21/09/2017 09:22 GMT+7 Email Print Like 0

កសាងផែនមហាសាមគ្គីនិងលើកកំពស់ការទទួលខុសត្រូវក្នុងកិច្ចការពារអធិបតេយ្យភាពដែនដីនិងសន្តិសុខព្រំដែនជាតិ


កសាងផែនមហាសាមគ្គីនិងលើកកំពស់ការទទួលខុសត្រូវក្នុងកិច្ចការពារអធិបតេយ្យភាព
ដែនដីនិងសន្តិសុខព្រំដែនជាតិ

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានរៀបចំសន្និសីទមួយដើម្បីវាយតម្លៃកិច្ច​សហប្រតិបត្តិការ​និងឯកភាពអំពីខ្លឹមសារសហប្រតិបត្តិការការពារអធិបតេយ្យភាពដែនដីនាពេលខាងមុខ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាមនិងកងទ័ពការពារព្រំដែន​គ្រប់ជាន់ថ្នាក់បានឈានដល់កម្រិតស៊ីជំរៅ និងទទួលបានសមិទ្ធផលជាក់ស្ដែងនានា។ ពង្រីកលទ្ធផលដែលទទួលបាន នាពេលខាងមុខនេះភាគីទាំងពីរជំរុញខ្លាំងសកម្មភាពឆ្ពោះទៅប្រជាពលរដ្ឋ​ យុទ្ធជន​ នៅតំបន់ព្រំដែន កោះសមុទ្រ ដោយសកម្មភាពជាក់ស្ដែងនានា សំដៅប្រមូលផ្តុំគ្រប់កម្លាំង ជួយឧបត្ថម្ភប្រជាជន នៅតំបន់ព្រំដែន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាពមិត្តភាពជាមួយប្រទេសជិតខាងនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ