06/09/2016 10:08 GMT+7 Email Print Like 0

កាណាដាផ្តល់ទឹកប្រាក់ជំនួយចំនួន១៥លានដុល្លារអាមេរិកសំរាប់សហគ្រាសវៀតណាម


កាណាដាផ្តល់ទឹកប្រាក់ជំនួយចំនួន១៥លានដុល្លារអាមេរិកសំរាប់សហគ្រាសវៀតណាម

នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងធនធាន​និងបរិស្ថាន លោក Tran Hong Ha នៅទីក្រុងហាណូយរដ្ឋមន្ត្រីការ​បរទេសកាណា លោក Stephan Dion បានអោយដឹងថា៖ កាណាដានឹងផ្តល់​ប្រាក់ជំនួយ ១៥ លានដុល្លារអាមេរិកសំរាប់សហគ្រាសវៀតណាមមានការ​ច្នៃប្រឌិតថ្មីក៏ដូចជា​បានប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ រដ្ឋមន្ត្រី​ការបរទេស​កាណា​ លោក Stephan Dion បានចាត់ទុកថា៖ វៀតណាម​កំពុង​ប្រឈមមុខនឹងការលំបាកជាច្រើន​ដោយបំរ៉ែបំរួលអាកាសធាតុ ហើយសង្ឃឹមថា​កាណាដាអាចជួយឧបត្ថម្ភបាន​វៀត​ណាម ដោះស្រាយបញ្ហានេះ។ រីឯ រដ្ឋមន្ត្រី​ក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha បានស្នើអោយ​កា​ណាដា​បន្តចូលរួមកម្មវិធី​ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនៅវៀតណាម ​ដំណាក់កាល២០១៦-២០២០ …លៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ