27/04/2018 00:01 GMT+7 Email Print Like 0

កសិដ្ឋានសេះធំបំផុតនៅភាគខាងជើង

សេះបង្កាត់​ជាង​២០.០០០ក្បាល ​របស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ចិញ្ចឹម​សត្វតំបន់​ភ្នំ​ បាន​ផ្តល់​ជូន​ខេត្ត​នានា​នៅ​តំបន់​ភ្នំ​​ភាគខាង​ជើង​ដូច​ជា​៖ កាវ​បាំង (Cao Bang) ឡាវ​កាយ​ (Lao Cai) បាក់​កាន​ (Bac Can) ហាយ៉ាង (Ha Giang) បាក់​យ៉ាង​ (Bac Giang) ដើម្បី​បម្រើ​កម្លាំង​​ផលិតកម្ម​ ដឹក​ជញ្ជូន​ជូន​​​បងប្អូន​ជនជាតិ​។​

ស្ថិត​នៅ​ឃុំ​ប៊ិញ​សើន​ (Binh Son) ទីក្រុង​ស៊ងកុង​ (Song Cong) ខេត្ត​ថៃ​ង្វៀន (Thai Nguyen)​ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និ​ងអភិវឌ្ឍន៍​ចិញ្ចឹម​សត្វ​តំបន់​ភ្នំ​​ ចំណុះ​ក្រសួង​កសិកម្ម​និង​អភិឌ្ឍន៍​ជនបទ​វៀតណាម​ ជាទីកន្លែង​មួយ​ក្នុង​ចំណោម​ទីកន្លែង​ បាន​ស្គាល់​ជា​ទីកន្លែង​ចិញ្ចឹម​សត្វ​​។ បង្កាត់ពូជ​​សេះ​ដោយ​ចំនួន​ច្រើន​ធំបំផុត​​នៅ​ភាគ​ខាង​​ជើង​។​
 
បាន​បង្កើតនៅ​​ឆ្នាំ​១៩៦០ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ចិញ្ចឹម​សត្វ​តំបន់ភ្នំ​ បាន​បង្កើត​ដោយ​ឈ្មោះ​​​​មាន​ឈ្មោះ​ដើម​​ ជា​កសិដ្ឋាន​ពូជសេះ​បាវឹន​ (Ba Van)​។ មកដល់​ខែ​មករាឆ្នាំ​១៩៩៨ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​បាន​សម្រេចចិត្ត​បន្ថែម​ភារកិច្ច​និង​ប្តូរ​ឈ្មោះ​ដូចជា​​សព្វថ្ងៃ​។​
 
បងង្វៀន​វ៉ាន់​ដាយ (Nguyen Van Dai) - នាយកមជ្ឈមណ្ឌល​ឲ្យ​ដឹង​ថា ឆ្លងកាត់​​គម្រោង​ការ​ស្រា​វជ្រាវ​ពិសោធន៍​ សឲ្យ​ឃើញ​ថា​ខេត្ត​ស្រុក​ជាច្រើន​​បាន​ប្រើ​សេះ​ដើម្បី​ភ្ជួរ​រាស់​ដី​ស្រែ​ ជំនួស​ក្របី​​ពី​៣៥% - ​៤០%។ បងប្អូន​តំបន់ភ្នំ​​ ប្រើ​សេះ​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​មក​។ ពីព្រោះ​វា​អាច​ដឹក​ជញ្ជូននៅ​​លើ​រាល់​រូបសណ្ឋានដី​ពិបាកបំផុត​ ដែល​​ឡាន​មិន​អាច​ចូលទៅ​ទី​នេះរួច​។ ហេតុនេះ​ហើយ​ ការងារ​ស្រាវជ្រាវ​ជ្រើ​សរើស​លើកកម្ពស់សក្តានុពល​​​សេះ​មូលដ្ឋាន បាន​យកចិត្ត​ទុកដាក់​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​៧០​នៃ​សតវត្សរ៍​មុន​។​



 ស្មៅ​ក្រោយ​ពេល​បាន​កាត់​រួច​ នឹង​បាន​ដាក់ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កិន​ម៉ដ្ឋ​​ឲ្យ​សេះស៊ី។​

 ដើម្បី​ស្មៅ​មិនត្រូវ​ស្អុយ ក្នុង​បទដ្ឋាន​ផ្អាប់​ អ្នក​ចិញ្ចឹម​ត្រូវ​ដាក់​អំបិលចូល​។​

 ពូជ​សេះ​ផ្សេង​ៗ​បាន​ចិញ្ចឹម​នៅ​តំបន់​កសិដ្ឋាន​ផ្សេង​ៗ​គ្នា​។​.

 រៀង​រាល់​ថ្ងៃ​ បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ ​​និង​អភិឌ្ឍន៍​​ចិញ្ចឹម​សត្វ​​តំបន់​ភ្នំ ​ប្តូរ​វេន​ឲ្យ​​សេះ​ស៊ីនៅ​​រាល់​ពេល​ព្រឹក​។​

 ពូជ​សេះ​ក្នុង​ស្រុក​វៀតណាម​ មាន​ពណ៌​ប្រផេះ ពណ៌​ស្លាប​កន្លាត់​​...។ល។ សព្វថ្ងៃ​ កំពុង​ស្រួបយក​ចំនួន​ធំ​បំផុត ​
នៅ​មជ្ឈមណ្ឌល​ជ្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ចិញ្ចឹម​​សត្វ​តំបន់​ភ្នំ​។​


 បុគ្គលិក​បន្ទប់​ពិសោធន៍​​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​ចិញ្ចឹម​សត្វ​តំបន់​ភ្នំ​ របស់​កសិដ្ឋាន​បាវឹន​
(Ba Van)​ កំពុង​ពិនិត្យ​វត្ថុគំរូ​ពី​ផ្លូវ​រំលាយ​អាហារ​របស់​​សេះ​ដើម្បី​បង្ការជំងឺ​​អាសន្នរោគ​។

ការ​ងារ​ស្រាវជ្រាវ​ពូជសេះ​​ប្រមូល​ផ្តុំ​ចម្បង​តាម​ទិស​ដៅ​ជម្រើស​ ពូជសុទ្ធ​មិនក្លាយ និ​ង​​បង្កាត់ពូជ​​ដើម្បី​លើក​កម្រិតសក្តានុពល​​ កម្លាំង​ពលកម្ម​របស់​សេះ​​មូលដ្ឋាន​។ ក្នុង​ការងារ​បង្កាត់ពូជ​ សេះ​ Cabacdin ជា​សេះ​ បានជ្រើសដើម្បី​កែប្រែ​​លើក​កម្ពស់សក្តានុពល​​សេះវៀតណាម​ តាម​ទិសដៅ​ដឹក​អូស​ជិះ​។ ហេតុ​នេះ​ហើយ តាំង​ពី​ឆ្នាំ​១៩៦០ - ១៩៩៨ មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ចិញ្ចឹមសត្វ​តំបន់​ភ្នំ​ បាន​ប្រមូល​ផ្តុំ​ស្រាវ​ជ្រាវ​​រូបមន្ត​បង្កាត់ពូជ​ ​ប្រើប្រាស់​សេះ​ឈ្មោល​​បង្កាត់​ជាមួយ​សេះ​ក្នុងស្រុក ​ដើម្បី​បង្កាត់ចេញ​​សេះ​២៥%​ឈាម​សេះ​ Cabacdin ។


ជាមួយ​ប្រធាន​បទ​វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា​ថ្នាក់​ក្រសួង​ “ស្រាវជ្រាវ​បង្កាត់​ក្រុម​សេះ​បង្កាត់​បម្រើ​កីឡា​ ទេស​ចរណ៍​” មជ្ឈមណ្ឌល​ស្រាវជ្រាវ ​បាន​នាំចូល​៧២​​មេជីវិត​សេះ​ប្រណាំង​ក្លាក់សេ របស់​​ពូជសេះ​ពី​ក្បាល​ ដែល​ដណ្តើម​បាន​រង្វាន់​ពី​សាធារណរដ្ឋ​អាលីម៉ង់​ ដើម្បី​​បង្កាត់​សេះ​តាម​ទិសដៅ​កីឡា​។

លទ្ធផល​ឲ្យ​ឃើញ​ថា​រូបមន្ត​បង្កាត់​២៥%​​​ឈាម Cabacdin ​ជា​រូបមន្ត​សមស្រប់​បំផុត​ចំពោះ​សេះ​តំបន់ភ្នំ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ សេះបង្កាត់​​ជាង​២០.០០០ក្បាល ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​និង​អភិវឌ្ឍន៍​​ចិញ្ចឹមសត្វ​តំបន់​ភ្នំ​ បាន​ផ្តល់​ជូន​តាម​ខេត្ត​តំបន់​ភ្នំ​នានា​ភាគខាង​ជើង​ដូចជា​៖ កាវ​បាំង​ (Cao Bang) ឡាវ​កាយ​ (Lao Cai) បាក់​កាន (Bac Can) ហាយ៉ាង​ (Ha Giang) បាក់យ៉ាង​ (Bac Giang) សម្រាប់​​បម្រើ​កម្លាំង​ផលិត​និងបម្រើ​​ជីវភាពបងប្អូន​​ជនជាតិ​។
 
ទន្ទឹម​នោះ យល់​ឃើញ​ថា​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​រំលេច​ចេញ​រូបភាព​វប្បធម៌​ ទេសចរណ៍ ​និង​កីឡា​ប្រើប្រាស់​សេះ​ដូចជា៖ ​ប្រណាំ​ង​សេះ​ប្រពៃណី​នៅ​បាក់​ហា (Bac Ha) (ឡាវ​កាយ - Lao Cai​) ឬ​តែង​ប្រណាំ​ង​សេះ​តាមគោល​​ដៅ​ជំនាញ​ភាវូបនីយកម្ម​ដូចជា៖ ទីលាន​ប្រណាំង​​​ភូថ័​រ (Phu Tho) ទីក្រុង​ហូជីមិញ​...។ល។​ ដូចនេះការ​ងារ​ស្រាវជ្រាវ​ពូជ​សេះ ​នៃ​មជ្ឈមណ្ឌល​តាមដាន​បែបទិសដៅ​តម្រូវ​ការ​​ជីវិត​វប្បធម៌​របស់​ប្រជាជន។​ បុគ្គលិក​ស្រាវជ្រាវ ​បាន​ប្រើប្រាស់​​សេះ​ឈ្មោល​ Cabacdin បង្កាត់​នឹង​សេះ​ញី​ក្នុង​ស្រុក​ ដើម្បី​បង្កាត់​សេះ​៥០% ៧៥%ឈាម​សេះ​ Cabacdin សមស្រប់​​សម្រាប់​​មណ្ឌលទេសចរណ៍​​ ក្រុម​សៀក​ កសិដ្ឋាន​ធំបំផុត​គួប​ផ្សំ​នឹង​អេកូទេសចរណ៍​។​


 ក្នុង​ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​ស្រាវជ្រាវ​​និង​អភិវឌ្ឍន៍​​ចិញ្ចឹមសត្វ​តំបន់​ភ្នំ​ បាន​ចិញ្ចឹម​និង​បង្កាត់​បន្ថែម​ពូជសេះ​ស
ដើម្បី​បម្រើ​ការងារ​អភិរក្ស​។​


 រៀង​រាល់​ថ្ងៃ​ បុគ្គលិក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​និង​អភិវឌ្ឍន៍​​ចិញ្ចឹមសត្វ​តំបន់​ភ្នំ នៅតែ​ចិញ្ចឹម​ព្រ​លែង​​​ ដើម្បី​បង្កើន​​កម្លាំង​មាំមួន​​សម្រាប់​ពូជ​សេះ ដែល​​ផ្តល់ជូនទៅ​ដល់​​បងប្អូន​​ជនជាតិ​តំបន់​ភ្នំ​ ប្រើ​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​មក។​

 សព្វថ្ងៃ​ ពូជសេះ​មាឌ​តូច​ បាន​នាំ​ចូលសម្រាប់​បង្កាត់​ ត្រៀម​ឲ្យ​បម្រើ​​គោលបំណង​​ទេសចរណ៍​។​

 មជ្ឈមណ្ឌល​ស្រាវជ្រាវ​​និង​អភិវឌ្ឍន៍​​ចិញ្ចឹមសត្វ​តំបន់​ភ្នំ មាន​ផ្ទៃដី​​ចិញ្ចឹម​ព្រលែង​ទូលាយ​​ពី​១​​ដល់​២ហិកតា​។​

 ក្នុង​ប៉ុន្មាន​​ឆ្នាំ​កន្លង​ សេះបង្កាត់​ជាង​២០.០០០ក្បាល​របស់​មជ្ឈមណ្ឌល​បាន​ផ្តល់​ជូនខេត្ត​នានានៅ​តំបន់​ភ្នំ​ភាគ​ខាង​ជើង​ដូចជា៖  កាវ​បាំង​ (Cao Bang) ឡាកាយ​ (Lao Cai) បាក់​កាន​ (Bac Can) ហាយ៉ាង​ (Ha Giang) បាក់​យ៉ាង​ (Bac Giang) សម្រាប់​បម្រើ​កម្លាំង​ផលិត​និង​ជីវភាព​បងប្អូន​​ជនជាតិ​។​

នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​តំបន់​កសិដ្ឋាន​ចិញ្ចឹម​សេះ​ បង​ដ័ន​ក្វាង​ហើប​ (Doan Quang Hop) - បុគ្គលិក​បច្ចេកទេស​ឲ្យដឹង​ថា​ មណ្ឌល​​ចិញ្ចឹម​សេះ ​បាន​ចែក​ចេញ​ជា​មណ្ឌល​​​ដាច់​ដោយឡែកជា​ច្រើន​ មណ្ឌល​នីមួយ​ៗ​មានចិញ្ចឹម​​ពូជ​សេះ​ផ្សេង​គ្នា​។ សព្វថ្ងៃ​ មជ្ឈ​មណ្ឌល​​មាន​ពូជសេះ​៥ប្រភេទ​ គឺ​សេះ Cabacdin​ បង្កាត់សេះ​​​ប្រណាំង​ សេះ​ស សេះ​ក្នុង​ស្រុក​វៀតណាម​ និង​សេះមាឌ​​តូច​​ចំនួន​​២០០​ក្បាល​។ ក្នុង​នោះ​ប្រមូល​ផ្តុំ​​​អភិរក្ស​ពូជ​​សេះប្រណាំង​ និង​​សេះ​ស​ សម្រាប់​បម្រើ​ការ​ងារ​បង្កាត់​សេះ ​បម្រើជូន​​បងប្អូន​​ជនជាតិ​ភាគតិច​។​

វាលស្រែ​ខៀវ​ទូលាយ​ពី​១ដល់​២ហិកតា​  រៀង​រាល់​ថ្ងៃ​ បុគ្គលិក​ធ្វើការ​​នៅទី​នេះ​ នៅតែ​ចិញ្ចឹម​ព្រលែង​ពីរដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បង្កើន​ភាព​មាំមួន​សម្រាប់សេះ​​ ក្នុង​ពេល​ធ្វើ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​មូលដ្ឋានតំបន់​ភ្នំ​ លើ​គមនាគមន៍​ពិបាក។​​

អាច​និយាយ​ថា​ ចំនួន​សេះ​បាន​ចិញ្ចឹម​និង​ស្រាវជ្រាវ​បង្កាត់​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​​និង​អភិវឌ្ឍន៍​​ចិញ្ចឹមសត្វ​តំបន់​ភ្នំ បាន​និង​កំពុង​រួម​ចំណែក​ក្នុង​ការងារ​លើកកម្ពស់​ប្រសិទ្ធភាពផលិត​កម្ម​​ រក្សា​ និង​ពង្រឹក​​ពង្រីក​លក្ខណៈ​ជន​ជាតិ​​វៀតណាម​។ ទន្ទឹម​នោះ​ ជំហាន​ដំបូង​រួម​ចំណែក​ជម្រុញ​អភិវឌ្ឍន៍​រូបភាព​សកម្មភាព​​ជាន់ខ្ពស់​​ថ្មី​ អំពី​កីឡា ​ទេសចរណ៍​ ដោយ​មធ្យោបាយ​​សេះ​នៅ​​​វៀត​ណាម​៕​

 

អត្ថបទ៖ ងឹន​ហា  រូបថត៖ ខាញ់ឡង
 

បណ្តាអត្ថបទបានផ្សាយ