21/07/2015 12:22 GMT+7 Email Print Like 0

កសាងស្ថានីយ៍អវកាសវិទ្យាសាស្ត្រមហាជនដំបូងនៅវៀតណាម


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងថ្នាក់ដឹកនាំខេត្ត Binh Dinh
នៅពិធីបើកការដ្ឋានសាងសង់

នាថ្ងៃទី២០ខែកក្កដា​ឆ្នាំ២០១៥​ នៅទី​ក្រុង Quy Nhon ភាគ​កណ្ដាល​វៀតណាម បាន​ប្រព្រឹត្ត​ទៅ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ថានីយ៍អវកាស​វិទ្យាសាស្ត្រ​មហាជនដំបូង​នៅ​វៀតណាម។ ស្ថានីយ៍នេះ​រួមមាន​សំណង់​ស្នូល​នោះគឺ អគារ​តារាម៉ូ​ ដែលអវ​កាស​សារមន្ទីរវិទ្យាសាស្ត្រ និងស្ថានីយ៍​ឃ្លាំមើល​អវកាស។ ស្ថានីយ៍នេះ​គ្រោង​នឹង​បាន​សំរេចនា​ឆ្នាំ២០១៧។

ថ្លែង​មតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តី​វៀតណាម លោក Vu Duc Dam បានសង្កត់​​ធ្ងន់​ថា ស្ថានីយ៍​អវកាស​វិទ្យាសាស្ត្រ​​មានអត្ថន័យ​ដ៏ពិសេស​ ចំពោះខេត្ត Binh Dinh​ និយាយ​ដោយ​ឡែក​និង​វៀត​ណាម​និយាយ​រួម​ដោយ​សារ​​សំណង់​នេះ នឹង​បង្កើត​ឡើង​បរិយាកាស​ច្នៃ​ប្រឌិត អភិវឌ្ឍន៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​បំផុស​ការ​ស្រ​ឡាញ់​វិទ្យាសាស្ត្រ​​របស់​ប្រជាជន ជាពិសេស​គឺជំនាន់​វ័យក្មេង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ