02/12/2017 07:37 GMT+7 Email Print Like 0

កសាងទស្សនវិស័យទំនាក់ទំនងដៃគូអាស៊ី - អឺរ៉ុបលើគ្រប់ជ្រុងជ្រោយក្នុង សតវត្សទី ២១


កសាងទស្សនវិស័យទំនាក់ទំនងដៃគូអាស៊ី - អឺរ៉ុបលើគ្រប់ជ្រុងជ្រោយក្នុង សតវត្សទី ២១

នាល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ទីក្រុង Da Nang នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់ទេសាភិបាលមូល​និធិអាស៊ី - អឺរ៉ុប (ASEF) លើកទី ៣៧ នោះ ក្រសួងការបរទេសបាន រួមសហការជាមួយ មូលនិធិអាស៊ី - អឺរ៉ុបរៀបចំកិច្ចសន្ទានស្ដីពី “ការកសាងទស្សនវិស័យទំនាក់ទំនងដៃគូអាស៊ី - អឺរ៉ុបលើគ្រប់ជ្រុងជ្រោយក្នុង សតវត្សទី ២១”។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះវេទិកាសហប្រតិបត្តិការ អាស៊ីអឺរ៉ុប (ASEM) ក្នុងនោះមានការរូមចំណែកដ៏សំខាន់របស់ ASEF  ហើយក្លាយទៅជាវេទិកាតភ្ជាប់រវាងបណ្ដាប្រទេសបណ្ដាខឿនអរិយធម៌ និងតភ្ជាប់ប្រជាជន សហគ្រាសនៃទ្វីបអាស៊ី - អឺរ៉ុប។

លោក Bui Thanh Son បានលើកសំណើអំពីការរួមគ្នាកសាងទស្សនវិស័យសម្រាប់ ASEF ប្រកបដោយភាពទទួលខុសត្រូវ និងមានលទ្ធភាពបន្សាំ ឈានមុខគេក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី។ លោកបានអះ​អាង​ថា​ ដោយមានការអនុវត្តយន្តការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងកិច្ចការបរទេសពហុភាគីម្ចាស់​ការនោះ វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុង ASEM ដើម្បីការសាងទស្សនវិស័យសម្រាប់វេទិកា ASEM ប្រកបដោយភាពទទួលខុសត្រូវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ