15/11/2018 10:39 GMT+7 Email Print Like 0

កសាងនិងអភិវឌ្ឍន៍ប្រព័ន្ធអេកូសំដៅជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍ នៅវៀតណាម

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍ក្នុងវិស័យទូរគមនាគមន៍”។

នៅសិក្ខាសាលានេះ បណ្ដាតំណាងបានផ្ដោតការពិភាក្សាទៅលើបញ្ហាសំខាន់ៗដូចជា៖ ការអភិវឌ្ឍ 5G នៅគោលនយោបាយឧបត្ថម្ភផ្នែកឧស្សាហកម្មក្នុងស្រុក ការជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍និងតួនាទីរបស់ប្រព័ន្ធអេកូ ជាដើម។

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា វៀតណាមចាំបាច់ត្រូវកំណត់ទាំងឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G។
បន្ទាប់ពីនោះ ដាក់ចេញដំណោះស្រាយអោយបានសមស្របដើម្បីជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍លើវិស័យ​ទូរគមនាគមន៍នៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ