31/03/2016 09:58 GMT+7 Email Print Like 0

កសាងផែនការធ្វើសមាហរណកម្មអំពីទេសចរណ៍វៀតណាមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន


កសាងផែនការធ្វើសមាហរណកម្មអំពីទេសចរណ៍វៀតណាមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន

នាថ្ងៃទី៣០ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទេសចរណ៍វៀត​ណាម បាន​រៀប​ចំ​សន្និសីទ​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្ត្រទេស​ចរណ៍​អាស៊ាន ដំណាក់កាល​២០១៦​-២០២៥ និង​ខ្លឹម​សារ​ទាក់​ទិន​នានា​ដល់​ការ​ធ្វើសមាហរ​ណកម្ម​។ គោល​ដៅនៃសន្និសីទលើកនេះ គឺលើកកំពស់ចំណេះដឹងអំពីឱកាស ការលំបាកសាកល្បង​ចំពោះ​ផ្នែក​ទេសចរណ៍​វៀត​ណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ សន្និសីទ​នេះជាវេទិការមួយដើម្បី បណ្ដាអ្នកគ្រប់គ្រង តាក់​​តែង​គោលនយោបាយ អ្នកជំនាញ​ការនៅក្នុងនិងក្រៅប្រទេស សហគមន៍អង្គភាព​អាជីវកម្ម ក៏ដូច​ជាពលករ​ចែក​រំលែក​ព័ត៍មាន អំពីបទពិសោធន៍ ឱកាស​ការលំបាកនិងសាកល្បង ក្នុងពេលវៀតណាមកំ​ពុងធ្វើសមាហរណកម្ម។ នេះក៏​ជាឱកាស ដើម្បីបណ្ដាអង្គភាពអាជីវកម្មយល់ដឹងគ្រប់​គ្រាន់ និងក្តាប់ជាប់ឱកាស ឆ្លង​កាត់​ការលំ​បាក​សាក​ល្បង​នានា​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ