07/05/2021 14:14 GMT+7 Email Print Like 0

កសាងយុទ្ធសាស្រ្តជ្រៀតចូលទីផ្សារអឺរ៉ុបប្រកបដោយប្រសិទ្ធភាព

ការវេចខ្ចប់ផលិតផលម្សៅនៅរោងចក្រ (រូបថតៈ Vu Sinh / VNA)
 

អឺរ៉ុបគឺជាទីផ្សារមួយដែលមានសក្ដានុពលនាំចេញទំនិញជាច្រើនរបស់វៀតណាម។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាទីផ្សារមួយដែលទាមទារឱ្យមានស្តង់ដារនិងបទប្បញ្ញត្តិតឹងរ៉ឹងបំផុតនៅលើពិភពលោក។

ដូច្នេះដើម្បីមានជ្រៀតចូល និងទាញយកផលប្រយោជន៍ទីផ្សារនេះប្រកបដោយប្រសិទ្ធភាពនោះ បណ្ដាសហគ្រាសគប្បីកសាងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដោយឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឺជាខ្លឹមសារដែលត្រូវបានអ្នកជំនាញសង្កត់ធ្ងន់នៅក្នុងសិក្ខាសាលាតាមអនឡាញដោយប្រធានបទ “ របៀបពង្រីកទីផ្សារនិងទាញយកឱកាសធ្វើអាជីវកម្មជាមួយអតិថិជនអឺរ៉ុប”។ សិក្ខាសាលានេះត្រូវបាន មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ (ITPC) សហការជាមួយ Source of Asia (SOA) រៀបចំឡើងកាលពីរសៀលថ្ងៃទី ៥ ខែឧសភា។

លោកស្រី Tran Thi Trang ប្រធានការិយាល័យហ្វឺកហ្វឹន ITPC បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ទោះបីរងផលប៉ះពាល់ដោយសាជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែសកម្មភាពពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអឺរ៉ុបនៅតែបានរក្សា ជាពិសេសគឺចាប់តាំងពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អ៊ឺរ៉ុប (EVFTA) ចូលជាធរមាននោះ  តម្លៃប្រាក់នាំចេញផលិតផលជាច្រើនមុខបានកើនឡើងគួរឲ្យកត់សម្គាល់ ហើយគ្រោងនឹងបន្តកើនឡើង។

ក្នុងបរិបទនេះ បណ្ដាអ្នកនាំចេញ វៀតណាមចំបាច់ត្រូវវាយតម្លៃពីនិរន្តរភាពនៃផលិតផល មានការយល់ដឹងយ៉ាងច្បាស់លាស់អំពីទីផ្សារនាំចេញ បទបញ្ញត្តិនាំចេញ និងអនុសាសន៍។ ទន្ទឹមនឹងនេះ រៀបចំយុទ្ធសាស្រ្តកែលម្អខ្សែ សង្វាក់ផ្គត់ផ្គង់ឲ្យសមស្របនឹងស្តង់ដារនិងបទបញ្ញត្តិអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ