25/09/2017 10:14 GMT+7 Email Print Like 0

កសាងព្រំដែនវៀតណាមចិនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ មិត្តភាព

ក្នុងក្របខ័ណ្ឌនៃការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម ចិនលើកទី៤ ឆ្នាំ ២០១៧ នាថ្ងៃទី២៤កញ្ញា គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបានអនុវត្តរាល់ សកម្មភាពជួបប្រាស្រ័យនៅខេត្ត យូណាន (ចិន)។

នៅបញ្ជាការដ្ឋានការពារព្រំដែនខេត្តយូណាននៃប្រទេសចិន នាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយ៍ឯក លោក Fan Chang Long សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិនបានអនុវត្តកិច្ចចចារ។ នៅក្នុងពិធីនេះ ភាគីទាំងពីរបានឯកភាព បន្តរៀបចំការជួបប្រាស្រ័យការពារជាតិក្នុងប៉ុន្មានឆ្នាំបន្ត ព្រមទាំងផ្លាស់ប្តូរវិធានការជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ នាំការជួបប្រាស្រ័យនេះក្លាយទៅជាសកម្មភាពគំរូរបស់កងទ័ពនៃប្រទេសទាំងពីរ។ ឆ្លើយសំណួររបស់អ្នកយកព័ត៌ មានវិទ្យុសម្លេងវៀតណាមស្តីពីលទ្ធផលនៃសកម្មភាពជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម - ចិនលើកទី៤ ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ព្រឹត្តិការណ៍នេះទទួល បានជោគជ័យ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ