21/09/2016 10:13 GMT+7 Email Print Like 0

កសាងតំបន់ផលិតកម្មនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រពល​វប្បកម្ម​​បង្គាវៀតណាម​នៅខេត្ត​ Bac Lieu និង​ខេត្ត​ Ca Mau​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នាព្រឹកថ្ងៃទី២០កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានអញ្ជើញ​ជា​អធិបតី​ជំនួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត Bac Lieu។ ថ្លែង​មតិក្នុង​ជំនួប​នេះ លោក Nguyen Xuan Phuc បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​​ដែល​ខេត្ត Bac Lieu បាន​រកឃើញ​នូវទិស​ដៅច្បាស់​លាស់​សម្រាប់​ជំនេះ​ពុះពារ​រាល់​ការលំបាក​របស់​ខេត្ត ក្នុង​កាលៈ​ទេសៈ​ដែល​រងផល​ប៉ះពាល់​ ដោយបម្រែបម្រួលអា​កាស​ធាតុ​។ ស្តីពី​សំណើរ​បង្កើត​តំបន់​ឧស្សាហកម្ម​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី ក្នុងការ​អភិវឌ្ឍន៍​បង្គារបស់​ខេត្ត Bac Lieu នោះ លោកនាយក​រដ្ឋ​មន្ត្រី​បាន​លើក​ច្បាស់​ថា៖​ “ស្មារតីបង្កើតតំបន់ផលិតកម្មប្រពលវប្បកម្ម​បង្គាវៀត​ណាម កសាង​ពាណិជ្ជសញ្ញា​បង្គា​វៀត​ណាម​​ឲ្យភ្ជាប់​ ជាមួយនឹង​កិច្ចការ​ពារ​បរិស្ថាន​និរន្តរភាព ជាបញ្ហា​ត្រូវ​បាន​​ចោទ​ឡើង​។ ដូច្នេះ ខ្ញុំយល់​ស្រប​ជា​មួយ​​ខេត្ត​ថា នឹង​រៀបចំផែន​ការមេសម្រាប់​តំបន់​​ឧស្សាហកម្ម អនុវត្ត​បច្ចេកវិទ្យាខ្ពស់​អភិវឌ្ឍន៍​បង្គា Bac Lieu។ នេះ​ជាគោល​ដៅត្រឹម​ត្រូវ​ហើយក្រសួង​ស្ថាប័ន​ទាក់​ទង់​នានា​ជួយ​ឧបត្ថម្ភ​អនុវត្ត​ការ​ផ្តួច​ផ្តើម​គំនិត​សែន​សំខាន់​​នេះ”។

​ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានធ្វើជាអធិបតី​ជំនួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត Ca Mau ។ ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen​ Xuan Phuc បាន​ចាត់​ទុកថា ខេត្ត Ca Mau ត្រូវ​រៀបចំ​ឡើង​វិញ​យ៉ាងខ្លាំង​ផ្នែក​កសិកម្ម​មាន​បង្កើន​ផលិត​ផល និង​បង្កើនចំណូលសម្រាប់​ប្រជាជ​ន​។ រួមជា​មួយ​គ្នានោះ​ ខេត្ត​គប្បីជម្រុញការ​ចាប់ផ្តើមអាជីព អភិវឌ្ឍន៍អង្គភាពអាជីវកម្ម​ខ្នាត​តូច​និង​មធ្យម ព្រម​ទាំង បំពេញ​ល្អការ​ងារ​ពន្លឿន​ការ​វិនិយោគ​ចូល​ក្នុង​ខេត្ត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ