22/10/2015 09:39 GMT+7 Email Print Like 0

កសាងសហគមន៍វប្បធម៌សង្គមអាស៊ានភ្ជាប់ស្អិតនិងអភិវឌ្ឍន៍ដោយនិរន្តរភាព

រួមជាមួយ​ការខំប្រឹងប្រែងរបស់តំបន់ វៀតណាមជានិច្ចកាលចូលរួម​កិច្ចសហ​ប្រតិបតិ្តការ​អាស៊ាន​ដោយ​តួនាទី​ជា​សមាជិក​សកម្ម មាន​ការទទួលខុស​ត្រូវតាម​រយៈការ​ផ្សាភ្ជាប់​ខ្លឹម​សារ ទិស​ដៅ​របស់​សហ​គមន៍​ជាមួយ​ផែន​ការ​កម្ម​វិធី​​ជាតិ ដើម្បីគោលដៅរួមនោះគឺបង្កើតសហគម​ន៍​អាស៊ាន នាចុងឆ្នាំ២០១៥។ ថ្លែងមតិ​នៅសិក្ខា​សាលា​អំពី​ការ​កសាង​ផែន​ការ​អនុវត្តន៍​គោលដៅ នៃសហគមន៍ វប្បធម៌​ សង្គមអាស៊ាន​ដំណាក់កាល២០១៥​-២០២៥ នាព្រឹក​ថ្ងៃទី​២១ខែ​តុលាឆ្នាំ២០១៥ នៅ​រដ្ឋធានី​ហាណូយ អនុរដ្ឋមន្រ្តី​ក្រសួង​ការ​ងារ យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​វៀត​ណាម​លោក​ស្រី Dao Hong Lan បានឲ្យដឹងថា៖


អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោកស្រី Dao Hong Lan
ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖TTXVN)

“ដោយតួនាទីសកម្ម ម្ចាស់ការក្នុងសកម្មភាពរបស់អាស៊ាន គិតដល់ពេលនេះ​វៀត​ណាម​បាន​តាក់​តែង​បាន​ នូវ​ផែន​ការ​មួយ​របស់សហគមន៍វប្បធម៌សង្គម​អាស៊ាន។ ប្រសិនបើនាថ្ងៃទី៣១ខែធ្នូ​ខាងមុខនេះ សហគមន៍​អាស៊ា​ន​ត្រូវ​បាន​​បង្កើត​ឡើង គឺបញ្ហានានាទាក់ទិនដល់ពលករ បរិស្ថាន សេដ្ឋកិច្ច នឹងផ្លាស់ប្ដូរ​ជាច្រើន ហើយ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លាទៅ​លើវៀត​ណាម នៅពេលកសាងផែន​ការ​នេះ។ ហេតុនេះ​ហើយ ប្រសិន​បើវៀត​ណាម​មាន​ការ​បោះ​ជំហាន​ត្រឹម​ត្រូវ​ផែន​ការ ធ្វើសកម្មភាពត្រឹមត្រូវ គឺកិច្ចការ​ទាំងនេះនឹង​បានដោះ​ស្រាយ ក្នុងរយៈ​ពេល១០ឆ្នាំ ខាង​មុខ ឆ្លើយ​តបនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស​ជាតិ ក៏ដូចជា​តម្រូវការ​សមាហរណកម្មផង​ដែរ”។

អាស៊ានកំពុងឆ្ពោះទៅការបង្កើតសហគមន៍នាថ្ងៃទី៣១ខែធ្នូ​ឆ្នាំ២០១៥។ តាម​ទស្សនៈវិស័យអាស៊ាន​ក្រោយ​ឆ្នាំ២០១៥​ថា ប្រទេសជាសមាជិកអាស៊ានទាំង​ឡាយ នឹងរួមគ្នាអភិវឌ្ឍន៍ រស់នៅក្នុង​សន្តិភាព ស្ថិរភាព ភាពសម្បូរ​រុង​រឿង​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ