04/01/2016 09:38 GMT+7 Email Print Like 0

កសាង Lao Cai ក្លាយ​ទៅជាមជ្ឈមណ្ឌល​ទេសចរណ៍​ធម្មជាតិ​និងវប្បធម៌​តំបន់​ព្រៃភ្នំ​ធំបំផុត​នៅ​វៀត​ណាម​


កសាង Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិនិងវប្បធម៌តំបន់ព្រៃភ្នំធំបំផុតនៅវៀតណាម

នេះគឺជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Lao Cai ក្នុងផែនការមេអំពីការអភិវឌ្ឍន៍ទេសចរណ៍ Lao Cai ដំណាក់​កាល ២០១៥-២០២០ ចក្ខុវិ​ស័យដល់ឆ្នាំ ២០៣០ ដែលទើបនឹងបានថ្នាក់ដឹកនាំខេត្ត Lao Cai កំណត់។ តាម​នោះ​ខេត្ត Lao Cai ចាត់ទុក​ការ​អភិវឌ្ឍន៍​ទេសចរណ៍ ជាភារកិច្ច​ស្នូល​ក្នុង​ការអភិ​វឌ្ឍន៍​សេដ្ឋកិច្ច របស់ខេត្ត​ខំប្រឹង​ប្រែង​ដល់​ឆ្នាំ ២០២០ ទទួលបានភ្ញៀវ​ទេសចរចំ​នួន ៤,៥លាននាក់ ដោយមានប្រាក់ចំណូលចំនួន ១៨ លាន​លាន​ដុង​។ ខេត្ត ខំ​ប្រឹងប្រែងដល់ឆ្នាំ ២០៣០ នឹងជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិ និងវប្បធម៌​ព្រៃភ្នំធំបំផុត របស់​វៀត​ណាម និងទាំក់ទាញភ្ញៀវទេសចរចំនួន ១៣លាននាក់​និងទទួលប្រាក់ចំណូលចំនួន ៥៨លានលានដុង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ