08/03/2018 09:29 GMT+7 Email Print Like 0

កសាងមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា


 កសាងមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

កសាងមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីឲ្យក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្នាក់តំបន់និងពិភពលោ គឺជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅក្នុងពិធីរំលឹក​ខួប​អនុស្សវរីយ៍​លើកទី ៣០ ទិវាបង្កើត មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី នាថ្ងៃទី ៧ មិនានៅទីក្រុងហាណូយ។ អញ្ជើញចូល​រួមពិធីនេះមានឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konsstantin Vnukov រួមទាំងតំណាងនៃក្រសួង និងស្ថាប័នមជ្ឈឹមនានា។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះ មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ដែល​បានអះអាងតួនាទី និងឋានៈជាមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាពហុវិស័យអំពីត្រូពិកនៅ​វៀត​ណាម​ និងសហព័ន្ធរុស្ស៊ី រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា សេដ្ឋកិច្ច សង្គមការពារជាតិនិង​សន្តិសុខនៅប្រទេសនីមួយៗ។ លោក Tran Dai Quang ក៏បានសម្ដែងជំនឿជាក់ថា មជ្ឈមណ្ឌលត្រូពិក​វៀត​ណាម​ - រុស្ស៊ីបន្តទទួលបានសមិទ្ធិផលដ៏ធំធេង ហើយសក្តិសមជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា​ឈាន​មុខគេរបស់វៀតណាមនិងសហព័ន្ធរុស្ស៊ី។៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ