03/12/2020 14:39 GMT+7 Email Print Like 0

កសាងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍរវាងវៀតណាម-អង្គការសហ ប្រជាជាតិដំណាក់កាលពីឆ្នាំ២០២២-២០២៦


អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung បានដឹកនាំ “កិច្ចសន្ទនាស្ដីពីការកសាងក្របខ័ណ្ឌ សហប្រតិបត្តិការអភិវឌ្ឍរវាងវៀតណាម-អង្គការសហប្រជាជាតិ (អ.ស.ប) ដំណាក់កាលពីឆ្នាំ២០២០-២០២៦”។ (រូបថត៖ baoquocte.vn)
 

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung បានដឹកនាំ “កិច្ចសន្ទនាស្ដីពីការកសាងក្របខ័ណ្ឌ សហប្រតិបត្តិការអភិវឌ្ឍរវាងវៀតណាម-អង្គការសហប្រជាជាតិ (អ.ស.ប) ដំណាក់កាលពីឆ្នាំ២០២០-២០២៦”។

អ្នកសម្របសម្រួលអ.ស.បប្រចាំវៀតណាម លោក Kamal Malhotra បានអះអាងថា អ.ស.បប្ដេជ្ញាចិត្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គម ការអនុវត្តគោលដៅសហសវត្ស ក៏ដូចជាការលើកកំពស់តួនាទី និងឋានៈក្នុងតំបន់និងលើពិភពលោកផងដែរ។
ថ្លែងសន្និដ្ឋាននៅកិច្ចសន្ទនា លោកអនុរដ្ឋមន្រ្តី Le Hoai Trung បាន សង្កត់ធ្ងន់ថា ក្នុងដំណើរការកសាងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍ ដំណាក់កាលពីឆ្នាំ២០២២-២០២៦ អ.ស.បនឹងបង្កើនការពិគ្រោះយោបល់ អំពីគោលនយោបាយ ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ក៏ដូចជាជួយ លើកកំពស់សមត្ថភាពរបស់វៀតណាមក្នុងការប្រតិបត្តិសេដ្ឋកិច្ច-សង្គម ឲ្យមានប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ