16/01/2015 14:51 GMT+7 Email Print Like 0

កសាងឡើងវិញអតីតរាជវាំង Hoa Lu ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ធំរបស់វៀតណាម

កសាងឡើងវិញអតីតរាជវាំង Hoa Lu ក្លាយទៅជាមជ្ឈមណ្ឌល ១ ក្នុងចំណោមមជ្ឈមណ្ឌលទេសចរណ៍ធំ២របស់​វៀត​​ណាម។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang​ នៅជំនួបធ្វើការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត Ninh Binh នាថ្ងៃទី១៤ មករា។លោកនេះទាមទាឲ្យក្រសួង ស្ថាប័ននានា​និងខេត្ត Ninh Binh ត្រូវមានផែនការ​មេ​អនុវត្តការស្ថាបនាអតីតរាជវាំងរបស់វៀតណាមឲ្យសមស្របទៅនឹងការទាមទារបច្ចេ​កទេសសិល្បៈប្រវត្តិសាស្ត្រ​និង​គោលនយោបាយទាក់ទាញវិនិយោគិន។


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចុះត្រួតពិនិត្យមណ្ឌលបេតិកភ័ណ្ឌប្រវត្តិសាស្ត្រ-វប្បធម៌នៅអតីតរាជវាំង Hoa Lu (រូបថត៖VGP)

នាថ្ងៃដដែល ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam ភាគខាងជើងវៀតណាម ប្រធានរដ្ឋលោក Truong Tan Sang​ បានវាយតំលៃខ្ពស់ចំពោះការដែលតំបន់ដំណើរការកម្មវិធីសហប្រតិបតិ្តការលើវិស័យកសិកម្មរវាងវៀតណាម​និង​​ជប៉ុនតាមកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំង២។ប្រធានរដ្ឋលោក Truong Tan Sang បានស្នើរឲ្យខេត្ត Ha Nam​ និងតំបន់មួយចំនួននៅទូទាំងប្រទេស ត្រូវមានគោលនយោបាយកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់​ជាង​ទៀត​ សំដៅលើកកំពស់ប្រាក់ចំណូល គុណភាពជីវភាពរស់នៅសំរាប់ប្រជាកសិករ ជាពិសេសគឺ​ក្នុង​កាលៈ​ទេសៈ​ការ​ធ្វើ​ សមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ