20/12/2016 10:37 GMT+7 Email Print Like 0

កសាងវិស័យកសិកម្មវៀតណាមទំនើបមានលទ្ធភាពប្រកួតប្រជែងអន្តរជាតិ


នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មចូលរួមក្នុងសន្និសីទ

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក​ ​Nguyen​ Xuan Phuc អញ្ជើញចូល​រួមសន្និសីទកសាងខឿន​ឧស្សាហកម្ម កសិកម្ម​វៀត​ណាមដែល​បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អញ្ជើញ​ជួប​សន្ទនា​ជាមួយ​ អង្គ​ភាព​អាជីវកម្ម​ចូលរួមក្នុង​សន្និសីទនេះ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc ​បាន​​​អះអាងថា​ វិស័យ​កសិកម្ម​​ជាប្រៀប​ខ្លាំង ​របស់​ខឿន​សេដ្ឋកិច្ច​​។ លោក នាយក​រដ្ឋមន្ត្រី ក៏បាន​​ដា​ក់ចេញ​នូវ​ទិស​ដៅធំ​ៗ របស់​បក្ស​និង​រដ្ឋ​សម្រាប់​ការវិវត្ត នៃកង​កម្លាំង​សហគ្រា​ស​កសិកម្ម​ក៏ដូចជា​ឆ្លើយ​សំនួរ​របស់​អង្គភាព​អាជីវកម្ម​ នានាដើម្បី​ជម្រុញ​ការ​ប្រើប្រាស់​ឧស្សាហកម្ម​ក្នុង​វិស័យ​កសិកម្ម​។
 
​នាពេល​ខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ចាត់​ទុក​ថា​វៀត​ណាម​គប្បី​បង្កើត​នូវ​របង​បច្ចេក​ទេស​ ត្រឹម​ត្រូវ​តាម​ច្បាប់​នៃអ​ង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព លោក (WTO) និងកិច្ចព្រមព្រៀង​មួយចំនួន​ដែល​វៀត​ណាម​ជាសមាជិក​ភាព​ ដើម្បីធានាទំនិញក្នុងស្រុក។ រួមជាមួយគ្នានោះ ត្រូវ​មាន​គោល​នយោបាយ​ជួយ​ឧបត្ថម្ភ​អង្គភាព​អាជីវកម្ម​ លើវិស័យ​ឧស្សាហកម្ម​ផលិត​រូបធាតុ​បម្រើ​វិស័យក​សិកម្ម​ ​មាន​វិធាន​ការ​អភិវឌ្ឍន៍​អង្គភាព​អាជីវកម្ម​ តំបន់កសិកម្ម​ជន​បទ សហការ​ព្រម​ទាំង​លើក​ទឹក​ចិត្ត អាជីវកម្ម​បុគ្គល​ផ្លាស់ប្តូរ​សកម្មភាព​តាម​​រូបសណ្ឋាន​សហគ្រាស​វិញ។ ​នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បាន​ចែក​រំលែក​ ជាមួយអង្គភាពអា​ជីវកម្ម​នូវទស្សន​វិស័យ ​និង​បំណង​ប្រាថ្នាក​សាង​ខឿន​កសិកម្ម​វៀត​ណាម​ទំនើប មានលទ្ធភាព​ប្រកួត​ប្រជែង​អន្តរជាតិ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ