11/04/2015 16:00 GMT+7 Email Print Like 0

កសាងទីប្រជុំជននិងផ្ទះស្នាក់នៅក្នុងតំបន់លិចទឹកនៅវាលទំនាបទន្លេ Cuu Long

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៥ អញ្ជើញមកចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទបូកសរុបកម្មវិធី៖​ក​សាង​ទី​ប្រជុំ​ជននិងផ្ទះស្នាក់នៅក្នុងតំបន់លិច​ទឹក​នៅវាលទំនាបទន្លេ Cuu Long - ដំណាក់កាលទី២ ​នៅខេត្ត Hau Giang​ (ភាគខាងត្បូងវៀតណាម) នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក​ Nguyen Tan Dung បានវាយ​តំ​លៃ​ខ្ពស់ចំពោះរាល់លទ្ធផលដែលទទួល​បាន ​ហើយស្នើអោយត្រូវត្រួតពិនិត្យជានិច្ច ប្រមូលផ្តុំគ្រប់កម្លាំងដើម្បី​អនុវត្ត​កម្មវិធី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានយល់ព្រម​អំពី​ការអូសបន្លាយរយៈពេលអនុវត្តកម្មវិធី​នេះ​ ដល់ឆ្នាំ ២០២០ ហើយស្នើគ្រប់ក្រសួង ស្ថាប័ន ​ខេត្ត និងទីក្រុងក្នុងតំបន់ត្រូវបន្តសុក្រិតបណ្ដាសំ​ណង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា ដើម្បីបំពេញកាន់តែល្អជាង តម្រូវការរបស់​ប្រជាជន៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ