06/09/2015 13:53 GMT+7 Email Print Like 0

កសាងស្នងការកលយុទ្ធឲ្យសក្តិសមជាស្ថាប័នសេនាធិការយុទ្ធសាស្ត្រអំពីយោធា

កសាងស្នងការកលយុទ្ធឲ្យសក្តិសមជាស្ថាប័នសេនាធិការយុទ្ធសាស្ត្រអំពីយោធាការពារជាតិ។ នេះជាការសំណូមពររបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នាពេញអញ្ជើញចូលរួមពិធីរំលឹក​ខួប​អនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ស្នងការកលយុទ្ធ (ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥) នៃអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ស្នងការកលយុទ្ធត្រូវតាមដានក្ដាប់ជាន់ស្ថានភាព គ្រប់គ្រងយ៉ាងស្អិតរមួយតំបន់ អាកាស តំបន់កោះសមុទ្រ ព្រំដែននិងតំបន់សំខាន់នានាទៀតផង។ ម្ចាស់ការស្រាវជ្រាវវាយតំលៃអំពីស្ថានភាពពិភពលោក តំបន់ សមុទ្​រ​ខាងកើត និងការជះឥទ្ធិពលចំពោះសន្តិសុខយោធា។ សេនាធិការដោះស្រាយប្រកបដោយប្រសិទ្ធិភាព​នូវករណីអាចកើតមានឡើង រួមចំណែករក្សារឹងមាំស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ