25/04/2016 10:01 GMT+7 Email Print Like 0

កសាងវិទ្យុសម្លេងវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយពហុមធ្យោបាយ


លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅខេត្ត Dak Lak នាព្រឹកថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​២០១៦ លោក Nguyen The Ky អគ្គនាយក​វិទ្យុសម្លេង​វៀត​ណាម បានអញ្ជើញ​ចូលរួម​ពិធីប្រគល់ជូន​ផ្ទះមេត្តាធម៌​ចំនួន៥ខ្នង់ចំពោះ​ជន​រួមជាតិ​ជាជន​ជាតិ​ភាគតិច​នៅក្នុងតំបន់។

​មុននោះ នារសៀលថ្ងៃទី២៣មេសា អគ្គនាយកវិទ្យុសម្លេងវៀតណាម​ (​VOV) លោក Nguyen The Ky បាន​អញ្ជើញ​ទៅទស្សនា​ស្ថានីយ៍​ផ្សាយ​សម្លេង​នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak និង​ការិយាល័យដំណាង VOV ប្រចាំ​នៅ​តំបន់​ Tay Nguyen។ ថ្លែងមតិនៅទីនេះ លោក Nguyen The Ky បានអោយដឹងថា៖

“​យើងត្រូវកំណត់យុទ្ធសាស្ត្រកសាង VOV ដោយមានមធ្យោបាយផ្សព្វ​ផ្សាយពហុបែប មានផ្សាយ​សម្លេង ផ្សាយ​ទូរទស្សន៍​ ការសែត​បោះពុម្ភជាក្រដាស​ កាសែតអេឡិកត្រូនិក។ ប្រភេទនិមួយៗនេះត្រូវអភិវឌ្ឍន៍ខ្លាំងផង និងត្រូវរួម​សហការ​ជាមួយគ្នា​ផង ដើម្បីជំរុញពាណិជ្ជសញ្ញា VOV អភិវឌ្ឍន៍៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ