22/09/2016 09:49 GMT+7 Email Print Like 0

កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពផ្លាស់ប្តូរថ្មីការច្នៃប្រឌិតនៅវៀតណាម


ទិដ្ឋភាពនៃសិក្ខាសាលា

នាថ្ងៃទី២១ ខែកញ្ញា ឆ្នា២០១៦ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរួមសហ​ការ​ជាមួយ​ស្ថាន​ទូត​អ៊ីស្រាអែល​និង​សម្ព័ន្ធ​ក្រុមហ៊ុន FPT រៀបចំសិក្ខា​សាលា “កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ចាប់​ផ្តើម​អាជីព​នៅ​វៀត​ណាម​-មេរៀន​ជាក់​ស្តែង ពីប្រទេសអ៊ីស្រា​អ៊ែល​”។ ថ្លែងមតិក្នុង​សិក្ខាសាលានេះ ឧបនាយករដ្ឋមន្ត្រី​លោក Vuong Dinh Hue បាន​សង្កត់​ធ្ងន់ថា៖

​“វៀតណាមត្រូវស្រាវជ្រាវ រៀនសូត្រនិងអនុវត្តបទពិសោធន៍នៃប្រទេសជឿន​លឿន​។ លើវិស័យ​ចាប់ផ្តើម​អាជីព​នេះ អ៊ីស្រាអ៊ែល​ជាប្រទេស​ត្រូវបាន​ចាត់​ទុក​ថា​ ទទួល​បានជោគជ័យបំផុត​លើពិភព​លោក។ ធ្វើយ៉ាង​ម៉េច​ដើម្បី​នា​ពេល​​ខាង​មុខ​មាន ចំនួន​អង្គភាពអាជីវកម្ម​វៀតណាម បានបង្កើត​ថ្មីច្រើនហើយ​ដំណើរ​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​កាន់តែច្រើន​ជាង”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ