30/05/2015 11:08 GMT+7 Email Print Like 0

កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកអធិការកិច្ចដល់ឆ្នាំ២០២៥​ ទស្សនៈ​វិស័យ​ដល់​ឆ្នាំ​២០៣៥


ទិដ្ឋភាពនៃសិក្ខាសាលានេះ

នាព្រឹកថ្ងៃទី២៩ខែ​ឧសភាឆ្នាំ​២០១៥​ នៅរដ្ឋធានី​ហាណូយ អធិការ​កិច្ច​រដ្ឋាភិបាល​វៀត​ណាម បាន​រៀប​ចំ​សិក្ខា​សាលា​​​ដោយប្រធាន​បទ “កសាង​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​​ផ្នែក​​អធិការ​កិច្ច​ដល់​ឆ្នាំ២០២៥ ទស្សនៈ​វិស័យ​ដល់​ឆ្នាំ២​០៣៥”។ នៅទីនេះ​ អគ្គ​អធិ​ការកិច្ចរ​ដ្ឋាភិបាល​លោក Huynh Phong Tranh បាន​ថ្លែង​ថា សេចក្ដី​ព្រាង​ស្ដីអំ​ពី​ការ​កសាង​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ផ្នែកអធិការកិច្ច​ដល់ឆ្នាំ​២០២៥ ទស្សនៈ​វិស័យ​ដល់​ឆ្នាំ​២០៣៥ ត្រូវ​បាន​កសាង​ដោយ​មាន​​ដំណើរ​ការជាក់​ស្ដែង រឹង​មាំ សម​ស្របនឹង​ដំណើរ​ការផ្លាស់ប្ដូរថ្មី​ប្រព័ន្ធ​នយោបាយ កែ​ទម្រង់​រដ្ឋ​បាល​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​លើក​កំពស់សមត្ថភាព ប្រសិទ្ធភាព​នៃក្បាលមាស៊ីន​រដ្ឋក្នុង​ការបង្ការ​ប្រឆាំង​អំ​ពើពុ​ក​រលួយ​​និង​ធ្វើ​សមាហ​រណកម្ម​អន្តរជាតិ៖ “ទស្សនៈកសាង​យុទ្ធសាស្ត្រ​ត្រូវបាន​ជ្រួត​ជ្រៀប​តាមរយៈ​ការផ្ដួច​ផ្ដើម​គំ​និត​ គោល​មាគ៌ា​របស់​បក្សនិង​រដ្ឋ សំដៅកសាង​ស្ថាប័នអធិការ​កិច្ចអនុវត្ត ភារកិច្ចបង្ការ​ប្រឆាំង​អំពើពុក​រលួយ ខ្ជះខ្ជាយ​និងបាតុ​ភូត​អស​កម្ម​​ផ្សេងៗទៀត ក្នុងក្បាលមា​ស៊ីន​រដ្ឋ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ