហាណូយទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិ​មកទស្សនា។ លោក Do Dinh Hong នាយកមន្ទីរទេសចរណ៍ទីក្រុង​ហាណូយ​បានឲ្យដឹងថា៖
 
«យើងខ្ញុំមានគោលបំណងថា៖ ទស្សនិកជននៃ CNN ស្គាល់ដល់ទីក្រុង​ហាណូយ ដូចបេះដូងរបស់វៀតណាម និងជាទីកន្លែងពោរពេញទៅដោយ​អត្តសញ្ញាណ​វប្បធម៌របស់វៀតណាម។ មនុស្សវៀតណាមស្វាគមន៍រាក់ទាក់​ចំពោះ​ភ្ញៀវ ទេសចរ។ ជាពិសេស​ទីក្រុង​ហាណូយ​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ស្អាតអស្ចារ្យជាច្រើន។ ការ​ផ្សព្វ​ផ្សាយ​រូប​ភាព​​រដ្ឋធានី​ហាណូយមិ​ន​ត្រឹម​តែ​ទាក់​ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាច្រើនថែមទៀត ប៉ុណ្ណោះទេ ថែមទាំង​​ មជ្ឈដ្ឋានវិនិយោគិនបរទេស ទៀតផង៕»

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ