22/05/2015 09:59 GMT+7 Email Print Like 0

កសាងច្បាប់សារព័ត៌មានគោរពតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៣

កសាង​ច្បាប់សារព័ត៌មាន​គោរព​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣។ នេះជា​មតិ​របស់​តំណាង​ភាគ​ច្រើន​នៅ​សិក្ខា​សាលា​ផ្ដល់​មតិ អំពីការ​កសាង​ច្បាប់​សារព័ត៌​មាន​ថ្មី​ ដោយដែលបាន​រៀប​ចំឡើង​ នាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ​២០១៥​ នៅរដ្ឋ​ធានី​ហាណូយ​របស់​វៀត​ណាម​។ សិក្ខា​សាលា​នេះ​គឺ​សំដៅ​លើក​កំពស់​គុណ​ភាព​សកម្ម​ភាព​របស់​ ផ្នែកសារព័ត៌​មាន​និងការងារ​គ្រប់គ្រង​រដ្ឋ អំពីវិស័យសារ​ព័ត៌​មាន។ ផ្ដល់មតិ​អំពី​ច្បាប់​សារ​ព័ត៌​មាន​និយាយ​រួម អគ្គ​នាយករង​វិទ្យុសម្លេង​វៀតណាម លោក Vu Hai បាន​លើក​ច្បាស់ថា៖


អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai ថ្លែងមតិនៅសិក្ខាសាលានេះ (រូបថត៖VOV)

“សារ​ព័ត៌​មានវៀត​ណាម​ ក៏ដូចជា​លើពិភព​លោក​កំពុង​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា​មាន ប្រភេទ​សារ​ព័ត៌មាន​ជា​ច្រើន​បាន​ចាប់​បដិសន្ធិ។ ខ្ញុំគិត​ថា ត្រូវ​ការ​មាន​ច្បាប់​សារ​ព័ត៌មាន​ថ្មី ដើម្បី​គ្រប់​គ្រង​សារព័ត៌​មាន​ឲ្យ​បាន​ល្អ​ជាង ក៏ដូច​ជា​បង្ក​លក្ខណៈ​សំរាប់ បណ្ដាអ្នក​កាសែត​និងស្ថាប័ន​សារព័ត៌​មាន​ពង្រីក​អស់​ ពីសមត្ថភាពរបស់​ខ្លួន សំរេច​ភារ​កិច្ច​ដែល​បានបក្ស​ និងប្រ​ជាជន​ប្រគល់​ជូន”៕
 

តាម​​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ