07/01/2015 15:02 GMT+7 Email Print Like 0

កាណាល់ទូរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ

រសៀលថ្ងៃទី៦ខែមករាឆ្នា២០១៤កាណាល់ទួរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាវៀតណាមត្រូវ​បានដាក់ឲ្យដំណើរការជា​ផ្លូវ​​ការចំនឹងឱកាសរំលឹកខួបលើកទី៦០នៃទិវាបោះឆ្នោតសកលដំបូងរបស់វៀតណាម (​ទី៦មករា១៩៤៦ -ថ្ងៃទី៦ ​មករា ​ឆ្នាំ២០១៥។ កាណាល់នេះ មិនត្រឹមតែជាកាណាល់​ទូរទស្សន៍ ទទួល យករាល់បំណង​ប្រាថ្នារបស់អ្នក​បោះ​ឆ្នោត​លើទូទាំងប្រទេសប៉ុណ្ណោះទេ ថែម​ទាំងជាកាណាល់ព័ត៌មាន ដែលបង្កើតឡើងការ​ស្រុះចិត្តគំនិត​ក្នុង​ប្រជាជន ដើម្បី​ សម្រចរាល់គោលនយោបាយរបស់បក្សនិងរដ្ឋ។

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានអោយដឹងថា៖“ បណ្ដាកម្មវិធីត្រូវធ្វើយ៉ាងម៉េចដើម្បី​ឈាន​ចូលបានក្នុងជីវភាពរស់នៅ​ផង ​និងមានខ្លឹមសារ​គួរអោយ​ទាក់ទាញចំណាប់អារម្មណ៍ទៀតផង។ ធ្វើយ៉ាង​ម៉េច​ដើម្បី​កាណាល់ទួរទស្សន៍នេះមានអត្តសញ្ញាណដោយឡែករបស់ខ្លួន និងក៏ត្រូវជិតស្និទ្ធិជាមួយប្រជាជន ជាមួយ​មហាជន​ និងបង្ហាញពីតួនាទី​របស់សមាជិក សមាជិកាសភាដែលជាអ្នកដំណាងរបស់អ្នកបោះឆ្នោត​ក្នុង​ទូទាំង​ប្រទេស​។

ប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្សព្វផ្សាយលោក Nguyen Bac Son និង​លោក​ Thuan Huu អគ្គនិពន្ឋនាយកកាសែត Nhan dan បានអញ្ជើញចូលរួម​ពិធីនេះ​។ ​មុនពេលដាក់​អោយ​ដំណើការ​ជាផ្លូវ​ការ នៅលើកាណាល់ទួរទស្សន៍​ស្តីពីសកម្មភាពរដ្ឋសភាវៀតណាម ចាប់ពីខែតុលាឆ្នាំ២០១៤ វិទ្យុសម្លេង​វៀត​ណាម​បានផលិតនិង​ផ្សាយកាណាល់ទួរទស្សន៍ស្តីពីសកម្មភាព​រដ្ឋសភា ក្នុងរយៈពេល៥ម៉ោង/ថ្ងៃ នៅលើកាណាល់​ទួរទស្សន៍​ VOV ។ ​កាណាល់នេះក៏បន្តផលិតនិងផ្សាយបណ្ដាកម្មវិធី ដូចជា៖ រដ្ឋសភាជាមួយ​អ្នកបោះឆ្នោត រឿង​និទាន​​អំពីនីតិបញ្ញាត្តិ គោលនយោបាយនិងជីវភាពរស់នៅ…ជាដើម។

តាម VOV 5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ