07/01/2015 15:02 GMT+7 Email Print Like 0

កាណាល់ទូរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៦មករាឆ្នាំ២០១៥


សមាជិកសភាអញ្ជើញទស្សនាកាណាល់ទូរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភា (រូបថតៈQuang Trung )

រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៥ កាណាល់ទូរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភាវៀត​ណា​មត្រូវ​បាន​ដាក់ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ ចំនឹងឱកាសរំលឹកខួបលើកទី៦០នៃទិវាបោះឆ្នោតសកលដំបូងរបស់វៀតណាម ទី៦មករា១៩៤៦។ កា​ណាល់​​​នេះ មិនត្រឹមតែជាកាណាល់ទូរទស្សន៍ ទទួល យករាល់បំណងប្រាថ្នារបស់អ្នកបោះឆ្នោតលើ​​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំងជាកាណាល់ព័ត៌មាន ដែលបង្កើតឡើងការស្រុះចិត្តគំនិតក្នុងប្រជាជន ដើម្បី សម្រច​រាល់​គោល​នយោបាយ​របស់បក្សនិងរដ្ឋ។ លោក Tan Ngoc Duong ជា អតីតអនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម​បាន​ចែក​​រំលែកថា៖
“សកម្មភាពរបស់រដ្ឋសភា ជាសកម្មភាពស្និទ្ធស្នាលជាមួយប្រជាជន ជាសកម្ម ភាពដែលនាំចេញ​រាល់​សេចក្តី​សម្រេច​ទាក់​ទិនដល់សិទ្ធនិងផលប្រយោជន៍ជាក់​ស្តែងរបស់ប្រជាជន។ តាមរយៈការណាល់នេះ ប្រជាជនបានស្តាប់ បាន​ឃើញ​និងជជែកវែកញែក ពិភាគ្សាដើម្បីរកឃើញគោលនយោបាយ ដំណោះស្រាយ និងសេចក្តីសម្រេច​ល្អ​បំ​ផុត​ចំ​ពោះ​ប្រជាជន”៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ