04/10/2017 10:11 GMT+7 Email Print Like 0

ករណីបាញ់រះនៅ Las Vegas៖ បរិមាណអ្នកស្លាប់និងរងរបួសកើនឡើងជិត៥៨០នាក់

មនុស្សយ៉ាងហោចណាស់៥៨នាក់ត្រូវស្លាប់និង៥១៥នាក់ទៀតត្រូវរងរបួសក្នុងការបាញ់រះបង្ហូរឈាមនៅកាស៊ី​ណូ​មួយនៅ Las Vegas របស់អាមេរិកនាយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

ប៉ូលីសនិងសមត្ថកិច្ចនៅកន្លែងកើតហេតុនៃការបាញ់រះ (រូបថត៖ AFP/TTXVN)

អញ្ជើញថ្លែងមតិនៅលើទូរទស្សន៍នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្កោលទោសអំពើឃោឃៅរបស់ជនដៃដល់គឺអំពើរបស់អារក្ស។ មុននោះ ប្រធានាធិបតីលោក Trump ក៏បានផ្ញើរការរំលែកទុក្ខដ៏ក្រៀមក្រំជូនទៅគ្រួសារជនរងគ្រោះតាមរយៈគេហទំព័រ Twitter។

អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានបញ្ជាក់ការទទួលខុសត្រូវចំពោះករណីបាញ់រះនេះ។ គេហទំព័រ Amaq ​របស់ IS ឲ្យដឹងថា ជនដៃដល់ឈ្មោះ Stephen Paddock បានប្ដូរសាសនាទៅជាសាសនាអ៊ីស្លាមកាលពីខែមុន។ ប៉ុន្តែ ក្នុងបម្រែបម្រួលថ្មីបំផុត ស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិក (FBI) បានច្រានចោលទំនាក់ទំនងរវាងករណីវាយប្រហារពោលខាងលើជាមួយអំពើភេរវកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ